:::

ជំងឺគ្រុនផ្តាសាយជ្រួកអាហ្រ្វិកវាយលុកចូលក្នុងវៀតណាម ជាប្រទេសទី3កើតជំងឺបែបនេះនៅអាស៊ី

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
ចុចមើល : 127
ថ្ងៃខែប្រកាស : 2019/2/21
ថ្ងៃខែថ : 2019/2/21 上午 11:34:00

ជំងឺគ្រុនផ្តាសាយជ្រួកអាហ្រ្វិករាលដាល! បន្ទាប់ពីមហាដីគោកចិន ម៉ុងហ្គោលី នៅតំបន់ខាងជើងប្រទេសវៀតណាមក៏មានករណីជំងឺគ្រុនផ្តាសាយជ្រួកអាហ្រ្វិកហើយ បានក្លាយជាប្រទេសទី3កើតមានជំងឺគ្រុនផ្តាសាយជ្រួកអាហ្រ្វិកនៅអាស៊ី។ ចំពោះករណីនេះ មន្ទីរបង្ការនិងត្រួតពិនិត្យជំងឺក៏ប្រកាសជាផ្លូវការថា ចាប់ពីថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2019 អ្នកទេសចរណ៍ណានាំយកផលិតផលសាច់ជ្រូកមកពីប្រទេសវៀតណាម នឹងផាកពិន័យប្រាក់20ម៉ឺនយាន់។

តាមជម្ឈមណ្ឌលឆ្លើយតបគ្រោះមហន្តរាយកណ្តាលចំពោះជំងឺគ្រុនផ្តាសាយជ្រួកអាហ្រ្វិកនៃតៃវ៉ានបានបង្ហាញថា អង្គការ អនាម័យសត្វនៃរដ្ឋាភិបាលវៀតណាមបានប្រកាសចំពោះខាងក្រៅថា នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកនៅភាគអាគ្នេយ៍នៃទីក្រុងហាណូយរដ្ឋធានីនៃវៀតណាមបានកើតករណីជំងឺផ្តាសាយជ្រូកអាហ្រ្វិក សមត្ថកិច្ចតាមតំបន់បានសម្លាប់ជ្រូកនៅកសិដ្ឋាននេះ។ ដើម្បីឆ្លើយតបនឹងជំងឺកើតឡើងនៅវៀតណាម ចាប់ពីថ្ងៃនេះទៅ បើសិនអ្នកទេចរណ៍នាំយកជ្រូកដោយខុសច្បាប់ចូលព្រំដែន តៃវ៉ាន់ ត្រូវបុគ្គលិកពិនិត្យឃើញ លើកទី១នឹងផាកពិន័យប្រាក់20ម៉ឺនយាន់ លើកទី២100យាន់ បើសិនអ្នកទេសចរណ៍មកពីបរទេសមិនអាចបង់ប្រាក់20ម៉ឺន នឹងបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ភ្លាម ហើយមិនយល់ព្រមចូលព្រំដែននៅនឹងកន្លែង។

គួរបញ្ជាក់ថា ជាមួយគ្នានេះ រដ្ឋាភិបាលមហាដីគោកចិនបានប្រកាសថា តំបន់ស្វយ័តជនជាតិជាំងក្វាំងស៊ីចិនដែលមានព្រំដែនជាប់នឹងហាណួយនៅវៀតណាម ក៏កើតមានករណីជំងឺគ្រុនផ្តាសាយជ្រួកអាហ្រ្វិក។

កាលពីមុន សាស្ត្រាចារ្យកិត្តិយសលោកស្រី លែ សៀវហ៊ុយនៅវិទ្យាស្ថានវេជ្ជសាស្ត្រសត្វនៅសកលវិទ្យាល័យតៃវ៉ាន់ធ្លាប់និយាយថា ជំងឺគ្រុនផ្តាសាយជ្រួកអាហ្រ្វិកដែលប្រទេសទាំងអស់កំពុងខិតខំប្រឹងប្រែងបង្ការទប់ទល់ បានរាលដាលនៅទ្វីបអឺរ៉ុបដោយល្បឿន100គីឡូម៉ែត្រក្នុងមួយឆ្នាំ ប៉ុន្តែ តាំងពីខែសីហា ឆ្នាំមុន នៅចិនបានកើតករណីជំងឺមកម្ល៉េះ ទើបតែ5ខែ ក៏រាលដាលដល់ប៉ុន្មានពាន់គីឡូម៉ែត្រហើយ។ សព្វថ្ងៃនេះ នៅវៀតណាមក៏កើតមានជំងឺនេះហើយ តៃវ៉ាន់ចាំបាច់ធ្វើការងារបង្ការជំងឺដោយម៉ឺងម៉ាត់ មន្ទីរបង្ការនិងត្រួតពិនិត្យជំងឺក៏រំលឹកថា កុំល្មើសច្បាប់ នាំយកសាច់ជ្រូកចូលព្រំដែន។

(ប្រភពឯកសារ ៖ វេបសាយពត៌មានសានលី)

Was this information helpful? Yes    No