:::

សម្រាប់ជនបរទេសចូលមកក្នុងកោះតៃវ៉ាន់នៅ ឬមុនថ្ងៃទី 21 ខែមីនា ជាមួយការលើកលែងទិដ្ឋាការ, ទិដ្ឋាការភ្ញៀវទេសចរ ឬទិដ្ឋាការចុះចត

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យMinistry of Foreign Affairs
ចុចមើល : 10
ថ្ងៃខែប្រកាស : 2020/4/27
ថ្ងៃខែថ : 2020/4/27 上午 10:13:00

ដោយសារតែផលប៉ះពាល់ដែលវិធានការណ៍គ្រប់គ្រងព្រំដែននៃជំងឺCOVID-19 និងការហាមឃាត់ជើងហោះហើរមានលើភ្ញៀវទេសចរបរទេសមកកាន់កោះតៃវ៉ាន់, ក្រសួងការបរទេស (MOFA) បានប្រកាសផ្តល់ជូនរយៈពេល 30 ថ្ងៃ នៃការពន្យារយៈពេលស្នាក់នៅ នៅថ្ងៃទី 21 ខែមីនា ឆ្នាំ 2020 ដោយស្វ័យប្រវត្តិ។
ដោយពិចារណាលើការកើនឡើងនៃការរឹតត្បិតការធ្វើដំណើរនៅទូទាំងពិភពលោក ក្រសួងការបរទេស បានប្រកាសថាអ្នកដំណើរទាំងអស់ដែលបានចូលកោះតៃវ៉ាន់នៅ ឬមុនថ្ងៃទី 21 ខែមីនា ឆ្នាំ 2020 លើទិដ្ឋាការអ្នកទេសចរណ៍, ទិដ្ឋាការចុះចត ឬតាមរយៈកម្មវិធីលើកលែងទិដ្ឋាការហើយអ្នកដែលមិនបានហួសរយៈពេលនៃការស្នាក់នៅស្របច្បាប់របស់ពួកគេ ឥឡូវនឹងត្រូវបានផ្តល់ការបន្ថែមជូនរយៈពេល 30 ថ្ងៃដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ដាក់ពាក្យស្នើសុំទេ។ រយៈពេលស្នាក់នៅសរុបមិនអាចលើសពី 180 ថ្ងៃ (ថ្ងៃបន្ទាប់ពីថ្ងៃចូលនឹងត្រូវរាប់គិតពីថ្ងៃមកដល់ដំបូង) ។ លក្ខខណ្ឌទាំងនេះអាចមានការផ្លាស់ប្តូរហើយអាចត្រូវបានកែតម្រូវតាមកាលៈទេសៈចាំបាច់។
លើសពីនេះទីភ្នាក់ងារអន្តោប្រវេសន៍ជាតិ (NIA) បានប្រកាសពីកម្មវិធីចាកចេញដោយស្ម័គ្រចិត្តពីអ្នកដែលពន្យារពេលការស្នាក់នៅ។ ជនបរទេសដែលបានហួសទិដ្ឋាការ ហើយចូលមកបង្ហាញខ្លួនពីថ្ងៃទី 20 ខែមីនា ដល់ថ្ងៃទី 30 ខែមិថុនា មានសិទ្ធិទទួលបានវិធានការណ៍បន្ធូរបន្ថយទោស៖ ពួកគេនឹងមិនត្រូវបានឃុំខ្លួន ឬទទួលការហាមឃាត់ការចូល ហើយនឹងត្រូវពិន័យជាអប្បបរមា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រhttps://www.immigration.gov.tw/5382/5385/7229/7238/217253/

Was this information helpful? Yes    No