:::

[ប្រធានបទអប់រំ] ឆ្ពោះទៅកាន់អាស៊ីអាគ្នេយ៍ ចេះភាសាដើមកាន់តែល្អ

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
[ប្រធានបទអប់រំ] ឆ្ពោះទៅកាន់អាស៊ីអាគ្នេយ៍ ចេះភាសាដើមកាន់តែល្អ
[ប្រធានបទអប់រំ] ឆ្ពោះទៅកាន់អាស៊ីអាគ្នេយ៍ ចេះភាសាដើមកាន់តែល្អ
ចុចមើល : 138
ថ្ងៃខែប្រកាស : 2018/12/6
ថ្ងៃខែថ : 2018/12/6 下午 02:10:00

ប៉ុន្មនាឆ្នាំនេះ រដ្ឋាភិបាលបានជំរុញគោលនយោបាយឆ្ពោះទៅកាន់អាស៊ីអាគ្នេយ៍ មានសហគ្រាសជាច្រើនទៅដាក់វិនិយោគនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ត្រូវការធនធានមនសុ្សជាច្រើន ចំពោះតៃវ៉ាន់ តំបន់នានាបានបើកកម្មវិធីសិក្សាភាសាប្រទេសអាស៊ីអាគ្នេយ៍ ធ្វើឲ្យយើងមិនគ្រាន់តែអាចរៀនតែភាសានៅអ៊ឺរុប ទេ។ ក្រសួងអប់រំបានប្រកាសថា នៅឆ្នាំ2019 កម្មវិធីសិក្សាថ្មីនឹងបញ្ចូលភាសាប្រជាជនចំនូលថ្មី ដើម្បីជំរុញការផ្លាស់ប្តូរពហុវប្បធម៌ ហើយធ្វើឲ្យការរៀនភាសាអាស៊ីអាគ្នេយ៍ កំពុងរីកចម្រើននៅតៃវ៉ាន់ជាបន្តបន្ទាប់។


នៅឆ្នាំសិក្សា2019 នឹងអនុវត្តកម្មវិធីសិក្សាថ្មី ដើម្បីជំរុញការរៀនភាសាប្រជាជនចំនូលថ្មីដែលរៀននៅបឋមសិក្សានិងមធ្យមសិក្សា
កម្មវិធីសិក្សាអប់រំរយៈពេល១២ឆ្នាំ នឹងអនុវត្តនៅឆ្នាំសិក្សា 2019 នឹងបញ្ចូលភាសារបស់ប្រជាជនចំនូលថ្មីក្នុងវិស័យអប់រំភាសា នៅពេលអនាគត សិស្សក្នុងបឋមសិក្សាចាំបាច់ជ្រើសរើសភាសា1រៀន ក្នុងចំណោមភាសាដើម(ភាសាមីនណាន ភាសាឃឺចានិងភាសាជនជាតិដើម) និងភាសារបស់ប្រជាជន ចំនូលថ្មី(ភាសាវៀតណាម ឥណ្ឌូនីស៊ី ថៃ ភូមា ខ្មែរ ហ្វីលីពីននិងម៉ាឡេស៊ី) មួយសប្តាហ៍មួយម៉ោង ក្នុងមធ្យមសិក្សានិងអនុវិទ្យាល័យ នឹងចាត់ចែងភាសារបស់ប្រជាជនចំនូលថ្មីជាកម្មវិធីសិក្សាសម្រាប់ជ្រើសរៀន។


ការបណ្តុះបណ្តាលបុគ្គលិកជួយបង្រៀនភាសាប្រជាជនចំនូលថ្មី
ដើម្បីបំពេញតម្រូវការចំពោះធនធានគ្រូបង្រៀនភាសាប្រជាជនចំនូលថ្មី សព្វថ្ងៃនេះ ប្រភពធនធានគ្របង្រៀនគឺមកពីការបណ្តុះបណ្តាលបុគ្គលិកជួយបង្រៀន ខេត្តនិងក្រុងនានាបានបើកសិក្ខាសាលាបុគ្គលិកគាំទ្របង្រៀន រហូតដល់ខែធ្នូ ឆ្នាំ2016 បានបណ្តុះបណ្តាលបុគ្គលិកគាំទ្របង្រៀន1375រូប អ្នកណាមានអាយុពេញ20ឆ្នាំ ហើយពេញលក្ខណៈសម្បត្តិ(ត្រូវពេញលក្ខណៈណាមួយដូចខាងក្រោមនេះ ៖ កូនរបស់ប្រជាជនចំនូលថ្មី និស្សិតបរទេសសមស្របនឹងច្បាប់ស្តីពីការងារនិងសេវាកម្ម និស្សិតបញ្ចប់ការសិក្សាពីផ្នែក(វិទ្យាស្ថាន)ភាសាអាស៊ីអាគ្នេយ៍នៅតៃវ៉ាន់ អ្នកណាមានប័ណ្ណគ្រូបង្រៀន និងវិញ្ញាបនបត្រភាសាផ្លូវការអាស៊ីអាគ្នេយ៍) ក៏អាចចុះឈ្មោះចូលរួមសិក្ខាសាលានេះ សិក្ខាកាមត្រូវតែទទួលការបណ្តុះបណ្តាលអស់រយៈពេល36ម៉ោង ហើយជាប់ប្រឡងការវាយតម្លៃស្តីពីការបង្ហាញបង្រៀន ក៏អាចទទួលវិញ្ញាបនបត្រក្នុងសិក្ខាសាលា「បុគ្គលិកជួយបង្រៀន」។ សព្វថ្ងៃនេះ លក្ខណៈសម្បត្តិគ្រូបង្រៀនចំពោះបុគ្គលិកជួយបង្រៀនគឺត្រូវតែគោរពតាមកំណត់「ក្បួនខ្នាតស្តីពីការតែងតាំងបុគ្គលិកជួយបង្រៀនក្នុងបឋមសិក្សានិងមធ្យមសិក្សា」 ហើយទទួលវិញ្ញាបនបត្រសម្រាប់បុគ្គលិកជួយបង្រៀន ក៏អាចចូលរួមការជ្រើសរើសបុគ្គលិកជួយបង្រៀនក្នុងបឋមសិក្សានិងមធ្យមសិក្សា ដើម្បីចូលធ្វើការងារបង្រៀន។

អំពីកម្មវិធីសិក្សាបណ្តុះបណ្តាលបុគ្គលិកជួយបង្រៀននៅតំបន់ខាងជើង កណ្តាល ខាងត្បូង ខាងកើត និងកោះ នៅទូទាំងតៃវ៉ាន់ អាចទៅវេបសាយមជ្ឈមណ្ឌលធនធានអប់រំភាសាប្រជាជនចំនូលថ្មីដើម្បីស្វែងរក(http://newres.pntcv.ntct.edu.tw)។


សៀវភៅសិក្សាអនឡាញស្តីពីភាសារបស់ប្រជាជនចំនូលថ្មី
សព្វថ្ងៃនេះ គេកំពុងចងក្រងសៀវភៅសិក្សាស្តីពីភាសាប្រជាជនចំនូលថ្មី ក្រសួងអប់រំនិងមន្ទីរអប់រំសាលាក្រុងស៊ីនបី បានសហការរួមគ្នា តាមកម្មវិធីសិក្សាភាសាប្រជាជនចំនូលថ្មី គេបានរៀបចំភាសាបណ្តាប្រទេសទាំង7ក្នុងឆមាសនីមួយៗពីបឋមសិក្សាដល់ថ្នាក់ទី9ក្នុងមធ្យមសិក្សា ចងក្រងជាសៀវភៅសិក្សារួម126ក្បាល សម្រាប់ការបង្រៀន ហើយដាក់សៀវភៅសិក្សាលើអ៊ីនធើណែតសម្រាប់មើលអនឡាញ លោកអ្នកអាចទៅវេបសាយមជ្ឈមណ្ឌលធនធានអប់រំភាសាប្រជាជនចំនូលថ្មី ដើម្បីទាញយកសៀវភៅសិក្សាពាក់ព័ន្ធ(http://newres.pntcv.ntct.edu.tw/ischool/publish_page/15/)។

ក្រៅពីនេះ មន្ទីរអប់រំសាលាក្រុងស៊ីនជូបានបង្កើតឡើង 「វេបសាយធនធានអប់រំពហុវប្បធម៌」 បានផ្តល់សៀវភៅសិក្សាភាសាអាស៊ីអាគ្នេយ៍ជាច្រើន រួមមានភាសាវៀតណាម ឥណ្ឌូនីស៊ី ថៃ ហ្វីលីពីនជាដើម សៀវភៅសិក្សាពាក់ព័ន្ធអាចស្វែងរកលើ វេបសាយ(http://www.multiculture.ntpc.edu.tw/ischool/public/mybook/bookshelf.php?bsid=4)។

បើចង់រៀននិយាយភាសាវៀតណាម វេបសាយរៀនសូត្រ ឌីជីថល「សកលវិទ្យាល័យeតៃវបី」បានផ្តល់កម្មវិធីសិក្សាភាសាវៀតណាមអនឡាញឥតគិតថ្លៃទាំង6មុខ ខ្លឹមសាររួមមានការអានជាមូលដ្ឋាន សំឡេងអក្សរ ប្រធានបទគ្រប់បែបយ៉ាងក្នុងការរស់នៅ ការសន្ទនាប្រចាំថ្ងៃជាដើម កម្មវិធីសិក្សាពាក់ព័ន្ធអាចមើលវេបសាយនេះ(http://elearning.taipei/elearn/courseinfo/index.php?courseid=1441)។


តាំងពីឆ្នាំ2019 ក្រសួងអប់រំនឹងអនុវត្តកម្មវិធីសិក្សាថ្មី ជួយកូនរបស់ប្រជាជនចំនូលថ្មីរក្សាទុកនិងបន្តផ្សព្វផ្សាយវប្បធម៌ស្រុកកំណើតអាស៊ីអាគ្នេយ៍ ជំរុញនិងគោរពពហុវប្បធម៌។ កន្លងមក បើសិនគេរៀនភាសាបរទេស ចេះតែរៀនភាសាអង់គ្លេសនិងជប៉ុន ប៉ុន្មានឆ្នាំនេះ រដ្ឋាភិបាលបានជំរុញគោលនយោបាយឆ្ពោះទៅកាន់អាស៊ីអាគ្នេយ៍ ធ្វើឲ្យការរៀនភាសាអាស៊ីអាគ្នេយ៍បានក្លាយទៅជានិន្នាការថ្មី។


ប្រភពយោងតាម ៖
ក្រសួងអប់រំ - ដោយសារនឹងអនុវត្តកម្មវិធីសិក្សាថ្មី ក្រសួងអប់រំនឹងរៀបចំធនធានគ្រូបង្រៀន
https://www.edu.tw/News_Content.aspx?n=9E7AC85F1954DDA8&s=67AB3874B860D179

វេបសាយមជ្ឈមណ្ឌលធនធានអប់រំភាសាប្រជាជនចំនូលថ្មី
http://newres.pntcv.ntct.edu.tw/ischool/widget/main_menu/show.php?id=383&map=0

វេបសាយធនធានអប់រំពហុវប្បធម៌
http://www.multiculture.ntpc.edu.tw

Was this information helpful? Yes    No