:::

CECC បានជូនដំណឹងអំពីការធ្វើដំណើរសម្រាប់សហរដ្ឋអាមេរិក, កាណាដា, អូស្ត្រាលី, និងនូវែលសេឡង់ រួមទាំងការផ្លាសប្តូរជើងហោះហើរ ទៅកម្រិតទី 3៖ ការព្រមាន។ ជនជាតិតៃវ៉ាន់ ត្រូវបានណែនាំមិនឲ្យធ្វើដំណើរដែលមិនចាំបាច់ទាំងអស់ទៅកាន់ប្រទេសទាំងនេះ។

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យCenters for Disease Control, MOHW
ចុចមើល : 14
ថ្ងៃខែប្រកាស : 2020/3/23
ថ្ងៃខែថ : 2020/3/23 上午 09:51:00

នៅថ្ងៃទី 18 ខែមីនា មជ្ឈមណ្ឌលបញ្ជាការរាតត្បាតកណ្តាល (CECC) បានរាយការណ៍ថាមានករណីថ្មីជាង 1000 ករណី នៅសហរដ្ឋអាមេរិកក្នុងមួយថ្ងៃ ហើយការចម្លងតាមមូលដ្ឋានក៏ត្រូវបានបញ្ជាក់ នៅក្នុងរដ្ឋចំនួន 4 ផងដែរ។ នេះបានបង្ហាញថាការផ្ទុះរីករាលដាលនៃជំងឺកូវីដ-19 កាន់តែអាក្រក់ទៅៗ។ មានករណីដែលត្រូវបានបញ្ជាក់ជិតមួយរយករណីនៅក្នុងប្រទេសកាណាដា និងប្រទេសអូស្ត្រាលីក្នុងមួយថ្ងៃ ។ ដោយមានការទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសនូវែលហ្សេឡង់ និងប្រទេសអូស្រ្តាលី, ចំនួនករណីជាច្រើន ត្រូវបានគេរំពឹងថានឹងកើនឡើងនៅក្នុងប្រទេសនូវែលហ្សេឡង់ផងដែរ។ ទាំងសហរដ្ឋអាមេរិក និងអូស្រ្តាលី បានប្រកាសស្ថានភាពអាសន្នសម្រាប់ប្រទេសទាំងមូល ឬតំបន់ជាក់លាក់។ ដោយមើលឃើញពីហានិភ័យនៃការឆ្លងដល់ជនជាតិតៃវ៉ាន់, CECC បានប្រកាសថាសេចក្តីជូនដំណឹងស្តីពីការធ្វើដំណើរសម្រាប់សហរដ្ឋអាមេរិក, កាណាដា, អូស្ត្រាលី, និងនូវែលសេឡង់ (រួមបញ្ចូលទាំងការប្តូវជើងហោះហើរ) នឹងត្រូវបានដំឡើងដល់កម្រិតទី 3៖ ការព្រមាន, ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី 19 ខែមីនា នេះ។ ឥឡូវនេះ មានបន្ថែមទីក្រុងញូវយ៉ក និងរដ្ឋកាលីហ្វ័រញ៉ា ដែលជាកម្មវត្ថុនៃកម្រិតទី 3៖ ការព្រមាន, ការជូនដំណឹងអំពីការធ្វើដំណើរ។ ជនជាតិតៃវ៉ាន់ ត្រូវបានណែនាំមិនឲ្យធ្វើដំណើរដែលមិនចាំបាច់ទាំងអស់ ទៅកាន់ប្រទេសទាំងនេះ។ រាល់អ្នកដំណើរដែលធ្វើដំណើរមកពីប្រទេស ឬតំបន់ដែលបានចុះបញ្ជីនៅក្នុងការព្រមានអំពីការធ្វើដំណើរកម្រិត 3 នឹងតម្រូវឱ្យដាក់នៅដាច់ដោយឡែកក្នុងផ្ទះពីអ្នកដទៃរយៈពេល 14 ថ្ងៃបន្ទាប់ពីការចូលតៃវ៉ាន់។

រហូតមកដល់ថ្ងៃនេះ, CECC បានបង្កើនសេចក្តីជូនដំណឹងអំពីការធ្វើដំណើរសម្រាប់ប្រទេសចំនួន 97 និងតំបន់មួយដល់កម្រិត 3 ៖ការព្រមាន (រួមបញ្ចូលទាំងប្រទេសដែលនឹងមានប្រសិទ្ធិភាពដាក់ចូលក្នុងបញ្ជី នាពេលអនាគត) រួមមាន ចិនដីគោក (រួមមាន ហុងកុង និងម៉ាកាវ) ប្រទេសអាស៊ីទាំង 20 ប្រទេស, ប្រទេសក្នុងតំបន់អាស៊ីកណ្ដាលទាំង 9, បណ្តាប្រទេសក្នុងតំបន់ស៊ែនហ្គែន (Schengen) ចំនួន 26, ចក្រភពអង់គ្លេស, សាធារណរដ្ឋអៀរឡង់, ប្រទេសចំនួន 14 នៅអឺរ៉ុបខាងកើត, ប្រទេសទាំង 16 និងទឹកដីមួយនៅមជ្ឈឹមបូព៌ា, ប្រទេសអាហ្វ្រិកខាងជើងចំនួន 5, សហរដ្ឋអាមេរិក, កាណាដា, នូវែលហ្សេឡង់, និងអូស្ត្រាលី។ សេចក្តីជូនដំណឹងអំពីការធ្វើដំណើរកម្រិត 3 ក៏អនុវត្តផងដែរចំពោះទឹកដីចំនុះរបស់ប្រទេសទាំងនេះ ដែលអាចអនុវត្តបាន។

Was this information helpful? Yes    No