:::

[កម្មវិធីពហុវប្បធម៌] បុណ្យប្រជាជនអន្តោប្រវេសន៍ចាប់ផ្តើមយ៉ាងកក់ក្តៅ អបអរសាទរពហុវប្បចូលរួមគ្នា

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
[កម្មវិធីពហុវប្បធម៌] បុណ្យប្រជាជនអន្តោប្រវេសន៍ចាប់ផ្តើមយ៉ាងកក់ក្តៅ អបអរសាទរពហុវប្បចូលរួមគ្នា
[កម្មវិធីពហុវប្បធម៌] បុណ្យប្រជាជនអន្តោប្រវេសន៍ចាប់ផ្តើមយ៉ាងកក់ក្តៅ អបអរសាទរពហុវប្បចូលរួមគ្នា
ចុចមើល : 52
ថ្ងៃខែប្រកាស : 2018/12/11
ថ្ងៃខែថ : 2018/12/11 下午 02:15:00

នៅឆ្នាំ2000 អង្គការសហប្រជាជាតិបានកំណត់ថាថ្ងៃទី18 ខែធ្នូនៅរាល់ឆ្នាំជាទិវាប្រជាជនអន្តោប្រវេសន៍អន្តរជាតិ(International Migrants Day)ដើម្បីលើកដំកើងសិទ្ធិមនុស្សរបស់ប្រជាជនអន្តោប្រវេសន៍និងគោរពពហុវប្បធម៌ នៅឆ្នាំ2011 ក្រសួងមហាផ្ទៃបានកំណត់「ទិវាប្រជាជនអន្តោប្រវេសន៍អន្តរជាតិ」ជា「បុណ្យប្រជាជនអន្តោប្រវេសន៍」នៅតៃវ៉ាន់តាមអង្គការសហប្រជាជាតិ។ ដើម្បីអបអរសាទរថ្ងៃនេះ សាលាតាមតំបន់បានផ្សំជាមួយនឹងស្ថានីយផ្តល់សេវាតាមគ្រប់ខេត្តនិងក្រុងនៃនាយកដ្ឋានអន្តោប្រវេសន៍នឹងរៀបចំកម្មវិធីបុណ្យប្រជាជនអន្តោប្រវេសន៍ អាចមើលលក្ខណៈពិសេសនៃពហុវប្បធម៌ជាច្រើននៅបណ្តាប្រទេសនៅតៃវ៉ាន់ ហើយធ្វើឲ្យប្រជាជនតៃវ៉ាន់និងប្រជាជនចំនូលថ្មីអាចយល់អធ្យាស្រ័យគ្នាទៅវិញទៅមក តាមរយៈកម្មវិធីនេះ។

កម្មវិធីនៅបុណ្យប្រជាជនអន្តោប្រវេសន៍នៅខែធ្នូ

ទិវាប្រជាជនអន្តោប្រវេសន៍នៅថៅយាន់
「ទិវាប្រជាជនអន្តោប្រវេសន៍នៅថៅយាន់」នឹងអញ្ជើញប្រជាជនមកថៅយាន់ចូលរួមកម្មវិធីប្រកបដោយលក្ខណៈពិសេសបណ្តាប្រទេស នៅទីកន្លែងធ្វើកម្មវិធីនឹងរៀបចំម្ហូបអាហារបណ្តាប្រទេស ទីផ្សារលក់ទំនិញគ្រប់ប្រភេទ និងកម្មវិធីសម្តែងតន្ត្រីដែលសម្តែងដោយសិល្បករមកពីប៉ារ៉ាហ្គាយ អង់គ្លេសនិងតៃវ៉ាន់។ នៅថ្ងៃហ្នឹង នឹងធ្វើឡើងការប្រកួតធ្វើម្ហូបអាហារនៅស្រុក「ម្ហូបអាហារនៅស្រុកប្រកបបែបបទបរទេស」អ្នកចុះឈ្មោះចូលរួមអាចទទួលបានដុំបំពង់បឺតការពារបរិស្ថាន សូមស្វាគមន៍ចូលរួមដោយសកម្ម។

ពេលវេលា ៖ ម៉ោង11:00-16:00 ថ្ងៃទី16 ខែឆ្នូ(អាទិត្យ) ឆ្នាំ2018
ទីកន្លែង ៖ សួនច្បារចុងចឹងខ័ណ្ឌចុងលី(ផ្ទះលេខ86 ផ្លូវចុងមេ ខណ្ឌចុងលី)
ពត៌មានកម្មវិធី ៖ http://user7072.psee.io/CCJGV


ទិវាប្រជាជនអន្តោប្រវេសន៍នៅតៃតុង
សាលាខេត្តតៃតុងនឹងធ្វើឡើងទិវាប្រជាជនអន្តោប្រវេសន៍នៅតៃតុង សូមស្វាគមន៍ប្រជាជនចំនូលថ្មីនិងប្រជាជនដែលចាប់អារម្មណ៍ចូលរួមជាមួយគ្នា!


ពេលវេលា ៖ ម៉ោង14:00-16:00 ថ្ងៃទី16(អាទិត្យ) ខែឆ្នូ ឆ្នាំ2018
ទីកន្លែង ៖ ជាន់ទី2 ភោជីនីយដ្ឋានណានុវ៉ាន់តៃតុង
ពត៌មានកម្មវិធី ៖ http://user7072.psee.io/CQ67A


ដើម្បីអបអរសាទរបុណ្យអន្តោប្រវេសន៍ វេបសាយពត៌មានស្តីពីការបណ្តុះបណ្តាលប្រជាជនចំនូលថ្មី ឲ្យតែចូលរួមកម្មវិធីពាក់ព័ន្ធនឹងប្រជាជនចំនូលថ្មី ហើយផ្ទុកឡើងរូបថតក្នុងកម្មវិធីនេះលើវេបសាយកម្មវិធី「កាលណាយើងLineជាមួយគ្នា」 (វេបសាយ:http://illu.es/5QEAA) ក៏អាចចាប់រង្វាន់ជាច្រើន ដូចជាម៉ាស៊ីនព្រីងរូបថត កងដៃកីឡា ប្រអប់បំពងសម្លេងBluetoothនិងម៉ាស៊ីនកាហ្វេ កម្មវិធីនេះគ្រាន់តែដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 សូមស្វាគមន៍អ្នកទាំងឡាយចូលរួមជាមួយគ្នា!

Was this information helpful? Yes    No