:::

អ្នកដំណើរមកពីទ្វីបអឺរ៉ុប និងអាមេរិក គួរតែជូនដំណឹងដល់មន្រ្តីសុខាភិបាលមុនពេលវិលត្រឡប់ទៅកោះតៃវ៉ាន់វិញ ហើយស្នាក់នៅក្នុងសណ្ឋាគារដាច់ដោយឡែក ប្រសិនបើពួកគេរស់នៅជាមួយនឹងមនុស្សចាស់ និងកុមាដែលមានជំងឺរ៉ាំរ៉ៃ។

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យCenters for Disease Control, MOHW
ចុចមើល : 5
ថ្ងៃខែប្រកាស : 2020/4/21
ថ្ងៃខែថ : 2020/4/21 下午 02:01:00

នៅថ្ងៃទី 14 ខែមេសា មជ្ឈមណ្ឌលបញ្ជាការប្រយុទ្ធនឹងជំងឺរាតត្បាតកណ្តាល (CECC) បានប្រកាសថាអ្នកដំណើរទាំងអស់ដែលធ្វើដំណើរចូលក្នុងប្រទេស ត្រូវតែឆ្លងកាត់ការដាក់នៅដាច់ដោយឡែកក្នុងផ្ទះរយៈពេល 14 ថ្ងៃ បន្ទាប់ពីចូលមកដល់។ អ្នកដំណើរចូលមក ដែលទើបមកពីទ្វីបអឺរ៉ុប និងអាមេរិកក្នុងរយៈពេល 14 ថ្ងៃចុងក្រោយ (ចាប់ផ្តើមម៉ោង 00:00 ម៉ោងស្តង់ដាតៃប៉ិ នៅថ្ងៃទី 4 ខែមេសា) គួរតែបង្ហាញឯកសារដោយស្ម័គ្រចិត្តសម្រាប់លក្ខខណ្ឌដាក់នៅដាច់ដោយឡែកក្នុងផ្ទះ មុនពេលឡើងយន្តហោះ មានប្រសិទ្ធភាពចាប់ពីម៉ោង 00:00 តៃប៉ិស្តង់ដា នៅថ្ងៃទី 18 ខែមេសា។ អ្នកធ្វើដំណើរចូលមកប្រទេស គួរតែស្នាក់នៅសណ្ឋាគារដែលផ្តល់បន្ទប់សម្រាប់បុគ្គលដែលត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅផ្ទះ / ដាក់នៅតែម្នាក់ឯង បន្ទាប់ពីចូលមកដល់ ប្រសិនបើពួកគេរស់នៅជាមួយមនុស្សដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ, កុមារដែលមានអាយុ 6 ឆ្នាំ ឬតិចជាង, អ្នកដែលមានជំងឺរ៉ាំរ៉ៃ (ដូចជាជំងឺសរសៃឈាមបេះដូង, ទឹកនោមផ្អែម ឬជំងឺសួត) ឬអ្នកដែលមិនមានបន្ទប់ដាច់ដោយឡែក (រួមទាំងបន្ទប់ទឹកដាច់ពីគេផងដែរ) ។ លើសពីនេះ, អ្នកដែលធ្វើក្លែងបន្លំសេចក្តីប្រកាសអំពីសុខភាព នឹងត្រូវផាកពិន័យរហូតដល់ NT$ 150,000 ដុល្លារ ។
CECC បានចង្អុលបង្ហាញបន្ថែមពីលើការដាក់ឱ្យនៅដាច់ឆ្ងាយពីផ្ទះដែលស្ថិតក្នុងកាលៈទេសៈដូចខាងលើ ក៏អាចដាក់ពាក្យសុំទៅមណ្ឌលសេវាកម្មថែទាំក្នុងតំបន់ ដើម្បីស្នាក់នៅសណ្ឋាគារប្រឆាំងនឹងការរីករាលដាលជំងឺរាតត្បាត។ នៅក្នុងពេលចេញសេចក្តីប្រកាសនេះ, សណ្ឋាគារសម្រាប់ដាក់មនុស្សនៅដាច់ដោយឡែក មានបន្ទប់ទំនេរចំនួន 4,703 កន្លែង នៅតាមខោនធី និងទីក្រុងនានាក្នុងប្រទេស។ សូមចូលមើលគេហទំព័រ Taiwan Stay(https://taiwanstay.net.tw/) សម្រាប់ព័ត៌មានបន្ថែម។
CECC សូមណែនាំយ៉ាងមុតមាំថាប្រជាជនត្រូវខ្ទប់មាត់នៅពេលក្អក, លាងដៃឱ្យបានញឹកញាប់និងព្យាយាមជៀសវាងការប៉ះមុខរបស់អ្នក កំឡុងក្នុងពេលនៅដាច់ដោយឡែកក្នុងផ្ទះ/ឬនៅម្នាក់ឯងដាច់ដោយឡែកពីគេក្នុងផ្ទះ។ ប្រសិនបើអ្នកមានគ្រុនក្តៅ ឬក្អក និងរោគសញ្ញាមិនស្រួលខ្លួនផ្សេងទៀត សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត។ សូមទាក់ទងអ្នកផ្តល់សេវាថែទាំសុខភាព ឬសុខភាពសាធារណៈក្នុងតំបន់ មុនពេលអ្នកទទួលការព្យាបាលវេជ្ជសាស្រ្តណាមួយ។ ការផាកពិន័យជាអតិបរមាសម្រាប់ការមិនគោរពតាមការដាក់នៅដាច់ដោយឡែកគឺ 1 លាន NTD ។

Was this information helpful? Yes    No