:::

[ប្រធានបទណែនាំ]ផែនការលើកកំពស់បណ្តុះបណ្តាលសម្រាប់ប្រជាជនចំនូលថ្មីនិងកូនរបស់គេ បញ្ចូលកម្លាំងថ្មីឲ្យតៃវ៉ាន់

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
[ប្រធានបទណែនាំ]ផែនការលើកកំពស់បណ្តុះបណ្តាលសម្រាប់ប្រជាជនចំនូលថ្មីនិងកូនរបស់គេ បញ្ចូលកម្លាំងថ្មីឲ្យតៃវ៉ាន់
[ប្រធានបទណែនាំ]ផែនការលើកកំពស់បណ្តុះបណ្តាលសម្រាប់ប្រជាជនចំនូលថ្មីនិងកូនរបស់គេ បញ្ចូលកម្លាំងថ្មីឲ្យតៃវ៉ាន់
ចុចមើល : 113
ថ្ងៃខែប្រកាស : 2018/11/14
ថ្ងៃខែថ : 2018/11/14 上午 10:18:00

សភារដ្ឋបាលបានបង្កើតឡើង「យន្តការកិច្ចប្រជុំសម្រុះ សម្រួលកិច្ចការប្រជាជនចំនូលថ្មី」នៅខែមិថុនា ឆ្នាំ2015 និងបើកការប្រជុំតាមពេលកំណត់ ដើម្បីសម្រុះសម្រួលនិងសមាហរណកម្មធនធាននៃគ្រប់ក្រសួង សម្រាប់ថែទាំប្រជាជនចំនូលថ្មីនិងកូនរបស់គេ។ នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនឹង ផ្តល់ការណែនាំថែទាំនិងវិធានាការរង្វាន់គ្រប់ប្រភេទជូនប្រជាជនចំនូលថ្មី ក្នុងរាល់ឆ្នាំបានរៀបចំផែនការលើកកំពស់បណ្តុះ បណ្តាលពាក់ព័ន្ធគ្រប់បែបយ៉ាងសម្រាប់ប្រជាជនចំនូលថ្មីនិងកូនរបស់គេ ឧទាហរណ៍ថា អាហារូបករណ៍សម្រាប់កូនរបស់ប្រជាជនចំនូលថ្មី សិក្ខាសាលាបណ្តុះបណ្តាល ផែនការបណ្តុះ បណ្តាលក្រៅប្រទេស សកម្មភាពកសាងសុបិន្តជាដើម ដើម្បីបង្ហាញកម្លាំងរបស់ប្រជាជនចំនូលថ្មី។


‧សិក្ខាសាលាបណ្តុះបណ្តាលកូនរបស់ប្រជាជនចំនូលថ្មី

សកម្មភាពនេះនឹងផ្សុំធនធានរដ្ឋនិងឯកជន ធ្វើឲ្យកូនរបស់ប្រជាជនចំនូលថ្មីអាចយល់ស្គាល់ឧត្តមភាពរបស់ខ្លួនឯងនិងសភាពការណ៍រកការធ្វើនៅពេលអនាគត តាមរយៈសកម្មភាពនេះ ដើម្បីត្រៀមលក្ខណៈសម្រាប់ការណែនាំការងារ ចូលធ្វើកម្មសិក្សានិងចូលធ្វើការនៅពេលក្រោយ សម្រាប់បណ្តុះបណ្តាលធនធានមនុស្សស្របតាមគោលនយោបាយស្តីពីឆ្ពោះទៅអាស៊ីអាគ្នេយ៍។

របៀបសិក្សារួមទាំងរៀបចំកម្មវិធីសិក្សាឯកទេស ខ្លឹមសារសំខាន់រួមមានទេសចរណ៍ ការផ្សព្វផ្សាយនៅទីផ្សារ ហើយនឹងរៀបចំមេរៀនដូចជា អភិវឌ្ឍន៍អាជីព អភិវឌ្ឍន៍នៃតៃវ៉ាន់និងឧត្តមភាពរបស់ប្រជាជនចំនូលថ្មី ការណែនាំអំពីបរិស្ថានប្រវត្តិអាជីពនៅចិននិងអាស៊ីអាគ្នេយ៍ជាដើម ម្យ៉ាងទៀត នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនិងចូលទស្សនាសហគ្រាសតាមផែនការកម្មវិធីសិក្សា ធ្វើឲ្យកូនរបស់ប្រជាជនចំនូលថ្មីអាចទទួលលទ្ធផលជាច្រើន ត្រៀមខ្លួនឲ្យបានល្អក្នុងអាជីពពេលអនាគត។

លោកអ្នកអាចចុះឈ្មោះចូល「សិក្ខាសាលាបណ្តុះបណ្តាលកូនរបស់ប្រជាជនចំនូលថ្មី」នៅខែមេសា និងខែឧសភារាល់ឆ្នាំ សិស្សមានសញ្ជាតិតៃវ៉ាន់ ស្នាក់នៅតៃវ៉ាន់ ហើយចូលសាលារៀនក្នុងមធ្យមសិក្សាសុទ្ធតែអាចចុះឈ្មោះបាន។


‧ផែនការបណ្តុះបណ្តាលក្រៅប្រទេសសម្រាប់កូនរបស់ប្រជាជនចំនូលថ្មី

យើងលើកទឹកចិត្តឲ្យកូនរបស់ប្រជាជនចំនូលថ្មីតែងតែឆ្លៀតឱកាសវិស្សមកាលត្រឡប់ទៅផ្ទះរបស់ជីដូនជីតា(ដូនតា) ទៅរស់នៅក្នុងគ្រួសារ រៀនភាសា និងផ្លាស់ប្តូរវប្បធម៌ តាមរយៈរៀនសូត្រនិងផ្លាស់ប្តូរ ដើម្បីបណ្តុះបណ្តាលធនធានចេះពហុវប្បធម៌ ហើយប្រើប្រាស់ឧត្តមភាពចេះច្រើនភាសានិងអន្តរវប្បធម៌តភ្ជាប់នឹងអន្តរជាតិ សម្រាប់ពង្រីកអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មតៃវ៉ាន់ ហើយពង្រីកចក្ខុវិស័យកាន់តែធំទូលាយ។

「ផែនការបណ្តុះបណ្តាលក្រៅប្រទេសសម្រាប់កូនរបស់ប្រជាជនចំនូលថ្មី」ចែកជាបីក្រុម គឺក្រុមសមាជិកគ្រួសារ ក្រុមគ្រូបង្រៀននិងក្រុមផ្តល់សេវានៅសង្គម ការចុះឈ្មោះចូលរួមសកម្មភាពនៅវិស្សមកាលរដូវក្តៅគឺនៅខែកុម្ភៈនិងខែមិនា ទៅរស់នៅនិងរៀននៅក្រៅប្រទេសយ៉ាងហោចណាស់14ថ្ងៃ ការចុះឈ្មោះចូលរួមសកម្មភាពនៅវិស្សមកាលរដូវរងាគឺនៅខែវិច្ឆិកានិងខែធ្នូ ទៅរស់នៅនិងរៀននៅក្រៅប្រទេសយ៉ាងហោចណាស់ 7ថ្ងៃ។ ប្រជាជនចំនូលថ្មី កូនរបស់គេដែលចូលរៀនក្នុងសាលារៀនលើសពីថ្នាក់ទី៥ក្នុងបឋមសិក្សា តំណាងដែលភ្នាក់ងារច្បាប់បានយល់ព្រម គ្រូបង្រៀននិងបុគ្គលិកឯកទេសក្នុងសង្គមដែលទទួលខុសត្រូវចំពោះការគ្រប់គ្រងករណីពិសេសសុទ្ធតែអាចចុះឈ្មោះចូលរួមបាន។


‧ផែនការកសាងសុបិន្តសម្រាប់ប្រជាជនចំនូលថ្មីនិងកូនរបស់គេ

ផែនការនេះនឹងប្រគល់ជូនប្រាក់រង្វាន់កសាងសុបិន្ត ដើម្បីជួយប្រជាជនចំនូលថ្មីនិងកូនរបស់គេសម្រេចសុបិន្ត ហើយនឹងថតខ្សែវីដេអូអំពីសេចក្តីរាក់ទាក់ដែលសង្គមបានចូលរួម និងការរួមចំណែកពីគ្រួសារដោយយកចិត្តទុកដាក់ តាមការថតខ្សែនិងចែករំលែក ធ្វើឲ្យមហាជនបង្កើនការយល់និងស្គាល់ចំពោះប្រជាជនចំនូលថ្មីនិងកនរបស់គេ ដើម្បីលើកកម្ពស់ចំណេះដឹងវប្បធម៌របស់មហាជន ហើយធ្វើឲ្យមហាជនយល់ដឹងអំពីការយកចិត្តទុក ដាក់របស់រដ្ឋាភិបាលចំពោះការថែទាំនិងណែនាំប្រជាជនចំនូល ថ្មី តាមរយៈរបៀបរស់រវើក។

លោកអ្នកអាចរៀបចំប្រធានបទនៃផែនការកសាងសុបិន្ត ដោយខ្លួនឯង ចាំបាច់ទាក់ទងនឹងប្រធានបទអប់រំ គ្រួសារ វប្បធម៌ ការងារ សេវាកម្មសង្គម ការរស់នៅរបស់ប្រជាជនចំនូលថ្មីនិងកូនរបស់គេ។ យើងនឹងវាយតម្លៃនិងពិនិត្យតាមទំហំសុបិន្ត ហើយអាចផ្តល់ប្រាក់រង្វាន់កសាងសុបិន្តយ៉ាងច្រើន7ម៉ឺនតុល្លារតៃវ៉ាន់ថ្មីជូនក្រុមនីមួយៗ

「ផែនការកសាងសុបិន្តសម្រាប់ប្រជាជនចំនូលថ្មីនិងកូនរបស់គេ」ចែកជាពីរក្រុម គឺក្រុមឯកជននិងក្រុមគ្រួសារ អាចចុះឈ្មោះនៅខែតុលា និងខែវិច្ឆិការាល់ឆ្នាំ ប្រជាជនចំនូលថ្មីនិងកូនរបស់គេសុទ្ធតែអាចចុះឈ្មោះចូលរួមបាន។


‧ផែនការអាហារូបករណ៍សម្រាប់ប្រជាជនចំនូលថ្មីនិងកូនរបស់គេ

យើងនឹងផ្តល់ការថែទាំ ជំនួយឧបត្ថម្ភនិងប្រាក់រង្វាន់ជូនប្រជាជនចំនូលថ្មីនិងកូនរបស់គេដែលជាគ្រួសារក្រីក្រនិងរៀនល្អ ដើម្បីលើកទឹកចិត្តឲ្យប្រជាជនចំនូលថ្មីនិងកូនរបស់គេខិតខំរៀន ហើយជួយកាត់បន្ថយបន្ទុករស់នៅក្នុងគ្រួសាររបស់គេ ដើម្បីសម្រេចគោលដៅបណ្តុះបណ្តាលធនធានមនុស្សសម្រាប់តៃវ៉ាន់។

「ផែនការអាហារូបករណ៍សម្រាប់ប្រជាជនចំនូលថ្មីនិងកូនរបស់គេ」ទទួលការចុះឈ្មោះនៅខែកុម្ភៈនិងខែមិនារាល់ឆ្នាំ ប្រភេទស្នើសុំចែកជាអាហារូបករណ៍សម្រាប់សិស្សល្អប្រសើរ អាហារូបករណ៍សម្រាប់សិស្សក្រីក្រនិងអាហារូបករណ៍សម្រាប់សិស្សល្អមានទេពកោសល្យ ប្រជាជនចំនូលថ្មីនិងកូនរបស់គេដែលជាគ្រួសារក្រីក្រឬជាសិស្សល្អប្រសើរសុទ្ធតែអាចចុះឈ្មោះចូលរួមបាន។

រដ្ឋាភិបាលបានជំរុញគោលនយោបាយស្តីពីឆ្ពោះទៅអាស៊ីអាគ្នេយ៍យ៉ាងសកម្ម ប្រជាជនចំនូលថ្មីនិងកូនរបស់គេមានឧត្តមភាពខាងភាសានិងពហុវប្បធម៌ ដូចជាទ្រព្យសម្បត្តិសំខាន់ចំពោះតៃវ៉ាន់ នៅពេលអនាគត រដ្ឋាភិបាលនឹងបន្តចាត់វិធានការថែទាំនិងណែនាំគ្រប់បែបយ៉ាងសម្រាប់ប្រជាជនចំនូលថ្មី ធ្វើឲ្យមហាជនមើលឃើញកម្លាំងរបស់ប្រជាជនចំនូលថ្មី ហើយផ្លាស់ ប្តូរនិងយោគយល់គ្នាទៅវិញទៅមក។


ប្រភពយោងតាម ៖
នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ-ចំណែកពិសេសអំពីសេវាកម្មថែទាំប្រជាជនចំនូលថ្មី

Was this information helpful? Yes    No