:::

ការគ្រប់គ្រងហ្វូងមនុស្សត្រូវបានដាក់នៅតាមចំណុចទេសចរណ៍, ផ្សាររាត្រី និងព្រះវិហារ ចាប់ពីថ្ងៃទី 10 ខែមេសា

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យCenters for Disease Control, MOHW
ចុចមើល : 3
ថ្ងៃខែប្រកាស : 2020/4/21
ថ្ងៃខែថ : 2020/4/21 下午 01:49:00

ដោយសារតែមានការកើនឡើងនូវចំនួនករណីសង្ស័យនៃការការពារអាយ COVID-19 ដែលត្រូវបានរាយការណ៍បន្ទាប់ពីពិធីបុណ្យឆេងម៉េង រយៈពេល 4 ថ្ងៃ (បុណ្យបោសសម្អាតផ្អូរ) មជ្ឈមណ្ឌលបញ្ជាការជំងឺរាតត្បាតកណ្តាល បានប្រកាសចាប់ផ្តើមពីថ្ងៃទី 10 ខែមេសាថា វិធានការគ្រប់គ្រងហ្វូងមនុស្សត្រូវបានដាក់នៅតាមទីសាធារណៈដែលជាកន្លែងហ្វូងមនុស្សជាច្រើន អាចប្រមូលផ្តុំបាន រួមទាំងតំបន់ទាក់ទាញទេសចរណ៍ល្បីៗ, ឧទ្យានជាតិ, តំបន់កំសាន្តទីផ្សាររាត្រី, និងព្រះវិហារនានា ដើម្បីបញ្ចៀសខ្សែសង្វាក់នៃការឆ្លងដែលអាចកើតមានបង្កឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត។ CECC ជម្រុញដល់ម្ចាស់កម្មសិទ្ធិនៃកន្លែងទាំងនេះ អង្គភាពគ្រប់គ្រងដែលពាក់ព័ន្ធ និងសមាជិកសាធារណៈឱ្យចូលរួមសហការ និងអនុវត្តតាមវិធានដែលពាក់ព័ន្ធនានា។

មជ្ឈមណ្ឌលបញ្ជាការរាតត្បាតកណ្តាល បានចង្អុលបង្ហាញថា វាមិនត្រឹមតែថាអ្នកលក់តាមតូប និងអ្នកប្រើប្រាស់ដែលគួរតែពាក់ម៉ាស់គ្រប់ពេលវេលានោះទេ ប៉ុន្តែរាល់ផ្សាររាត្រី ឬសមាគមទីផ្សារស្វយ័ត និងអង្គភាពសង្កាត់ពាណិជ្ជកម្ម ក៏គួរតែដាក់ចេញគម្រោងត្រួតពិនិត្យទាំងស្រុងផងដែរ យោងតាមគម្លតាសង្គមដែលដាក់ចេញដោយ CECC ទាក់ទងនឹងការគ្រប់គ្រងផ្សាររាត្រី, ផ្សារបែបប្រពៃណី និងសង្កាត់ពាណិជ្ជកម្ម។ ផែនការនេះគួរតែរួមបញ្ចូលគ្រោងការណ៍ច្រកចេញចូលតែមួយ លុបចោលការសាកល្បងភ្លក់អាហារ និងគម្លាតសុវត្ថិភាពរវាងតូបនីមួយៗជាដើម។ ចំណែកឯការរៀបចំកន្លែងអង្គុយបរិភោគអាហារនៅតូប ប្រសិនបើមិនមានការបែងចែកប្រកបដោយប្រសិទ្ធិភាពទេ នោះអាចប្រើដាក់បន្ទះក្តារខណ្ឌចែកបាន។ ក្រៅពីនេះ តូបដែលមានប្រជាប្រិយ គួរតែគូសចំណាំសញ្ញានៅលើដីសម្រាប់មនុស្សរង់ចាំជាជួរ ដើម្បីរក្សាគម្លាតសុវត្ថិភាព។ នាពេលខាងមុខឆាប់ៗនេះ ក្រសួងកិច្ចការសេដ្ឋកិច្ច (MOEA) នឹងជ្រើសរើសចំណុចដាក់បញ្ចាំងមួយ ហើយថតវីដេអូជាឯកសារយោងសម្រាប់អ្នកលក់។

CECC បានបញ្ជាក់ថាដោយហេតុថាទំហំនៃកន្លែងមានទេសភាព មានភាពខុសពីគ្នាទៅនឹងគោលការណ៍នៃលក្ខណៈភាពរួមគ្នា ក៏ដូចជាភាពជាបុគ្គល ត្រូវបានបង្កើតឡើងដោយយោងទៅតាមផ្នែក និងការកំណត់ទាក់ទងនឹងផ្នែកនៃតំបន់ទេសភាព, ឧទ្យានជាតិ, និងតំបន់កំសាន្តព្រៃឈើជាតិ។ ចំពោះគោលការណ៍នៃភាពជារួម, ការផ្តោតការយកចិត្តទុកដាក់ ត្រូវបានដាក់លើការគ្រប់គ្រងហ្វូងមនុស្សនៅតាមចំណតយានយន្ត។ ប្រសិនបើចំនួនរថយន្តបានទៅដល់ 50 ភាគរយនៅចំណតរថយន្ត, សារព្រមាននឹងត្រូវបានបញ្ជូនតាមរយៈសេវាកម្មផ្ញើសារផ្អែកលើទីតាំង ដើម្បីរំលឹកដល់សាធារណជនថាពួកគេ គួរតែផ្លាស់ប្តូរទិសដៅរបស់ខ្លួនជាមុន ខណៈប្រព័ន្ធផ្លូវជុំវិញក៏ត្រូវយកមកពិចារណា ដើម្បីណែនាំពួកគេ ទៅកន្លែងផ្សេងទៀត។
សម្រាប់អ្នកប្រតិបត្តិករក្នុងវិស័យទេសចរណ៍ និងផ្ទះសំណាក់, ការិយាល័យទេសចរណ៍នៃក្រសួងដឹកជញ្ជូន និងគមនាគមន៍ នឹងធ្វើការស្ទង់មតិលើអត្រាអ្នកស្នាក់នៅ ក្នុងចំណោមសណ្ឋាគារទាំងនោះដែលមានទីតាំងនៅចំណុចពេញនិយម និងសណ្ឋាគារទេសចរណ៍នៅក្នុងតំបន់ទេសភាពជាតិ ក៏ដូចជា សណ្ឋាគារក្នុងលក្ខណៈទ្រទ្រាយធំ ដែលមានទីតាំងនៅតំបន់ទាក់ទាញទេសចរណ៍។ ការិយាល័យនេះក៏បានអញ្ជើញម្ចាស់សណ្ឋាគារដែលមានអត្រាអ្នកស្នាក់នៅខ្ពស់ ដើម្បីចូលរួមអនុវត្តវិធានការនានាដូចជាផ្លូវចូល និងផ្លូវនៃការបម្លាស់ទី និងការបង្វែរការរៀបចំអាហារ។

ចំពោះការគ្រប់គ្រងលើលំហូរអ្នកគោរពបូជាទៅតាមព្រះវិហារ, ក្រសួងមហាផ្ទៃបានស្នើដល់រដ្ឋាភិបាលក្នុងតំបន់ ដើម្បីផ្តល់យោបល់ដល់ព្រះវិហារនានាដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ពួកគេ ដើម្បីរៀបចំផែនការចលនាសម្រាប់ដំណើរចូលទៅកាន់ទីនោះ, គ្រប់គ្រងចំនួនអ្នកគោរពបូជាជៀសវាងការផ្តល់អាហារ និងភេសជ្ជៈនៅពេលមានអាសន្នរោគដ៏ធ្ងន់ធ្ងរ, និងសម្របសម្រួលយ៉ាងសកម្មជាមួយអ្នកលក់ខាងក្រៅអំពីផ្លូវរបស់ពួកគេ ដើម្បីធានាជាគោលការណ៍នូវភាពងាយស្រួលរបស់ប្រជាជនទូទៅក្នុងការបម្លាស់ទី។

ដើម្បីចាត់វិធានការកាត់បន្ថយលំហូរប្រជាជននៅតាមទីសាធារណៈដូចជាកន្លែងទេសចរណ៍ល្បីៗ, ឧទ្យានជាតិ, តំបន់កំសាន្ត, ផ្សាររាត្រី, ព្រះវិហារ។ មជ្ឈមណ្ឌលបញ្ជាការជំងឺរាតត្បាតកណ្តាល បានផ្តល់អនុសាសន៍រួចហើយថាប្រជាជនត្រូវពាក់ម៉ាស់ និងលាងដៃរបស់អ្នកឱ្យបានញឹកញាប់, រក្សាចម្ងាយ 1 ម៉ែត្រនៅខាងក្រៅ និង 1,5 ម៉ែត្រនៅក្នុងផ្ទះ ហើយនៅពេលដែលមិនអាចធ្វើទៅបាន។ សម្រាប់ព័ត៌មានបន្ថែម, សូមចូលមើលគេហទំព័ររបស់ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្កាជម្ងឺឆ្លង (CDC) តាម https://www.cdc.gov.tw/.

Was this information helpful? Yes    No