:::

ការការពារក្មេងនិងកុមារ

និយមន័យនៃពាក្យសំខាន់ៗក្នុងវិស័យការពារក្មេងនិងកុមារ
មួយ.ក្មេងនិងកុមារត្រូវគេការពារ
គឺ ក្មេងនិងកុមារមិនទាន់មានអាយុ18ឆ្នាំ បានរងការធ្វើបាបមួយប្រភេទ ឬច្រើនប្រភេទ(ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ធ្វេសប្រហែសជាដើម) ដូចជាករណីត្រូវការការពារបានរៀបរាប់នៅក្នុងប្រការទី1 មាត្រាទី53នៃច្បាប់ស្តីពីការការពារក្មេងនិងកុមារ។


ពីរ.អ្នកថែទាំ ៖
(១)ឳពុកម្តាយ អ្នកអាណាព្យបាល ឬអ្នកថែទាំ។

(២)ញាតិសន្តានឬអ្នកផ្សេងទៀតដែលរស់នៅក្នុងគ្រួសារមួយ ទទួលខុសត្រូវចំពោះថែទាំ អប់រំក្មេងនិងកុមារ មិនថារស់នៅរួមគ្នាអស់រយៈពេលប៉ុន្មានឬចិរភាពទេ។

(៣)បុគ្គលិកធ្វើការនៅអង្គការថែទាំក្មេងនិងកុមាររដ្ឋឬឯកជន រួមទាំងអង្គការ មន្ទីរពេទ្យ អង្គការថែរក្សាសុខភាព មណ្ឌលសុខភាពផ្លូវចិត្ត មន្ទីរភៀសខ្លួនជាដើម។

(៤)អ្នកមិនដែលរស់នៅជាមួយនឹងក្មេងនិងកុមារ តែតាមការពិត បានថែទាំក្មេងនិងកុមារ។

បី. ការការពារក្មេងនិងកុមារ
បទបញ្ញត្តិសំរាប់ការពារក្មេងនិងកុមារត្រូវតែយោងតាមមាត្រាទី53នៃច្បាប់ស្តីពីការការពារក្មេងនិងកុមារ បានកំណត់ថា៖
អ្នកពេទ្យ អ្នកធ្វើការសង្គម អ្នកអប់រំ អ្នកបំរើអប់រំនិងធានា អ្នកអត្រានុកូលដ្ឋាន អ្នកធ្វើការអន្តោប្រវេសន៍ ប៉ូលីស អ្នកយុត្តិធម៌ អ្នកធ្វើការក្នុងភូមិ(លី)និងអ្នកទទួលខុសត្រូវចំពោះសុខុមាលភាពរបស់ក្មេងនិងកុមារ នៅពេលបំពេញបេសកកម្ម បើសិនដឹងថាក្មេងនិងកុមារត្រូវគេធ្វើបាបផ្លូវកាយឬផ្លូវចិត្ត ត្រូវគេចោល ឬករណីខុសច្បាប់ផ្សេងទៀត ត្រូវតែរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនៃក្រុងស្វ័យត្រ ខេត្ត(ក្រុង)ភ្លាម យ៉ាងយឺតមិនត្រូវលើសពី24ម៉ោង។ បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចនៃក្រុងស្វ័យត្រ ខេត្ត(ក្រុង)បានដឹងជ្រាប ឬទទួលរាយការណ៍ ត្រូវតែចាត់ការដោយបែងចែកថ្នាក់និងប្រភេទ យ៉ាងយឺតមិនត្រូវលើសពី24ម៉ោង អ្នកចាត់ការត្រូវតែប្រគល់របាយការណ៍ស៊ើបអង្កេតក្នុង 4 ថ្ងៃឬ30ថ្ងៃ បន្ទាប់ពីទទួលរឿងក្តី។

៤.អាជ្ញាធរមានសមត្ថកិច្ច៖
តាមច្បាប់ពាក់ព័ន្ធនឹងក្មេងនិងកុមារបានកំណត់ថា សាលាក្រុងស្វ័យត្រ ខេត្ត(ក្រុង)គឺជាអាជ្ញាធរមានសមត្ថកិច្ចទទួលខុសត្រូវចំពោះកិច្ចការការពារក្មេងនិងកុមារ តាមធម្មតា ឲ្យមន្ទីរ(នាយកដ្ឋាន)សង្គម ឬមជ្ឈមណ្ឌលបង្ការអំពើហឹង្សាក្នុងគ្រួសារនិងការរំលោភផ្លូវភេទក្នុងក្រុងស្វ័យត្រ ខេត្ត(ក្រុង)ទទួលខុសត្រូវចំពោះកិច្ចការការពារក្មេងនិងកុមារ។

របៀបរាយការណ៍
រាយការណ៍ដោយសំដីឬទូរស័ព្ទភ្លាម ហើយសរសេរបំពេញតារាងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុង24ម៉ោង។

១.ទូរស័ព្ទទំនាក់ទំនងនៃអាជ្ញាធរមានសមត្ថកិច្ចទទួលខុសត្រូវចំពោះកិច្ចការការពារក្មេងនិងកុមារនៅគ្រប់ខេត្តនិងក្រុង ៖
https://dep.mohw.gov.tw/DOPS/cp-1259-6903-105.html

២.រាយការណ៍តាមអ៊ីនធើណេត(យកចិត្តទុកដាក់eជាមួយគ្នា-ការការពារក្មេងនិងកុមារ)
https://ecare.mohw.gov.tw/


ដំណើរការដោះស្រាយរបស់អាជ្ញាធរមានសមត្ថកិច្ច ក្រោយពីទទួលរាយការណ៍អំពីការការពារក្មេងនិងកុមារ

ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចទទួលរាយការណ៍ នឹងវាយតម្លៃដោយរបៀបឯកទេស ដើម្បីវិភាគថា វាជាករណីការពារក្មេងនិងកុមារឬទេ គោលបំណង់សំខាន់គឺ ដើម្បីលើកកំពស់ភាពឆាប់រហ័សនិងភាពសុវត្ថិភាពចំពោះការការពារក្មេងនិងកុមារ ចៀសវាងរំខានដល់ការការពារក្មេងនិងកុមារដែលមានតម្រូវការពិតប្រាកដ ដោយសារពត៌មានមិនគ្រប់គ្រាន់ ឬរាយការខុសឆ្គង នោះមានលទ្ធភាពបាត់បង់ឱកាសល្អសំរាប់ជួយសង្គ្រោះ។

Was this information helpful? Yes    No