:::

វិធានការការពារនិងជួយអ្នករងការរំលោភផ្លូវភេទ

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យMinistry of Health and Welfare
ចុចមើល : 123
ថ្ងៃខែប្រកាស : 2018/11/6
ថ្ងៃខែថ : 2018/11/6 上午 09:11:00

បើសិនប្រជាជនចំនូលថ្មីជួបប្រទះការរំលោភផ្លូវភេទ ក៏មានមធ្យោបាយប្តឹងសុំជួយនិងវិធានការការពារនិងជួយដូចជាប្រជាជនធម្មតាដែរ អំពីដំណើរការប្តឹងការរំលោភផ្លូវភេទ តាមកំណត់នៃមាត្រាទី13 ក្នុងច្បាប់ស្តីពីបង្ការការរំលោភផ្លូវភេទបានកំណត់ថា ក្នុងអំឡុងពេល1ឆ្នាំដែលកើតឡើងរឿងរំលោភផ្លូវភេទ អ្នករង
ការរំលោភផ្លូវភេទត្រូវទៅប្តឹងជនប្រព្រឹត្តអំពើរំលោភផ្លូវភេទ នៅអង្គភាព កងទ័ព សាលារៀន អង្គការ អ្នកជួលឬអាជ្ញាធរមានសមត្ថកិច្ចក្នុងក្រុងស្វ័យត្រនិងខេត្ត(ក្រុង) ហើយឲ្យអង្គភាព កងទ័ព សាលារៀន អង្គការ អ្នកជួលទៅស៊ើបអង្កេត បើសិនមិនដឹងគេមកពីណា ឬគ្មានអង្គការគ្រប់គ្រងទេ នោះអង្គការប៉ូលីសត្រូវតែចាត់ការស៊ើបអង្កេត។ បើសិនសាមីខ្លួនមិនពេញចិត្តចំពោះលទ្ធផលស៊ើបអង្កេតទេ អាចដាក់ពាក្យបណ្តឹងម្តងទៀតទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងក្រុងស្វ័យត្រនិងខេត្ត(ក្រុង) ។ ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចក្នុងក្រុងស្វ័យត្រនិងខេត្ត(ក្រុង) បានទទួលខុសត្រូវចំពោះបណ្តឹងដែលបានដាក់ឡើងម្តងទៀត នឹងបង្កើតក្រុមស៊ើបអង្កេតតាមកំណត់នៃមាត្រាទី14ក្នុងច្បាប់ ដើម្បីធ្វើស៊ើបអង្កេត ហើយជូនដំណឹងអំពីលទ្ធផលស៊ើបអង្កេតដល់សាមីខ្លួនទ្វេទាំងពីរ។ បើសិនសាមីខ្លួនមានយោបល់ជំទាស់ចំពោះការដាក់ទ័ណ្ឌកម្មរដ្ឋបាលលើលទ្ធផលស៊ើបអង្កេតម្តងទៀត អាចលើកឡើងស្នើសុំតាមច្បាប់ស្តីពីការស្នើសុំ ឬតាមនីតិវិធីរដ្ឋបាល។

ម្យ៉ាងទៀត ក្នុងដំណើរការស៊ើបអង្កេតរឿងរំលោភផ្លូវភេទ បើសិនសាមីខ្លួនមានតម្រូវការខាងផ្លូវកាយនិងផ្លូវចិត្ត ក៏អាចគោរពតាមកំណត់នៃមាត្រាទី21 ក្នុងច្បាប់ស្តីពីបង្ការការរំលោភផ្លូវភេទ ឲ្យអង្គភាព កងទ័ព សាលារៀន អង្គការ អ្នកជួលឬអាជ្ញាធរមានសមត្ថកិច្ចក្នុងក្រុងស្វ័យត្រនិងខេត្ត(ក្រុង) ណែនាំដោយសកម្ម ឬផ្តល់ការណែនាំផ្លូវចិត្តនិងជំនួយផ្លូវច្បាប់។

ក្រៅពីនេះ បើសិនមានបញ្ហាពាក់ពាន់នឹងការបង្ការរំលោភផ្លូវភេទ ក៏អាចហៅ「113ទូរស័ព្ទពិសេសសំរាប់ការពារ」ដើម្បីពិគ្រោះយោបល់អំពីបញ្ហាពាក់ព័ន្ធ។

Was this information helpful? Yes    No