:::

ប័ណ្ណបើកបរ សំនួរ&ចម្លើយ

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យMinistry of Transportation and Communications
ចុចមើល : 270
ថ្ងៃខែប្រកាស : 2018/8/1
ថ្ងៃខែថ : 2018/12/19 下午 04:57:00

Q1:អ្នកទេសចរណ៍បរទេសអាចជួលរថយន្តធុនតូចបានទេ?
A1:យោងតាមមាត្រាទី100ក្នុងក្បួនខ្នាតស្តីពីការគ្រប់គ្រងអាជីវកម្មយានយន្តដឹកជញ្ជូន បានកំណត់ថា បើសិនអ្នកជួលរថយន្តចង់បើកបររថយន្តដោយខ្លួនឯង ត្រូវតែមានប័ណ្ណបើកបរតៃវ៉ាន់ ឬប័ណ្ណបើកបរអន្តរជាតិ ដូច្នេះ ឲ្យតែអ្នកទេសចរណ៍បរទេសដែលមានប័ណ្ណបើកបរបរទេសសុទ្ធតែអាចជួលនិងបើកបររថយន្តធុនតូចបាន។


Q2:បើសិនអ្នកជួលរថយន្តចង់ជួលអ្នកបើកបរ ត្រូវតែធ្វើយ៉ាងដូចម្តេច?
A2:យោងតាមមាត្រាទី100ក្នុងក្បួនខ្នាតស្តីពីការគ្រប់គ្រងអាជីវកម្មយានយន្តដឹកជញ្ជូន បានកំណត់ថា បើសិនអ្នកជួលរថយន្តធុនតូចចង់ជួលអ្នកបើកបរ ម្ចាស់រថយន្តជួលត្រូវតែទទួលខុសត្រូវចំពោះការជួលអ្នកបើកបរដែលមានប័ណ្ណបើរបររថយន្តធុនតូចអាជីវកម្ម។ បើសិនអ្នកជួលរថយន្តជាជនបរទេស ត្រូវតែជួលអ្នកបើរបរដែលចេះស្គាល់ភាសាបរទេសជួយគេបើកបរ។ បើសិនចង់ជួលរថយន្តដឹកទំនិញធុនតូច ត្រូវតែបើកបរដោយអ្នកជួលរថយន្ត មិនត្រូវឲ្យម្ចាស់រថយន្តជួលអ្នកបើកបរឯទៀតទេ។


Q3:បើសិនប័ណ្ណបើកបរហួសពេលកំណត់មិនទាន់ប្តូរថ្មី តើនៅមានប្រសិទ្ធិភាពឬទេ?
A3:ចាប់ពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2013 ចំពោះអ្នកដែលទទួលជាលើកដំបូង ឬទទួលបានប័ណ្ណបើកបរធម្មតានិងប័ណ្ណបើកបរម៉ូតូគ្រប់បែបយ៉ាង មិនបាច់ស្នើសុំប្តូរប័ណ្ណថ្មីទេ។ (ចំពោះជនបរទេស ប្រជាជនមកពីមហាដីគោក ហុងកុង ម៉ាកាវដែលមិនទាន់ទទួលអាជ្ញាប័ណ្ណស្នាក់នៅជាស្ថាពរសម្រាប់ជនអន្តោប្រវេសន៍ ឬប្រជាពលរដ្ឋតៃវ៉ាន់ដែលគ្មានអត្រានុកូលដ្ឋាន ចង់ចូលការប្រឡងដើម្បីប្តូរទទួលប័ណ្ណបើកបរតៃវ៉ាន់ និងអ្នកត្រូវគេផាកពិន័យមិនឲ្យចូលរួមការប្រឡងប័ណ្ណបើកបរ តែស្នើសុំជាថ្មីឡើងវិញទទួលប័ណ្ណបើកបរដែលមានសុពលភាព១ឆ្នាំ សុទ្ធតែត្រូវប្តូរប័ណ្ណថ្មីក្នុងរយៈពេល6ឆ្នាំម្តង។)

ចំពោះប័ណ្ណបើកបរធម្មតានិងប័ណ្ណបើកបរម៉ូតូដែលមិនបាច់ប្តូរ ប័ណ្ណថ្មីតាមពេលកំណត់ដែលបានរៀបរាប់ដូចខាងលើ បើសិនដល់សុពលភាពហើយ នៅតែមានប្រសិទ្ធិភាព។ ចំពោះករណីដែលមិនមែនប្តូរប័ណ្ណថ្មីតាមពេលកំណត់ កាលណាដល់សុពលភាពហើយ នៅតែត្រូវស្នើសុំប្តូរប័ណ្ណថ្មី។

ចម្លើយ ៖
បើសិនប័ណ្ណបើកបរហួសសុពលភាព ក៏មិនអនុញ្ញាតបើករថយន្ត តាមប្រការទី6 ខទី1 មាត្រាទី22នៃក្បួនខ្នាតស្តីពីការគ្រប់គ្រងចរាចរណ៍ផ្លូវថ្នល់និងផាកពិន័យ អ្នកណាកាន់ប័ណ្ណបើកបរហួសសុពលភាពបើករថយន្ត និងផាកពិន័យប្រាក់តុល្លារតៃវ៉ាន់ថ្មីលើសពី1800យាន់ ទាប3600យាន់ ហើយហាមឃាត់គេបើករថយន្ត និងដកហូតប័ណ្ណបើកបរនេះ។
ចំពោះប័ណ្ណបើកបរធម្មតាហួសសុពលភាព គ្រន់តែមិនអាចបើកឡានជាបណ្តោះអាសន្នទេ នៅតែមានលក្ខណៈសម្បត្តិបើកឡានផង ហើយអាចដាក់ពាក្យស្នើសុំ ប្តូរប័ណ្ណបើកបរថ្មី។


Q4:សេចក្តីណែនាំសម្រាប់ជនបរទេសចូលប្រឡងប័ណ្ណបើកបរតៃវ៉ាន់?
A4:មួយ.ការស្នើសុំប័ណ្ណរៀនបើកបររថយន្ត(អ្នកចូលរួមការប្រឡងម៉ូតូមិនបាច់ទេ)។
(១)លិខិតបញ្ជាក់អត្តសញ្ញាណ (តភ្ជាប់នឹងលិខិតបញ្ជាក់ថាអាចឈប់នៅឬស្នាក់នៅអស់រយៈលើសពី 1ឆ្នាំ)។
(២)រូបថតរបស់សាមីខ្លួន ពណ៌ខ្មៅសឬពណ៌ធម្មជាតិ ចំពោះមុខពាក់កណ្តាលខ្លួន មិនពាក់មួក ផ្ទៃពណ៌ខ្ចី ទំហំ1អ៊ីន ថតក្នុងរយៈពេល6ខែជិតៗនេះ ទាំងអស់3សន្លឹក ហើយមិនអនុញ្ញាតប្រើប្រាស់រូបថតសំយោគទេ។
(៣)លិខិតចុះបញ្ជីប័ណ្ណបើកបរ1ច្បាប់បញ្ជាក់ថាបានទទួលការត្រួតពិនិត្យសុខភាព និងតេសត្តកាយសម្បទាពេញលក្ខណៈ។
1.សូមលោកអ្នកទៅមន្ទីរពេទ្យរដ្ឋ មជ្ឈមណ្ឌលសុខភាពរដ្ឋ ឬមន្ទីរពេទ្យ គ្លីនិក សមគមន៍ពេទ្យដែលមន្ទីរត្រួតពិនិត្យបានកំណត់ ដើម្បីទទួលការត្រួតពិនិត្យសុខភាព និងតេសត្តកាយ សម្បទា។
2.លទ្ធផលនៃតេស្តកាយសម្បាទាមានសុពលភាព1ឆ្នាំ។
(៤)អ្នកស្នើសុំត្រូវតែពេញអាយុ18ឆ្នាំ។


ពីរ.ការចូលរួមការប្រឡងប័ណ្ណបើកបររថយន្ត។
(មួយ)ឯកសារត្រូវរៀបចំ ៖
(១)លិខិតបញ្ជាក់អត្តសញ្ញាណ (តភ្ជាប់នឹងលិខិតបញ្ជាក់ថាអាចឈប់នៅឬស្នាក់នៅអស់រយៈលើសពី 1ឆ្នាំ)។
2.ប័ណ្ណរៀនបើកបររថយន្ត (ត្រូវតែបានរៀនបើកបររថយន្តអស់ រយៈជាង3ខែហើយ)។
3.រូបថតរបស់សាមីខ្លួន ពណ៌ខ្មៅសឬពណ៌ធម្មជាតិ ចំពោះមុខពាក់កណ្តាលខ្លួន មិនពាក់មួក ផ្ទៃពណ៌ខ្ចី ទំហំ1អ៊ីន ថតក្នុងរយៈពេល6ខែជិតៗនេះ ទាំងអស់3សន្លឹក ហើយមិនអនុញ្ញាតប្រើប្រាស់រូបថតសំយោគទេ។
4.លិខិតចុះបញ្ជីប័ណ្ណបើកបរ1ច្បាប់បញ្ជាក់ថាបានទទួលការត្រួតពិនិត្យសុខភាព និងតេសត្តកាយសម្បទាពេញលក្ខណៈ។
5.ត្រូវតែបង់សោហ៊ុយចុះឈ្មោះប្រាក់ តុល្លារថ្មីតៃវ៉ាន់450យាន់និងសោហ៊ុយធ្វើប័ណ្ណបើបរ 200យាន់។

(ពីរ)កំណត់សំគាល់ ៖
1.ការចូលរួមការប្រឡងប័ណ្ណបើកបរធម្មតា ត្រូវតែពេញអាយុ18ឆ្នាំ(ជនបរទេសមិនអនុញ្ញាតឲ្យចូលរួមការប្រឡងប័ណ្ណបើកបរអាជីវកម្មទេ)។
2.ត្រូវតែជាប់ប្រឡងសរសេរនិងប្រឡងតាមផ្លូវ ទើបនឹងប្រគល់ឲ្យប័ណ្ណបើកបរ អ្នកដែលមិនទាន់ជាប់ការប្រឡងសរសេរ ឬការប្រឡងតាមផ្លូវ ត្រូវតែរង់ចាំ7ថ្ងៃ ទើបអាចចុះឈ្មោះប្រឡងម្តងទៀត។
3.លទ្ធផលតេស្តកាយសម្បាទានិងពិន្ទុការប្រឡងសរសេរមានសុពលភាពរយៈពេល1ឆ្នាំ។


បី.ការចូលរួមការប្រឡងប័ណ្ណបើកបរម៉ូតូ។
(មួយ)ឯកសារត្រូវរៀបចំ ៖
(១)លិខិតបញ្ជាក់អត្តសញ្ញាណ (តភ្ជាប់នឹងលិខិតបញ្ជាក់ថាអាចឈប់នៅឬស្នាក់នៅអស់រយៈលើសពី 1ឆ្នាំ)។
2.រូបថតរបស់សាមីខ្លួន ពណ៌ខ្មៅសឬពណ៌ធម្មជាតិ ចំពោះមុខពាក់កណ្តាលខ្លួន មិនពាក់មួក ផ្ទៃពណ៌ខ្ចី ទំហំ1អ៊ីន ថតក្នុងរយៈពេល6ខែជិតៗនេះ ទាំងអស់3សន្លឹក ហើយមិនអនុញ្ញាតប្រើប្រាស់រូបថតសំយោគទេ។
3.លិខិតចុះបញ្ជីប័ណ្ណបើកបរ1ច្បាប់បញ្ជាក់ថាបានទទួលការត្រួតពិនិត្យសុខភាព និងតេសត្តកាយសម្បទាពេញលក្ខណៈ។
4.ត្រូវតែបង់សោហ៊ុយចុះឈ្មោះប្រាក់ តុល្លារថ្មីតៃវ៉ាន់250យាន់និងសោហ៊ុយធ្វើប័ណ្ណបើបរ 200យាន់។

(ពីរ)កំណត់សំគាល់ ៖
1. ត្រូវតែពេញអាយុ18ឆ្នាំ។
2.អ្នកទទួលបានប័ណ្ណបើកបរហើយ ក៏អាចបើកបរម៉ូតូធុនស្រាលដែរ។
3.ត្រូវតែជាប់ប្រឡងសរសេរនិងប្រឡងតាមផ្លូវ ទើបនឹងប្រគល់ឲ្យប័ណ្ណបើកបរ
A.បើសិនអ្នកកាន់ប័ណ្ណបើកបររថយន្ត ឬប័ណ្ណបើកបរម៉ូតូធុនស្រាលចុះឈ្មោះការប្រឡងប័ណ្ណបើកបរម៉ូតូធុនធ្ងន់ធម្មតា (លើសពី50CC ទាបជាង250CC) មិនបាច់ចូលរួមការប្រឡងសរសេរទេ។
B.អ្នកណាចង់ចុះឈ្មោះប្រឡងប័ណ្ណបើកបរម៉ូតូធុនធ្ងន់ធំ (លើសពី250CC) ត្រូវតែទទួលប័ណ្ណបើកបរម៉ូតូធុនធ្ងន់ធម្មតាអស់រយៈពេល1ឆ្នាំ ពេញអាយុ20ឆ្នាំ ហើយបានបញ្ចប់ការហ្វឹកហ្វឺនពីអង្គការបណ្តុះបណ្តាលការបើកបរដែលបានចុះបញ្ជី ហើយពេញលក្ខណៈកាយសម្បាទា ទើបមានលក្ខណៈសម្បត្តិអាចចុះឈ្មោះចូលរួមការប្រឡងបាន។

4.អ្នកដែលមិនទាន់ជាប់ការប្រឡងសរសេរ ឬការប្រឡងតាមផ្លូវ ត្រូវតែរង់ចាំ7ថ្ងៃ ទើបអាចចុះឈ្មោះប្រឡងម្តងទៀត។

5.លទ្ធផលតេស្តកាយសម្បាទានិងពិន្ទុការប្រឡងសរសេរមានសុពលភាពរយៈពេល1ឆ្នាំ។

Was this information helpful? Yes    No