:::

ក្រសួងអប់រំនិងសកលវិទ្យាជាតិតៃវ៉ាន់នឹងសហការគ្នាផ្តល់កម្មវិធីសិក្សារៀនភាសាចិនដោយឥតគិតថ្លៃ

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យMinistry of Education
ចុចមើល : 295
ថ្ងៃខែប្រកាស : 2018/12/14
ថ្ងៃខែថ : 2018/12/14 上午 10:16:00

ដើម្បីធ្វើឲ្យជនបរទេសដែលចាប់អារម្មណ៍រៀនភាសាចិន ចង់យល់ស្គាល់តៃវ៉ាន់កាន់តែយល់ដឹងអំពីតៃវ៉ាន់ ក្រសួងអប់រំបានប្រគល់សិទ្ធិឲ្យសកលវិទ្យាល័យជាតិតៃវ៉ាន់ធ្វើកម្មវិធិសិក្សាឌីជីថលMOOCsស្តីពី「ការបង្រៀនភាសាចិនថ្នាក់មធ្យម」និង「ការណែនាំអំពីវប្បធម៌」—「តើអ្នកណានិយាយ-តៃវ៉ាន់គួរឲ្យស្រឡាញ់」ចាប់ផ្តើមបើកវគ្គCourseraទាំងពីរជាផ្លូវការនៅប្រព័ន្ធរៀនសូត្រអន្តរជាតិលើMOOCsធំជាងគេលើសកលលោក ហើយផ្តល់ដោយឥតគិតថ្លៃជូនអ្នករៀនភាសាចិននិងគ្រូបង្រៀនភាសាចិនក្នុងស្រុកនិងក្រៅស្រុកធ្វើជាធនធាននិងឯកសាររៀននិងបង្រៀន។

កម្មវិធីសិក្សាទីមួយ「ការរៀនភាសាចិនពីសូន្យដល់មួយ」សម្រាប់អ្នករៀនពីដើមបានចាប់ផ្តើមជាផ្លូវការ កម្មវិធីសិក្សាទីពីរសម្រាប់អ្នករៀនភាសាចិនដែលមានថ្នាក់មធ្យម នឹងរៀបរាប់អំពីលក្ខណៈពិសេសវប្បធម៌តាមតំបន់ តាមរបៀបណែនាំទេសភាពវប្បធម៌និងទំនិញពិសេសនៅតៃវ៉ាន់ ដើម្បីរៀនអក្សរចិននិងវេយ្យាករណ៍ថ្នាក់មធ្យម។

អ្នករៀនគ្រាន់តែចុះបញ្ជីដោយe-mailឬតភ្ជាប់នឹងគណនីFacebookក៏អាចស្តាប់មេរៀនដោយឥតគិតថ្លៃ។ កម្មវិធីសិក្សានេះនឹងបង្រៀនជាថ្មីឡើងវិញក្នុងរយៈពេលបួនសប្តាហ៍ អ្នករៀនអាចចូលរួមការរៀនសូត្រនៅគ្រប់ពេលគ្រប់ទីកន្លែង សូមស្វាគមន៍មិត្តភ័ក្តចាប់អារម្មណ៍ ឬលើកទឹកចិត្តមិត្តភ័ក្តបរទេសចុះបញ្ជីដោយសកម្ម។


ការរៀនភាសាចិនពីសូន្យដល់មួយ ៖
https://www.coursera.org/learn/learn-chinese-mandarin

តើអ្នកណានិយាយ-តៃវ៉ាន់គួរឲ្យស្រឡាញ់ ៖
https://www.coursera.org/learn/learn-intermediate-chinese-mandarin

Was this information helpful? Yes    No