:::

ការរឹតត្បិតការចូលសម្រាប់ជនជាតិបរទេសដែលចូលកោះតៃវ៉ាន់ដើម្បីឆ្លើយតបនឹងការផ្ទុះរីករាលដាលនៃជំងឺកូវីដ-19

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យMinistry of Foreign Affairs
ចុចមើល : 19
ថ្ងៃខែប្រកាស : 2020/3/23
ថ្ងៃខែថ : 2020/3/25 上午 10:58:00

I.កោះតៃវ៉ាន់ នឹងបិទការចូលមកក្នុងប្រទេសដោយជនជាតិបរទេស ដោយមានប្រសិទ្ធភាព ចាប់ពីម៉ោង 00:00 (GMT+8) នៅថ្ងៃទី 19 ខែមីនា ស្របតាមវិធានការដែលបានប្រកាសដោយមជ្ឈមណ្ឌលបញ្ជាការរាតត្បាតកណ្តាល (CECC) ។ ការលើកលែងនឹងត្រូវផ្តល់ជូនអ្នកកាន់វិញ្ញាបនបត្រស្នាក់នៅជនបរទេស,បុគ្គលិកដែលមានគោលបំណងការទូត, មនុស្សដែលមានគោលបំណងអាជីវកម្ម និងអ្នកដែលត្រូវការការអនុញ្ញាតពិសេស។

II.អនុលោមតាមបទបញ្ញត្តិរបស់, CECC ជនបរទេសដែលត្រូវបានលើកលែងក្នុងបញ្ជីខាងលើ ត្រូវដាក់នៅដាច់ដោយឡែកក្នុងផ្ទះពីអ្នកដទៃ រយៈពេល 14 ថ្ងៃនៅផ្ទះ នៅពេលមកដល់។ ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ ត្រូវទទួលខុសត្រូវចំពោះការរៀបចំចាំបាច់នានា ទាក់ទងនឹងកន្លែងស្នាក់នៅ ការផ្លាស់ទីកន្លែង និងកន្លែងធ្វើការរបស់ពួកគេនៅតៃវ៉ាន់។

សូមយោងលើគេហទំព័ររបស់ក្រសួងសុខាភិបាល និងសុខុមាលភាពសម្រាប់បទបញ្ជា និងព័ត៌មានលម្អិតទាក់ទងនឹងការដាក់នៅដាច់ដោយឡែកក្នុងផ្ទះពីអ្នកដទៃរយៈពេល 14 ថ្ងៃ៖

https://www.cdc.gov.tw/Category/MPage/V6Xe4EItDW3NdGTgC5PtKA

III. ការរឹតត្បិតការបញ្ចូលខាងលើ ត្រូវបានផ្លាស់ប្តូរយោងទៅតាមការវិវត្តនៃការរីករាលដាលនៃជំងឺកូវីដ-19 ។ រាល់ការផ្លាស់ប្តូរ នឹងត្រូវប្រកាសដោយ CECC ។

IV.ព័ត៌មានលម្អិតស្តីពីការអនុវត្ត៖

1.ចាប់ពីថ្ងៃទី 19 ខែមីនា មានតែជនជាតិបរទេសដែលត្រូវបានលើកលែងនៅក្នុងបញ្ជីដែលបានរៀបរាប់ខាងលើប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅតៃវ៉ាន់។ (ជនជាតិបរទេសដែលជើងហោះហើរចាកចេញ មុនម៉ោង 00:00 ម៉ោងស្តង់ដារនៅតៃប៉ិ (GMT + 8) នៅថ្ងៃទី 19 ខែមីនា នឹងនៅតែត្រូវបានអនុញ្ញាតអោយចូល, រាប់បញ្ចូលទាំងជើងហោះហើរឆ្លងកាត់ប្រទេសទីបី។)

2.ជនជាតិបរទេសដែលមានសិទ្ធិទទួលបាន ការលើកលែងទិដ្ឋាការ ឬកាន់ទិដ្ឋាការអ្នកទេសចរ ឬស្នាក់នៅ ហើយមានបំណងចូលកោះតៃវ៉ាន់ចាប់ពីថ្ងៃទី 19 ខែមិនា ត្រូវតែមានឯកសារពាក់ព័ន្ធ ដើម្បីមានសិទ្ធិទទួលបានស្ថានភាពនៃការលើកលែង។ ឯកសារទាំងនេះត្រូវតែប្រគល់ជូនបុគ្គលិកទីភ្នាក់ងារទីភ្នាក់ងារអន្តោប្រវេសន៍ជាតិ (NIA) នៅកំពង់ផែច្រកចូល ដើម្បីទទួលការយល់ព្រម។ អ្នកដែលកាន់លិខិតឆ្លងដែនចេញចូលពិសេស ដែលចេញដោយក្រុមហ៊ុន R.O.C. (តៃវ៉ាន់), បេសកកម្មនៅបរទេស, លិខិតបញ្ជាក់ភាពជាជនបរទេសមានសុពលភាព ឬប័ណ្ណសម្គាល់អត្តសញ្ញាណ MOFA នឹងត្រូវបានអនុញ្ញាតឱ្យ ចូលបន្ទាប់ពីការត្រួតពិនិត្យដោយបុគ្គលិក NIA ។

3.ជនជាតិបរទេសមិនអាចកំណត់ថាតើឯកសាររបស់ពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ស្ថានភាពលើកលែង អាចទៅជួបការិយាល័យបេសកកម្មនៅក្រៅប្រទេស R.O.C. (តៃវ៉ាន់) មុនពេលចាកចេញដើម្បីដាក់ពាក្យសុំលិខិតអនុញ្ញាតចូលពិសេស។

4.ក្រៅពីលក្ខណៈវិនិច្ឆ័យសម្រាប់ស្ថានភាពលើកលែងដែលបានរាយខាងលើ) បេសកម្មនៅក្រៅប្រទេស R.O.C. (តៃវ៉ាន់ ក៏អាចផ្តល់ការអនុញ្ញាតឱ្យចូលពិសេសផងដែរ នៅពេលមានហេតុផលច្បាស់លាស់ និងបន្ទាន់សម្រាប់ជនបរទេសម្នាក់ចូលទៅកាន់កោះតៃវ៉ាន់។ ឧទាហរណ៍ មូលដ្ឋានមនុស្សធម៌ ឬការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ចនៅតៃវ៉ាន់។

5.បន្ថែមលើការដាក់ពាក្យសុំលិខិតអនុញ្ញាតចូលពិសេសនៅបេសកម្មនៅក្រៅប្រទេស R.O.C. (តៃវ៉ាន់), អ្នកដែលត្រូវការការអនុញ្ញាតពិសេស ដើម្បីទៅកោះតៃវ៉ាន់ ក៏អាចបង្ហាញឯកសារពាក់ព័ន្ធដល់បុគ្គលិក NIA នៅឯកំពង់ផែចូល ដែលបន្ទាប់មកនឹងធ្វើការសម្រេចចិត្តថាតើត្រូវអនុញ្ញាតឲ្យចូលឬអត់។

6.ករណីណាមានការភាន់ច្រលំជុំវិញការបកស្រាយបទប្បញ្ញត្តិចូលដែលបានរៀបរាប់ខាងលើ នឹងត្រូវសម្របសម្រួលដោយក្រសួងការបរទេស និង NIA ។

សំណួរ និងចម្លើយសម្រាប់កោះតៃវ៉ាន់ក្នុងការបង្អាក់ជនជាតិបរទេសមិនឱ្យចូលក្នុងប្រទេសនេះចាប់ពីថ្ងៃទី 19 ខែមីនា ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ COVID-19

សំណួរទី1៖ តើវិធានការត្រួតពិនិត្យព្រំដែនថ្មីដែលប្រកាសដោយក្រសួងការបរទេសតៃវ៉ាន់មានប្រសិទ្ធភាពនៅថ្ងៃទី 19 ខែមីនា ស្មើនឹងការលុបចោលការចូលដោយមិនចាំបាច់មានទិដ្ឋការ,ទិដ្ឋាការចុះចត និងទិដ្ឋាការបែបអេឡិចត្រូនិច សម្រាប់ជនជាតិបរទេស ដែរឬទេ? តើជនបរទេសដែលមានទិដ្ឋាការមានសុពលភាពត្រឹមត្រូវ អាចចូលតៃវ៉ាន់បានទេ?

ចម្លើយ៖ វិធានការណ៍ត្រួតពិនិត្យព្រំដែន ដែលប្រកាសដោយក្រសួងការបរទេសតៃវ៉ាន់ ត្រូវបានអនុវត្តដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ COVID-19 ។ ជនបរទេសដែលមានសិទ្ធិចូលមក ទស្សនាដោយមិនចាំបាច់មានទិដ្ឋាការ ឬកាន់ទិដ្ឋាការអ្នកទេសចរ ឬអ្នកមានទិដ្ឋាការស្នាក់នៅហើយមានបំណងចូលកោះតៃវ៉ាន់ចាប់ពីថ្ងៃទី 19 ខែមីនា ត្រូវតែកាន់ឯកសារពាក់ព័ន្ធ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានលក្ខខណ្ឌលើកលែង។ ឯកសារទាំងនេះត្រូវតែបង្ហាញជូនបុគ្គលិកទីភ្នាក់ងារអន្តោប្រវេសន៍ជាតិ (NIA) នៅច្រកចូល ដើម្បីទទួលការយល់ព្រម។ អ្នកដែលមានការអនុញ្ញាតឱ្យចូលពិសេស ដែលចេញដោយការិយាល័យតំណាងតៃប៉ិ, លិខិតបញ្ជាក់ជនបរទេសដែលមានសុពលភាព ឬអត្តសញ្ញាណប័ណ្ណ MOFA នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅតៃវ៉ាន់បន្ទាប់ពីមានការត្រួតពិនិត្យពីបុគ្គលិក NIA ។

សំណួរទី2 ៖ តើជនជាតិបរទេសមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់លិខិតអនុញ្ញាតចូលពិសេស យ៉ាងដូចម្តេច? តើអ្វីខ្លះជាឧទាហរណ៍? ចម្លើយ៖ ក្រៅពីជនជាតិបរទេសដែលបានរៀបរាប់ខាងលើនៅតែអាចចូលតៃវ៉ាន់, ការិយាល័យ តំណាងតៃប៉ិ ក៏អាចផ្តល់ការអនុញ្ញាតឱ្យចូលពិសេសដល់ជនបរទេសដែលមានតម្រូវការបន្ទាន់ក្នុងការចូលទៅក្នុងតៃវ៉ាន់ផងដែរ។ ឧទាហរណ៍៖ តម្រូវការមនុស្សធម៌ ឬការយល់ព្រមពីអាជ្ញាធរពាក់ព័ន្ធនៅតៃវ៉ាន់។

សំណួរទី3៖

តើជនបរទេសដែលបានចូលតៃវ៉ាន់រួចហើយ

អាចពន្យាទិដ្ឋាការបស់ពួកគេនៅពេលកំពុងនៅក្នុងប្រទេសបានទេ? ចម្លើយ៖ អ្នកធ្វើដំណើរទាំងអស់ដែលបានចូលតៃវ៉ាន់ដោយមានទិដ្ឋាការអ្នកទេសចរ ការចុះចត ឬតាមរយៈកម្មវិធីលើកលែងទិដ្ឋាការនៅ ឬមុនថ្ងៃទី 21 ខែមីនា ឆ្នាំ 2020 ហើយក្នុងរយៈពេលស្នាក់នៅ នឹងត្រូវបានផ្តល់ការបន្ថែមរយៈពេលស្នាក់នៅ 30 ថ្ងៃដោយស្វ័យប្រវត្តិ។ សម្រាប់ព័ត៌មានលម្អិត, សូមចូលទៅកាន់គេហទំព័រ https://www.boca.gov.tw/cp-56-5435-67ba1-1.html (បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 21 ខែមីនា)

សំណួរទី 4៖ តើប្តី ឬប្រពន្ធជាជនបរទេស និងកូនតូចរបស់ជនជាតិតៃវ៉ាន់ ឬជនបរទេសដែលមានទីលំនៅស្របច្បាប់នៅតៃវ៉ាន់នៅតែអាចចូលប្រទេសបានឬទេ ប្រសិនបើពួកគេមិនមានវិញ្ញាបនបត្រស្នាក់នៅ R.O.C (តៃវ៉ាន់)? ចម្លើយ៖ ប្តីប្រពន្ធ និងកូនតូចបែបនេះ អាចដាក់ពាក្យសុំលិខិតអនុញ្ញាតចូលពិសេសជាមួយការិយាល័យតំណាងតៃប៉ិ។

សំណួរទី 5៖ តើជនបរទេសអាចដាក់ពាក្យសុំការយល់ព្រមការចូលក្នុងប្រទេសជាមួយនឹងអាជ្ញាធរពាក់ព័ន្ធបានទេ? ចម្លើយ៖ បាន, ជនបរទេសអាចដាក់ពាក្យសុំការយល់ព្រមស្នាក់នៅ ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធនៅតៃវ៉ាន់។ ប៉ុន្តែហេតុផលសម្រាប់ការចូលមកកោះតៃវ៉ាន់ ត្រូវតែស្ថិតនៅក្នុងគោលបំណងការទូតកាតព្វកិច្ចពាណិជ្ជកម្ម និងកិច្ចសន្យា ឬត្រូវការការអនុញ្ញាតពិសេស បើមិនដូច្នេះទេការចូលរបស់ពួកគេនឹងត្រូវបដិសេធ។

សំណួរទី6៖ ប្រសិនបើជនបរទេសណាដែលមានបំណងចង់ចូលតៃវ៉ាន់សម្រាប់សកម្មភាពអាជីវកម្មដែលមិនចាំបាច់ (ឧទាហរណ៍៖ សកម្មភាពអាជីវកម្មណាមួយដែលមិនពាក់ព័ន្ធនឹងការបំពេញកាតព្វកិច្ចពាណិជ្ជកម្ម និងកិច្ចសន្យា), តើពួកគេនៅតែអាចចូលប្រទេសបានដែរឬទេ?

ចម្លើយ៖ ជនជាតិបរទេសនឹងមិនត្រូវបានអនុញ្ញាតអោយចូលទេ លើកលែងតែមានភស្តុតាងបញ្ជាក់ថាពួកគេកំពុងចូលមកតៃវ៉ាន់ ដើម្បីបំពេញកាតព្វកិច្ចពាណិជ្ជកម្ម និងកិច្ចសន្យា ឬលិខិតទទួលយកការងារ ឬកិច្ចសន្យាការងារ ដែលចេញដោយអាជ្ញាធរពាក់ព័ន្ធនៅតៃវ៉ាន់។

សំណួរទី7៖ តើពលករចំណាកស្រុកបរទេសមានសិទ្ធិទទួលបានការអនុញ្ញាតចូលពិសេស ដែរឬទេ? ចម្លើយ៖ ពលករចំណាកស្រុកបរទេសដែលមានលិខិតអនុញ្ញាតការងារ ដែលចេញដោយក្រសួងការងាររបស់តៃវ៉ាន់ អាចចូលក្នុងប្រទេសដោយមានទិដ្ឋាការពលករចំណាកស្រុក ដែលចេញដោយការិយាល័យតំណាងតៃប៉ិ។

សំណួរទី 8៖ តើជនបរទេសដែលត្រូវបានអនុញ្ញាតអោយចូលកោះតៃវ៉ាន់ នៅតែត្រូវអនុវត្តតាមវិធានការណ៍នៅដាច់ដោយឡែក ដែរឬទេ? ចម្លើយ៖ បាទ, សម្រាប់ព័ត៌មានបន្ថែមស្តីពីវិធានការណ៍ដាក់នៅដាច់ដោយឡែក, សូមចូលមើលគេហទំព័ររបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកោះតៃវ៉ាន់៖

https://www.cdc.gov.tw/En/Category/ListContent/bg0g_VU_Ysrgkes_KRUDgQ?uaid=0nAzwpXdBNIAPOvJhwrGoQ

Was this information helpful? Yes    No