:::

ស្ថានីយវិទ្យុអប់រំនឹងផ្សាយកម្មវិធីកុមារជាភាសារបស់ប្រជាជនចំនូលថ្មី

ស្ថានីយវិទ្យុអប់រំនឹងផ្សាយកម្មវិធីកុមារជាភាសារបស់ប្រជាជនចំនូលថ្មី
ស្ថានីយវិទ្យុអប់រំនឹងផ្សាយកម្មវិធីកុមារជាភាសារបស់ប្រជាជនចំនូលថ្មី

ចាប់ពីឆ្នាំ2018 ស្ថានីយវិទ្យុអប់រំនឹងសហការជាមួយនឹងនាយកដ្ឋានអប់រំជាតិ រៀបចំបើកកម្មវិធីវិទ្យុរៀនភាសាដើមសំរាប់កុមារប្រទេសទាំង3 ឥណ្ឌូណេស៊ី វៀតណាមនិងថៃ គឺកម្មវិធី「និយាយភាសាឥណ្ឌូណេស៊ី អស្ចារ្យណាស!」、「រៀនដោយងាយ・ភាសាវៀតណាម」និង「រៀនភាសាថៃ・គួរឲ្យចាប់អារម្មណ៍ណាស់」តាមការស្តាប់វិទ្យុ ឲ្យរៀនភាសាជាមួយនឹងកូន ដើម្បីជំរុញកូនរបស់ប្រជាជនចំនូលថ្មីឲ្យស្គាល់និងគោរពវប្បធម៌នៅប្រទេសដើមរបស់ម្តាយ អ្នកពិធីករមានពីរនាក់ គឺគ្របង្រៀនភាសាដើមនិងសិស្សជាកូនរបស់ប្រជាជនចំនូលថ្មី តាមរយៈការបញ្ចេញសំលេងពិរោះនិងច្បាស់លាស់ ធ្វើការសន្ទនាតាមស្ថានភាពជាក់ស្តែងគួរឲ្យចាប់អារម្មណ៍ ហើយណែនាំវប្បធម៌នៅគ្រប់ប្រទស ដើម្បីសម្រេចគោលដៅ「ធ្វើឲ្យកុមារនានាទទួលជោគ ជ័យ」「គោរពពហុវប្បធម៌」 ហើយលើកកំពស់កម្លាំងប្រកួងប្រជែងទាំងមូលរបស់តៃវ៉ាន់។

ចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2019 ផ្សំជាមួយនឹងពេលវេលារស្មីពេលព្រឹកបឋមសិក្សា នឹងបន្តផ្សព្វផ្សាយនៅស្ថានីយវិទ្យុអប់រំនៅម៉ោង7:20-7:30ពីរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ កម្មវិធីនឹងចាត់ទុកសិស្សជាអ្នកសំខាន់រៀន រៀបចំខ្លឹមសារមានប្រធានបទ ផ្សំជាមួយនឹងរឿង សន្ទនានិងចម្រៀងដ៏រស់រវើកនិងគួរឱ្យចាប់អារម្មណ៍ ហើយយោងតាមនិងធ្វើសមាសរណកម្មនូវសៀវភៅបោះពុម្ភនៅតៃវ៉ាន់ កែប្រែជាខ្លឹមសារវិទ្យុ ឲ្យសមស្របជាខ្លឹមសាររៀនសំរាប់សិស្ស ធ្វើឲ្យអ្នកស្តាប់អាចយល់ស្គាល់ភាសានិងវប្បធម៌ក្នុងប្រទេសរបស់ប្រជាជនចំនូលថ្មី តាមកម្មវិធីដ៏រស់រវើក ហើយចូលចិត្តរៀនភាសាប្រទេសដើមរបស់ប្រជាជនចំនូលថ្មី។

ក្រោយពីផ្សព្វផ្សាយកម្មវិធីទាំងស្រុង នឹងរក្សាទុកក្នុងផ្នែកពិសេសរៀនភាសានៅវេបសាយ Channel+នៅស្ថានីយអប់រំ (https://channelplus.ner.gov.tw/) ដើម្បីជ្រើសរើសស្តាប់។

Was this information helpful? Yes    No