:::

[ប្រធានបទអាពាហ៍ពិពាហ៍] ថែរក្សាទំនាក់ទំនងអាពាហ៍ពិពាហ៍ក្នុងគ្រួសារមានសុភមង្គល

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
[ប្រធានបទអាពាហ៍ពិពាហ៍] ថែរក្សាទំនាក់ទំនងអាពាហ៍ពិពាហ៍ក្នុងគ្រួសារមានសុភមង្គល
[ប្រធានបទអាពាហ៍ពិពាហ៍] ថែរក្សាទំនាក់ទំនងអាពាហ៍ពិពាហ៍ក្នុងគ្រួសារមានសុភមង្គល
ចុចមើល : 111
ថ្ងៃខែប្រកាស : 2019/2/12
ថ្ងៃខែថ : 2019/2/12 下午 05:31:00

អាពាហ៍ពិពាហ៍មិនគ្រាន់តែជាប្តីនិងប្រពន្ធរៀបការទេ ជាគ្រួសារទាំងពីរចងទំនាក់ទំនងគ្នា ក៏ជាវប្បធម៌ពីរយ៉ាងសមស្របគ្នាទៅវិញទៅមក។ ខ្លឹមសារសំខាន់រួមមានយល់ស្គាល់គ្នាទៅវិញទៅមក បង្កើតយល់ស្គាល់រួមគ្នាក្នុងអាពាហ៍ ពិពាហ៍ ញាតិសន្តានរស់នៅជាមួយគ្នា ការថែទាំគ្រួសារនិងការបែងចែកការងារផ្ទះ ការទាក់ទងនិងដោះស្រាយវិវាទក្នុង
អាពាហ៍ពិពាហ៍ ការចិញ្ចឹម អប់រំកូននិងទាក់ទងគ្នា។ ចាប់ពីការរៀបការ មានផ្ទៃពោះ ដល់ប្រសូតកូន ប្តីនិងប្រពន្ធនឹងអស់កម្លាំងចិត្តនិងកម្លាំងកាយច្រើន ការថែរក្សាទំនាក់ទំនងសុភមង្គល ត្រូវពឹងផ្អែកលើទំនាក់ទំនងល្អ បើសិនកើតវិវាទ ត្រូវតែហ៊ានស្វែងរកជំនួយ។


ចាប់ដៃរៀបការបង្កើតគ្រួសាររួមគ្នា ឈានចូលដំណើរការបន្ទាប់

គ្រួសារមានសុភមង្គលត្រូវការធ្វើអាជីវកម្មដោយយកចិត្តទុកដាក់ ប្តីប្រពន្ធ សុទ្ធតែជាសសរក្នុងចិត្តរបស់ភាគីទាំងពីរគ្នា។ ការកាន់ដៃគ្នាប្រឈមមុខចំពោះរឿងសប្បាយនិងកង្វល់ក្នុងជីវភាពរួមគ្នា ត្រូវការលើកទឹកចិត្ត គាំទ្រគ្នាទៅវិញទៅមក ហើយបណ្តុះបណ្តាលទម្លាប់ល្អទាក់ទងនិងស្តាប់ នេះគឺជាមូលដ្ឋានថែរក្សាសុខដុមរមនានិងសុភមង្គលក្នុង
គ្រួសារ។ រីឯរៀបការក្លាយទៅជាប្តីប្រពន្ធត្រូវតែទៅការិយាល័យកិច្ចការអត្រានុកូលដ្ឋានណាមួយក្នុងតៃវ៉ាន់ចាត់ការចុះបញ្ជីអាពាហ៍ពិពាហ៍ ទើបមានប្រសិទ្ធភាព ឯកសារត្រូវតែនាំយក សូមស្វែងរកក្នុងផ្នែក「របៀបចាត់ការចុះបញ្ជីអាពាហ៍ពិពាហ៍」នៃវេបសាយនេះ។


រដ្ឋាភិបាលនឹងផ្តល់ធនធាននានាសំរាប់ឳពុកម្តាយថ្មី ធ្វើឲ្យ
គេរៀនចេះចិញ្ចឹមកូនកាន់តែឆាប់រហ័ស

សព្វថ្ងៃនេះ ទារកមកពីគ្រួសារមានចំនូលថ្មីមានអត្រាកាន់តែច្រើនឡើង ចំពោះបងប្អូនស្រីជាចំនូលថ្មីដែលទើបមកដល់តៃវ៉ាន់រៀបការជាមួយពលរដ្ឋតៃវ៉ាន់ ដោយសារមានឧបសគ្គនៅភាខខុសគ្នាខាងវប្បធម៌និងភាសា ហើយនឹងមានផ្ទៃពោះភ្លាម តែងតែមិនដឹងថាធ្វើយ៉ាងដូចម្តេច។ ចាប់ពីមានផ្ទៃពោះ ប្រសូតកូន ចិញ្ចឹមកូន ដំណាក់កាលនានាសុទ្ធតែត្រូវអស់កម្លាំងកាយនិងកម្លាំងចិត្តជាច្រើន ទោះបីជាម្តាយថ្មីដែលរស់នៅតៃវ៉ាន់ កាលណាទទួលទារក មុខជានឹងប្រញាប់ប្រញាល។ ដើម្បីបំពេញតម្រូវការប្រសូតនិងចិញ្ចឹមកូនរបស់ប្រជាជនចំនូលថ្មី រដ្ឋាភិបាលនឹងផ្តល់ប្រាក់ជំនួយនិងត្រួតពិនិត្យសុខភាពច្រើនយ៉ាង ដើម្បីជួយគេថែរក្សាជំនាន់ក្រោយ។

ដើម្បីជួយស្ត្រីមានផ្ទៃពោះនិងស្ត្រីប្រសូតកូនដោះស្រាយបញ្ហាពិបាកគ្រប់បែបយ៉ាង ក្រសួងសុខាភិបាលនិងសុខុមាលភាពបានបង្កើត「វេបសាយថ្នាក់ថ្នមស្ត្រីមានផ្ទៃពោះនិងប្រសូតកូន http://mammy.hpa.gov.tw」និង「ទូរស័ព្ទពិសេសសំរាប់ប្រឹក្សានិងថ្នាក់ថ្នមចំពោះស្ត្រីមានផ្ទៃពោះនិងប្រសូតកូនឥតគិតថ្លៃ 0800-870-870」ទូរស័ព្ទពិសេសនឹងផ្តល់ភាសាចិន តៃវ៉ាន់ វៀតណាមនិងឥណ្ឌនេស៊ីទាំង4ភាសា។ ចាប់ពីប្តីប្រពន្ធរៀបការ មានផ្ទៃពោះ ប្រសូតទារក រហូតដល់ថែទាំកុមារនិងយុវជន កិច្ចការទាំងនេះសុទ្ធ តែជាមេរៀនដែលអ្នកជាឳពុកម្តាយថ្មីចាំបាច់រៀន ឳពុកនិងម្តាយថ្មីអាចប្រើប្រាស់ឯកសារក្នុង「 វេបសាយសុខភាពល្អនិងពេលយូរhttps://health99.hpa.gov.tw」វេបសាយបានផ្តល់ឯកសារមានប្រធានបទជាច្រើន ក្រៅពីចំណេះដឹងអំពីសុខភាពរបស់ស្ត្រីមានផ្ទៃពោះ ស្ត្រីប្រសូតកូននិងកុមារ នៅមានរាងកាយមានសុខភាពល្អ បង្ការជម្ងឺមហារីក បង្ការ ជម្ងឺរ៉ាំរ៉ៃ ប្រើប្រាស់ថ្នាំត្រឹមត្រូវ ម្ហូបនិងអាហារូបត្ថម្ភជាដើម។ អំពីពត៌មានកាន់តែច្រើន សូមស្វែងរកនៅផ្នែក[ប្រធានបទប្រសូតនិងចិញ្ចឹមកូន] ក្នុងវេបសាយយើង ដោយសារការប្រសូតនិងចិញ្ចឹមកូនគ្មានការកង្វល់ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ជំនួយ។


របៀបអប់រំនិងចិញ្ចឹមកូន កំដរកុមារកើតឡើងជាមួយគ្នាដោយក្តីស្រឡាញ់

អាកប្បកិរិយាសំខាន់បំផុតលើការអប់រំនិងចិញ្ចឹមកូនរួមមាន ៖
(1) ការអប់រំនិងចិញ្ចឹមកូនគឺជារឿងរបស់ប្តីនិងប្រពន្ធមនុស្សទាំងពីរនាក់ មិនថាឳពុកក្តីឬម្តាយក្តី កម្លាំចិត្តចំពោះកូនសុទ្ធតែមានឥទ្ធិពលសំខាន់ ដូច្នេះ「អប់រំនិងចិញ្ចឹមកូនរួមគ្នា」គឺជាជំហានទីមួយនៃការអប់រំនិងចិញ្ចឹម ត្រូវធ្វើឲ្យភាគីទៀតដឹងថា៖「ក្នុងដំណើរការអប់រំនិងចិញ្ចឹម អ្នកមានសារៈសំខាន់ដូចខ្ញុំដែរ!」។
(2) អាកប្បកិរិយានិងស្តង់ដាររបស់ឳពុកនិងម្តាយត្រូវតែឯកភាពហើយប្រើប្រាស់សំដីឬអំពើមកគាំទ្រលើអាកប្បកិរិយានិងអំពើរបស់ភាគីមួយទៀត ហើយត្រូវតែខ្លួនធ្វើជាគំរូ។
(3) ចង់ពិភាក្សរបៀបនិងមធ្យោបាយអប់រំនិងចិញ្ចឹមកូនជាមួយនឹងភាគីមួយទៀត ប្រឈមមុខចំពោះវិវាទលើអប់រំនិងចិញ្ចឹមដោយត្រឹមត្រូវ ហើយចង់មធ្យោបាយដោះស្រាយលើបញ្ហាអប់រំនិងចិញ្ចឹមតាមរបៀបពិភាក្សា។
(4) ក្នុងដំណើរការអប់រំនិងចិញ្ចឹមកូន មុខជានឹងជួបប្រទះលំបាកឬមិនដឹងថាធ្វើយ៉ាងដូចម្តេច ឳពុកនិងម្តាយត្រូវតែចូលរួមសកម្ម ភាពអប់រំដែលរៀបចំដោយអង្គភាពនានាឲ្យបានច្រើន ឬចូលក្នុងវេបសាយអប់រំឳពុកម្តាយ(ដូចជាiCoparentingការអប់រំនិងចិញ្ចឹមកូនរួមគ្នាដោយសប្បាយរីករាយ)ឬបណ្តាញសង្គម(ដូចជាគេហទំព័ររបស់អ្នកគាំទ្រក្នុងFACEBOOKនៃ「 iCoparentingការអប់រំនិងចិញ្ចឹមកូនរួមគ្នាដោយសប្បាយរីករាយ」)ដើម្បីបង្កើនចំណេះដឹងនិងជំនាញសំរាប់អប់រំនិងចិញ្ចឹមកូនជាបន្តបន្ទាប់។


ទូរស័ព្ទពិសេសការពារ113 ផ្តល់សេវាជួយសង្គ្រោះជាបន្ទាន់
បើសិនរកឃើញមនុស្សនៅក្បែរមាននិន្នាការប្រើប្រាស់អំពើហិង្សា ឬខ្លួនឯងបានរងអំពើហិង្សាក្នុងគ្រួសារ សូមស្វែងរកទៅខាងក្រៅដោយអង់អាចក្លាហាន កុំអត់ធន់។「ទូរស័ព្ទពិសេសការពារ113」ជាទូរស័ព្ទឥតគិតថ្លៃ នឹងផ្តល់សេវាពេញ24ម៉ោងក្នុងឆ្នាំទាំងមូលគ្មានសំរាកទេ មានបុគ្គលិកសហគមន៍ទទួលទូរស័ព្ទនិងផ្តល់សេវា ក្រៅពីភាសាចិន ភាសាតៃវ៉ាន់ នៅមានភាសាអង់គ្លេស វៀតណាម ថៃ ខ្មែរនិងឥណ្ឌូនេស៊ីទាំង7ភាសា អាច ផ្តល់សេវាសំរាប់ប្រជាជនចំនូលថ្មីតាមរយៈភាគីទាំងបីនិយាយ ហើយអាចផ្តល់សេវាជួយសង្គ្រោះជាបន្ទាន់ ធ្វើឲ្យអ្នករងគ្រោះអាចរស់នៅដោយទុកចិត្ត។ ពត៌មានលំអិតសូមស្វែងរកនៅផ្នែកទូរស័ព្ទ「បេក្ខជនទទួលសេវាពីទូរស័ព្ទពិសេសការពារ113」ក្នុងវេបសាយយើង។


អាពាហ៍ពិពាហ៍មានសុភមង្គលត្រូវតែប្តីប្រពន្ធភាគីទាំងពីរថែរក្សារួមគ្នា ប្រឈមមុខរឿងធំតូចក្នុងជីវភាព ទោះបីកើតឡើងវិវាទ ក៏ត្រូវតែទាក់ទងគ្នាទៅវិញទៅមកនិងស្តាប់គំនិតរបស់ម្ខាងទៀតវិញ ធ្វើដូច្នេះ ទើបអាថែរក្សាទំនាក់ទំនងអាពាហ៍ពិពាហ៍ដ៏សុខដុមរមនាបាន។


ប្រភពឯកសារយោង ៖
វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី-សៀវភៅសង្ខេបអំពីពត៌មានរស់នៅក្នុងតៃវ៉ាន់
https://ifi.immigration.gov.tw/ct.asp?xItem=164&ctNode=36494&mp=ifi_zh

វេបសាយសុខភាពល្អនិងពេលយូរនៃនាយកដ្ឋានសុខភាពពលរដ្ឋនៃក្រសួងសុខាភិបាលនិងសុខុមាលភាព-ផ្នែកពិសេសធនធានឃោសនា
http://health99.hpa.gov.tw/EducZone/e_rList_Detail.aspx?Type=002

Was this information helpful? Yes    No