:::

នាយកដ្ឋានអន្តោប្រវេសន៍អំពាវនាវប្រជាជនចំនូលថ្មីដែលរងគ្រោះអំពើហឹង្សាក្នុងគ្រួសារ អាចហៅទូរស័ព្ទពិសេស113សុំជួយ

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
ចុចមើល : 63
ថ្ងៃខែប្រកាស : 2018/11/6
ថ្ងៃខែថ : 2018/11/6 上午 09:15:00

នាយកដ្ឋានអន្តោប្រវេសន៍អំពាវនាវប្រជាជនចំនូលថ្មីថា បើសិនជូបករណីអំពើហឹង្សាក្នុងគ្រួសារ កុំទ្រាំទេ អាចហៅទូរស័ព្ទពិសេសការពារ113សុំជួយភ្លាម ធ្វើឲ្យអង្គការរដ្ឋាភិបាលអាចចូលអន្តរាគមន៍ទាន់ពេលវេលា។

អង្គការរដ្ឋាភិបាលបានចាត់ចែងយន្តការជួយដោះស្រាយអំពើហឹង្សាក្នុងគ្រួសារនៅកណ្តាលនិងតំបន់ អាចផ្តល់សេវាដូចជា ឧបត្ថម្ភផ្លូវច្បាប់ ភៀសខ្លួននិងរៀបចំទីស្នាក់នៅ ព្យាបាលនិងតេស្តរបួស ព្យាបាលផ្លូវចិត្តជាដើម ដំណើរការចាត់ការនឹងរក្សាការសម្ងាត់តាមកំណត់ ដើម្បីថែរក្សាសិទ្ធិនិងសុវត្ថិភាពរបស់អ្នករងគ្រោះ ហើយជៀសវាងអ្នកធ្វើអំពើហឹង្សាបន្តធ្វើបាបទៀត។ បើសិនសហគមន៍ស៊ីវិលដឹងអំពីអំពើហឹង្សាក្នុងគ្រួសារ ក៏ត្រូវតែជូនដំណឹងឲ្យមជ្ឈមណ្ឌលបង្ការអំពើហឹង្សាក្នុងគ្រួសារនិងការរំលោភភេទនៃសាលាតំបន់នានា ដើម្បីផ្តល់សេវាជួយសង្គ្រោះទាន់ពេលវេលា ធ្វើឲ្យអ្នករងគ្រោះអាចរស់នៅដោយស្រួលចិត្ត។

Was this information helpful? Yes    No