:::

ចាប់ពីម៉ោង 2 រសៀល ថ្ងៃទី 14 ខែមីនា អ្នកដំណើរដែលាបានធ្វើដំណើរមកពីប្រទេសអឺរ៉ុបចំនួន 27 ប្រទេស ឬទីក្រុងឌូបៃ ត្រូវបានតម្រូវឱ្យស្ថិតនៅក្នុងការស្នាក់នៅក្នុងដាច់ដោយឡែក រយៈពេល 14 ថ្ងៃ ពេលមកដល់។

ស្លាក
ទីតាំង臺灣
ប្រភពទិន្នន័យCenters for Disease Control, MOHW
ចុចមើល : 20
ថ្ងៃខែប្រកាស : 2020/3/17
ថ្ងៃខែថ : 2020/3/17 下午 03:01:00

មជ្ឈមណ្ឌលបញ្ជាការប្រយុទ្ធនឹងជំងឺរាតត្បាតកណ្តាល (CECC) បានប្រកាសនៅថ្ងៃទី 14 ខែមីនាថា ដោយពិចារណាលើការធ្វើបំលាស់ទីដោយសេរីរបស់ពលរដ្ឋនៅតំបន់ស៊ែនហ្គ៊ែន (Schengen),

សេចក្តីជូនដំណឹងអំពីការធ្វើដំណើរសម្រាប់បណ្តាប្រទេសអឺរ៉ុបផ្សេងទៀតនៅខាងក្នុងតំប

ន់ស៊ែនហ្គ៊ែន នឹងត្រូវកើនឡើងដល់កម្រិតទី 3៖ ការព្រមាននៅថ្ងៃទី 17 ខែមីនា (រួមមាន ប្រទេសបារាំង, អាល្លឺម៉ង់, អេស្ប៉ាញ, ព័រទុយហ្កាល់, អូទ្រីស, ហូឡង់, ប៊ែលហ្ស៊ិក, លុចសំបួ, ដាណឺម៉ាក, ហ្វាំងឡង់, ស៊ុយអែត, ស្លូវ៉ាគី, ស្លូវេនី, ប៉ូឡូញ, សាធារណរដ្ឋឆែក, ហុងគ្រី, ក្រិច, ម៉ាល់ត៍, អេស្តូនី, ឡាតវី, លីទុយអានី, អ៊ីស្លង់, ន័រវេស, ស្វីស, លីទីនស្ទែន) បន្ថែមពីលើប្រទេសអ៊ីតាលី ដែលមាននៅកម្រិតទី 3 រួចស្រាប់ហើយ។ ចក្រភពអង់គ្លេស និងអៀរឡង់, ដែលរីករាយនឹងការផ្លាស់ទីដោយសេរីនៅតំបន់នោះ ឥឡូវនេះក៏ស្ថិតនៅលើកម្រិតទី 3 ដែរ។ ទីក្រុងឌូបៃ (រួមទាំង ការផ្លាស់ប្តូរជើងហោះហើរ) ក៏ស្ថិតក្នុងបញ្ជីនេះផងដែរ។ ពលរដ្ឋត្រូវបានណែនាំឱ្យជៀសវាងពីការធ្វើដំណើរដែលមិនចាំបាច់ទៅប្រទេសទាំងនេះ។ ចាប់ផ្តើមពីម៉ោង 2 រសៀលនៅថ្ងៃទី 14 ខែមីនា, អ្នកដែលធ្វើដំណើរលើយន្តហោះត្រូវបានស្នើសុំឱ្យអនុវត្តការគ្រប់គ្រងសុខភាពឱ្យបានតឹងរឹងជាងមុន, ចំណែកឯអ្នកដំណើរដែលមិនទាន់ឡើងលើយន្តហោះ នឹងត្រូវស្ថិតនៅក្នុងការដាក់ដាច់ដោយឡែកក្នុងផ្ទះសម្រាប់រយៈពេល 14 ថ្ងៃ។ ចាប់ពីថ្ងៃទី 17 ខែមីនា, អ្នកទេសចរបរទេស ត្រូវបានតម្រូវឱ្យស្នាក់នៅផ្ទះដាច់ដោយឡែក ឬពួកគេអាចបង់ប្រាក់ដើម្បីស្នាក់នៅកន្លែងណាមួយជាក្រុម ប្រសិនបើពួកគេមិនមានកន្លែងទំនេរស្នាក់នៅ។

ជាមួយនឹងការកើនឡើងនូវករណីដែលបានរាយការណ៍នៅក្នុងទ្វីបអឺរ៉ុបដែលមានចំនួនជាង 30,000 នាក់, CECC បាននិយាយថាមានករណីនាំចូលមកអឺរ៉ុបច្រើន ពីតៃវ៉ាន់។ ហានិភ័យនៃការឆ្លងមេរោគនៅអឺរ៉ុបនិងចក្រភពអង់គ្លេសដែលប៉ាន់ស្មានដោយ ECDC មានកម្រិតពីមធ្យមទៅខ្ពស់, ហានិភ័យនៃការផ្គត់ផ្គង់ប្រព័ន្ធសេវាសុខាភិបាលហួសកំណត់គឺខ្ពស់។ ការផ្ទុះរីករាលដាលទំនងជាមានកម្រិតខ្ពស់ ដែលសំដៅឆ្ពោះទៅដំណាក់កាលឆ្លងក្នុងសហគមន៍។ ការផ្ទុះរាលដាលនៃជំងឺកូវីដ-19 (COVID-19) នៅសហរដ្ឋអាមេរិក កាន់តែកើនខ្លាំងឡើងដោយមានរដ្ឋចំនួន 46 និងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ដែលបានរាយការណ៍បញ្ជាក់ថាមានករណីឆ្លង ហើយមានរដ្ឋជាង 20 ទៀត បានប្រកាសអាសន្ន។ យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បានឱ្យដឹងថា ជំងឺកូវីដ-19 (COVID-19) បានរាលដាលពាសពេញសហគមន៍នានា នៅក្នុងរដ្ឋវ៉ាស៊ីនតោន, ទីក្រុងញូវយ៉ក និងរដ្ឋកាលីហ្វ័រញ៉ា។ វិធានការដាក់អ្នកជំងឺដាច់ដោយឡែក ត្រូវបានអនុវត្តនៅក្នុងតំបន់ជាក់លាក់ដែលទទួលរងពីការវិវត្តនៃការរីករាលដាលធ្ងន់ធ្ងរ។ ដោយមើលឃើញពីស្ថានភាពនេះ, CECC បានលើកសេចក្តីជូនដំណឹងអំពីការធ្វើដំណើររបស់ខ្លួនសម្រាប់រដ្ឋទាំង 3 ខាងលើឱ្យប្រុងប្រយ័ត្នដល់កម្រិតទី 2 ។ អ្នកទេសចរដែលមកទស្សនាតំបន់ទាំងនេះ ត្រូវបានណែនាំឱ្យបង្កើនវិធានការការពារជាមុន។ សេចក្តីជូនដំណឹងអំពីការធ្វើដំណើរសម្រាប់រដ្ឋដែលនៅសេសសល់ក្នុងសហរដ្ឋអាមេរិក គឺក្នុងកម្រិតទី 1៖ ការឃ្លាំមើល, ហើយភ្ញៀវទេសចរ ត្រូវបានណែនាំអោយចាត់វិធានការប្រុងប្រយ័ត្នជាមុន។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ-19 ដែលជាជំងឺរាតត្បាត, ដែលមានប្រទេសចំនួន 110ប្រទេស មានរបាយការណ៍បញ្ជាក់ពីករណីឆ្លង ដែលហើយជាង 70 ប្រទេស បានរាយការណ៍បញ្ជាក់ពីការចម្លងក្នុងសហគមន៍។ ប្រទេសផ្សេងៗ បានពង្រឹងវិធានការគ្រប់គ្រងព្រំដែនរបស់ខ្លួន និងរឹតបន្តឹងការបម្លាស់ទីរបស់ប្រជាជន។ នៅពេលដែលជំងឺរាតត្បាតនៅតែបន្តរាលដាលពាសពេញសកលលោកហើយដោយពិចារណាលើការដឹកជញ្ជូនរវាងប្រទេសនានាយ៉ាងជិតស្និត, CECC បានបង្កើនការជូនដំណឹងអំពីការធ្វើដំណើរដល់កម្រិត 1 គឺ ការឃ្លាំមើល, សម្រាប់ប្រទេសទាំងអស់ដែលបានចុះបញ្ជីនៅក្នុងការផ្តល់ប្រឹក្សា។ អ្នកធ្វើដំណើរដែលបានទៅទស្សនាប្រទេសនានាដែលមានចុះបញ្ជីក្នុងចំណាត់ថ្នាក់កម្រិត 1 និង 2 ក្នុងរយៈ 14 ថ្ងៃកន្លងមក គឺតម្រូវអោយមានការគ្រប់គ្រងសុខភាពដោយខ្លួនឯងរយៈពេល 14 ថ្ងៃ។ នៅពេលដែលសេចក្តីជូនដំណឹងស្តីពីការធ្វើដំណើរ ត្រូវបានបង្កើនឡើងខ្ពស់សម្រាប់បណ្តាប្រទេសនានានៅលើពិភពលោក, រដ្ឋាភិបាលនឹងពង្រឹងវិធានការត្រួតពិនិត្យព្រំដែនរបស់ខ្លួន និងធ្វើការពិនិត្យដោយម៉ាស៊ីនត្រួតពិនិត្យសីតុណ្ហភាពកម្តៅ ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាជនតៃវ៉ាន់។

Was this information helpful? Yes    No