:::

ការបន្ធូរបន្ថយស្តង់ដារសំរាប់ចូលសញ្ជាតិ ទទួលអត្តសញ្ញាណប័ណ្ណកាន់តែងាយ

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
ការបន្ធូរបន្ថយស្តង់ដារសំរាប់ចូលសញ្ជាតិ ទទួលអត្តសញ្ញាណប័ណ្ណកាន់តែងាយ
ការបន្ធូរបន្ថយស្តង់ដារសំរាប់ចូលសញ្ជាតិ ទទួលអត្តសញ្ញាណប័ណ្ណកាន់តែងាយ
ចុចមើល : 86
ថ្ងៃខែប្រកាស : 2018/10/17
ថ្ងៃខែថ : 2018/10/17 下午 03:13:00

ច្បាប់ស្តីពីសញ្ជាតិត្រូវបានធ្វើវិសោធនកម្មនៅឆ្នាំ2016 បាន បន្ធូរបន្ថយមាត្រាស្តីពីការស្នើសុំចូលសញ្ជាតិតៃវ៉ាន់ ហើយនឹង ផ្តល់សេវាជូនប្រជាជន ដូចជាសួររកម៉ោងចូលរៀននិងពិន្ទុប្រឡង់តាមអ៊ីនធើណេត ធ្វើឲ្យប្រជាជនចំនូលថ្មីអាចទទួលអត្តសញ្ញាណប័ណ្ណកាន់តែងាយស្រួល។


ច្បាប់ស្តីពីសញ្ជាតិត្រូវបានធ្វើវិសោធនកម្មនៅឆ្នាំ2016
វិសោធនកម្មនៃបទប្បញ្ញត្តិមួយចំនួននៃច្បាប់ស្តីពីសញ្ជាតិត្រូវបានប្រកាសឱ្យអនុវត្តនៅថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2016 ការកែប្រែចំណុចសំខាន់ៗវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិដូចខាងក្រោម:

1. សហព័ទ្ធបរទេសចូលសញ្ជាតិមិនបាច់លិខិតបញ្ជាក់ទ្រព្យ
សម្ប្តត្តិទេ។
2.ក្នុងករណីដែលសហព័ទ្ធបរទេសបានលែងលះគ្នាដោយសារអំពើហឹង្សាក្នុងគ្រួសារឬសហព័ទ្ធបានទទួលអនិច្ចកម្ម មិនដែលរៀបការម្តងទៀត ហើយនៅតែទាក់ទងញាតិសន្តានរបស់សហព័ទ្ធទទួលអនិច្ចកម្ម ឬថែទាំកូនជាអនិតិជនមានសញ្ជាតិតៃវ៉ាន់ បើគេស្នើសុំចូលសញ្ជាតិ លក្ខណៈស្តីពីអំឡុងពេលស្នាក់នៅស្របច្បាប់ ពី5ឆ្នាំបន្ថយចុះដល់3ឆ្នាំ។
3. កាលណាជនបរទេសស្នើសុំចូលសញ្ជាតិ កែជាអាចផ្តល់អាជ្ញាប័ណ្ណសិន សឹមផ្តល់លិខិតបញ្ជាក់ការលះបង់សញ្ជាតិដើម។
4.ចំពោះអ្នកជំនាញការជាន់ខ្ពស់ដែលរួមចំណែកខ្លាំង ឬផ្តល់ផលប្រយោជន៍ដល់តៃវ៉ាន់ បើគេស្នើសុំចូលសញ្ជាតិ មិនបាច់លះបង់សញ្ជាតិដើមរបស់ពួកគេទេ។
5.មុនពេលដកហូតការដាក់ទណ្ឌកម្មលើប័ណ្ណអនុញ្ញាតចូលសញ្ជាតិ ក្រសួងមហាផ្ទៃនឹងកោះប្រជុំត្រួតពិនិត្យ ដើម្បីផ្តល់
ឱកាសឱ្យសាមីខ្លួនបញ្ចេញមតិរបស់ពួកគេ លើកលែងតែអ្នកដែលត្រូវបានតុលាការកាត់ក្តីថា ចូលសញ្ជាតិតាមរបៀបរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ ឬសុំកូនចិញ្ចឹមក្លែងក្លាយ។ (អំពីពត៌មានលំអិត សូមស្វែងរកនៅទំព័រ 「នីតិវិធីស្តីពីការដកហូតស្នើសុំចូលសញ្ជាតិអាចធានាយុត្តិធម៌បាន」នៅលើគេហទំព័រនេះ)


ច្បាប់ស្តីពីស្នាក់នៅសម្រាប់សហព័ទ្ធបរទេសនិងរបៀបស្នើសុំចូលសញ្ជាតិតៃវ៉ាន់?
ជំហានទី 1:
ទៅការិយាល័យអត្រានុកូលដ្ឋានរៀបចំការចុះបញ្ជីអាពាហ៍ពិពាហ៍។
ជំហានទី 2: ទៅក្រសួងការបរទេសស្នើសុំទិដ្ឋាការស្នាក់នៅ។
ជំហានទី 3: ទៅស្ថានីយផ្តល់សេវានៃនាយកដ្ឋានអន្តោប្រវេសន៍ចាត់ការ「អាជ្ញាប័ណ្ណស្នាក់នៅសំរាប់ជនអន្ដោប្រវេសន៍」។
ជំហានទី 4: ក្រោយពីស្នាក់នៅពេញរយៈពេល 3 ឆ្នាំ សូមទៅការិយាល័យអត្រានុកូលដ្ឋាន ស្នើសុំ「ចូលសញ្ជាតិតៃវ៉ាន់」។
(តាមធម្មតា ចំពោះជនបរទេសត្រូវតែរស់នៅស្របច្បាប់អស់
រយៈពេល 5 ឆ្នាំ សហព័ទ្ធបរទេសត្រូវតែរស់នៅស្របច្បាប់អស់
រយៈពេល 3 ឆ្នាំ និងរស់នៅលើសពី 183 ថ្ងៃក្នុងមួយឆ្នាំ ទើបអាចចូលសញ្ជាតិបាន។ ក្រៅពីនេះ ពួកគេត្រូវមានចំណេះដឹងជាមូលដ្ឋានអំពីជំនាញមូលដ្ឋានភាសានិងសិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋតៃវ៉ាន់)

សហព័ទ្ធបរទេសដែលចង់ចូលសញ្ញាតិតៃវ៉ាន់ ត្រូវតែចូលរួម
តេស្តអំពីជំនាញមូលដ្ឋានភាសានិងសិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋតៃវ៉ាន់ គ្រាន់តែផ្តល់លិខិតបញ្ជាក់មួយក្នុងចំណោមទាំងបីនេះ ក៏បាន ៖
1. លិខិតបញ្ជាក់ថា ធ្លាប់ចូលរៀនក្នុងសាលារៀនរដ្ឋឬឯកជនគ្រប់ប្រភេទអាស់រយៈពេលលើសពី1ឆ្នាំ។
2. លិខិតបញ្ជាក់ថា ធ្លាប់ចូលរៀនកម្មវិធីសិក្សាដែលបើកដោយអង្គការរដ្ឋាភិបាលតៃវ៉ាន់ ម៉ោងចូលរៀនឬម៉ោងសរុបលើសពី72ម៉ោង។
3.លិខតិបញ្ជាក់ថា ចូលរួមតេស្តស្តីពីការចូលសញ្ជាតិ(ជ្រើសរើសតេស្តសរសេរឬតេស្តផ្ទាល់មាត់) ហើយទទួលពិន្ទុលើសពី6០ពិន្ទុ
ចំពោះអ្នកមានអាយុលើសពី65ឆ្នាំ ត្រូវលើសពី50ពិន្ទុ។

ជំហានទី 5: បន្ទាប់ពីស្នើសុំចូលសញ្ជាតិ ចាប់ពីថ្ងៃអនុញ្ញាតឲ្យចូលសញ្ជាតិ ឬក្នុងករណីដែលតាមច្បាប់នៅប្រទេសដើម មនុស្សត្រូវតែពេញអាយុប៉ុន្មានឆ្នាំ ទើបអាចលះបង់សញ្ញាតិដើមរបស់ខ្លួន ចាប់ពីថ្ងៃពេញអាយុ ត្រូវតែលើកឡើងលិខិតបញ្ជាក់ការលះបង់សញ្ជាតិដើម ហើយទៅនាយកដ្ឋានអន្តោប្រវេសន៍ស្នើសុំ「អាជ្ញាប័ណ្ណស្នាក់នៅតំបន់តៃវ៉ាន់」។

ជំហានទី 6: បន្ទាប់ពីស្នាក់នៅអស់អំឡុងពេលខ្លះ ទៅនាយកដ្ឋានអន្តោប្រវេសន៍ស្នើសុំ「អាជ្ញាប័ណ្ណតាំងលំនៅ」។
(បន្ទាប់ពីស្នើសុំអាជ្ញាប័ណ្ណស្នាក់នៅតំបន់តៃវ៉ាន់ ស្នាក់នៅអស់
រយៈពេលខ្លះ ៖ ចាប់ពីថ្ងៃអនុញ្ញាតឲ្យស្នាក់នៅ បន្តស្នាក់នៅអស់
រយៈពេល 1 ឆ្នាំ ឬស្នាក់នៅពេញ 2ឆ្នាំ ហើយរស់នៅលើសពី 270 ថ្ងៃក្នុងមួយឆ្នាំ ឬស្នាក់នៅពេញ 5ឆ្នាំ ហើយរស់នៅលើសពី 183 ថ្ងៃក្នុងមួយឆ្នាំ។ )

ជំហានទី 7: ទៅការិយាល័យអត្រានុកូលដ្ឋានចុះបញ្ជីគ្រួសារហើយស្នើសុំទទួលអត្តសញ្ញាណប័ណ្ណសំរាប់ប្រជាពលរដ្ឋ។

ម្យ៉ាងទៀត ក្នុងករណីដែលសហព័ទ្ធបរទេសបានលែងលះគ្នាដោយសារអំពើហឹង្សាក្នុងគ្រួសារឬសហព័ទ្ធបានទទួលអនិច្ចកម្ម មិនដែលរៀបការម្តងទៀត ហើយនៅតែទាក់ទងញាតិ
សន្តានរបស់សហព័ទ្ធទទួលអនិច្ចកម្ម ឬមានទំនាក់ទំនងអាពាហ៍ពិពាហ៍បន្តលើសពី2ឆ្នាំ មិនដែលរៀបការទៀត បន្តថែទាំកូនជាអនិតិជន ទទួលខុសត្រូវចំពោះសិទ្ធិនិងភារកិច្ចរបស់គេ ឬជួបគ្នានិងទាក់ទងគ្នា កាលណាស្នើសុំចូលសញ្ជាតិ អាចបន្ធូរបន្ថយក្បួនខ្នាតចំពោះសហព័ទ្ធបរទេសទាំងនេះ។ អំពីពត៌មានលំអិតអាចស្វែងរកនៅទំព័រ「ការបន្ធូរបន្ថយជំនាញមូលដ្ឋានភាសាសំរាប់ការស្នើសុំចូលសញ្ជាតិតៃវ៉ាន់」នៅវេបសាយនេះ។
មានសញ្ជាតិតៃវ៉ាន់ បើគេស្នើសុំចូលសញ្ជាតិ លក្ខណៈស្តីពីអំឡុងពេលស្នាក់នៅស្របច្បាប់ ពី5ឆ្នាំបន្ថយចុះដល់3ឆ្នាំ។

វេបសាយពត៌មានសកលលោកនៃនាយកដ្ឋានអត្រានូកូល នៃក្រសួងមហាផ្ទៃបានបន្ថែមថ្មីនូវ「ការរកសួរម៉ោងចូលរៀននិងតេស្តស្តីពីការចូលសញ្ជាតិសំរាប់ជនបរទេស」 (https://www.ris.gov.tw/zh_TW/827) អាចផ្តល់សេវា ងាយជនបរទេសសួររកតាមអ៊ីធើណេតតើពេញលក្ខណៈចូលសញ្ជាតិឬទេ។


ការបន្ធូរគោលនយោបាយសំរាប់កុមារដែលគ្មានសញ្ជាតិតៃវ៉ាន់ហើយគ្មានអ្នកពឹងផ្អែកស្នើសុំចូលសញ្ជាតិនិងដំណើរការ
កំណត់អត្តសញ្ញាណកុមារនិងយុវជនដែលគ្មានសញ្ជាតិតៃវ៉ាន់តែកើតនៅក្នុងតៃវ៉ាន់ អាចបែងចែកដូចតទៅ:
1.ម្តាយជាជនបរទេស ហើយឪពុកជាជនតៃវ៉ាន់ →ទទួលស្គាល់ពីឪពុកបង្កើតតាមច្បាប់ ក៏មានសញ្ជាតិតៃវ៉ាន់ហើយ។
2.ម្តាយជាជនបរទេស ហើយឪពុកជាជនបរទេសឬមិនដឹងទេ→មានសញ្ជាតិបរទេសដូចជាឳពុកបង្កើតឬម្តាយបង្កើត។
3.ម្តាយបង្កើតនិងឳពុកបង្កើតសុទ្ធតែមិនដឹងមកពីណាទេ→ទទួលស្គាល់ថាមានសញ្ជាតិតៃវ៉ាន់។
4.ម្តាយជាជនបរទេស ហើយចេញពីព្រំដែន ឬត្រូវបណ្តេញទៅប្រទេសដើមវិញ មិនដឹងទៅណាទេ ហើយមិនដឹងថាឳពុកបង្កើតជាអ្នកណាទេ→បន្ទាប់ពីជួយស្វែងរកកន្លែងស្នាក់នៅរបស់ម្ដាយបង្កើតឬទាក់ទងនឹងប្រទេសដើមរបស់ម្តាយគាត់ ប៉ុន្តែគ្មានការឆ្លើយតបលើសពីរយៈពេល 3 ខែ ត្រូវចាត់ទុកជាអ្នកគ្មានសញ្ជាតិបន្ទាប់ពីបានទទួលចិញ្ចឹមពីប្រជាពលរដ្ឋតៃវ៉ាន់ ត្រូវតែស្នើសុំចូលសញ្ជាតិតាមច្បាប់ស្តីពីសញ្ជាតិ បើសិនគ្មានអ្នកណាទទួលចិញ្ចឹមទេ ត្រូវតែស្នើសុំចូលសញ្ជាតិដោយអង្គការ(អង្គភាព)សុខុមាលភាពសង្គម។

អំពីបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងច្បាប់ស្តីពីសញ្ជាតិ សូមទាក់ទងសាលាខេត្តនិងក្រុង ឬការិយាល័យអត្រានុកូលដ្ឋាន ឬ ស្វែងរកនៅគេហទំព័រ「ការបន្ធូរគោលនយោបាយសំរាប់កុមារដែលគ្មានសញ្ជាតិតៃវ៉ាន់ហើយគ្មានអ្នកពឹងផ្អែកស្នើសុំចូលសញ្ជាតិនិងដំណើរការ」


បន្ទាប់ពីប្រជាជនចំនូលថ្មីទទួលបានអត្តសញ្ញាណប័ណ្ណពលរដ្ឋអាចមានសិទ្ធិពលរដ្ឋបាន
បន្ទាប់ពីប្រជាជនចំនូលថ្មីទទួលបានអត្តសញ្ញាណប័ណ្ណ
ពលរដ្ឋ ក៏ក្លាយទៅជាពលរដ្ឋតៃវ៉ាន់ នឹងមានសិទ្ធិពលរដ្ឋតាមច្បាប់ អំពីសំណុំឯកសារពាក់ព័ន្ធអាចស្វែងរកនៅទំព័រ 「សិទ្ធិពលរដ្ឋរបស់ប្រជាជនចំនូលថ្មី」នៅវេបសាយនេះ។
.សិទ្ធិបោះឆ្នោត: មានសិទ្ធិក្នុងការបោះឆ្នោតសម្រាប់ជ្រើសរើសបេក្ខជនឬគណបក្សដែលខ្លួនឯងគាំទ្រ។
.សិទ្ធិដកហូតពីមុខតំណែង៖ មានសិទ្ធិដកហូតមុខតំណែងរបស់មន្ត្រីរដ្ឋការដែលកាន់មុខតំណែនពេញ1ឆ្នាំ ប៉ុន្តែមិនទាន់ចប់រយៈពេលអាណត្តិ តាមរយៈការបោះឆ្នោត។
.សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ៖ មានសិទ្ធិចូលរួមការសម្រេចលើរដ្ឋធម្មនុញ្ញ ច្បាប់ គោលការណ៍នីតិប្បញ្ញត្តិ ច្បាប់ស្វ័យភាពតាមតំបន់ និងគោលនយោបាយសំខាន់ៗ តាមរយៈការបោះឆ្នោត។
.ការបរិច្ចាគវិភាគទាននយោបាយ: មានសិទ្ធិគាំទ្រគណបក្សនយោបាយនិងបេក្ខជនដែលមានបំណង់ចង់ចុះឈ្មោះបោះឆ្នោត (បេក្ខជនឈរឈ្មោះ) ដោយការបរិច្ចាគសាច់ប្រាក់ឬវត្ថុ។


បន្ទាប់ពីច្បាប់សញ្ជាតិបានធ្វើវិសោធនកម្ម បានបន្ធូរបទប្បញ្ញត្តិពាក់ព័ន្ធនឹងការស្នើសុំចូលសញ្ជាតិ ប្រសិនបើប្រជាជន ចំនូលថ្មីចូលសញ្ជាតិតៃវ៉ាន់ អាចទទួលសុខុមាលភាពសង្គមគ្រប់បែបយ៉ាង តាមធម្មតា សហព័ទ្ធមហាដីគោកអាចទទួលអត្តសញ្ញាណប័ណ្ណតៃវ៉ាន់ក្នុង6ឆ្នាំយ៉ាងឆាប់បំផុត សហព័ទ្ធបរទេសផ្សេងទៀតអាចទទួលបានក្នុង4ឆ្នាំយ៉ាងឆាប់បំផុត បើសិនមិនដឹងច្បាស់ចំពោះដំណើរការចូលសញ្ជាតិ អាចទាក់ទងស្ថានីយ ផ្តល់សេវានៃនាយកដ្ឋានអន្តោប្រវេសន៍នៅគ្រប់ខេត្តនិងក្រុង។


ប្រភពយោងតាម ៖
ច្បាប់ស្តីពីសញ្ជាតិត្រូវបានធ្វើវិសោធនកម្ម ហើយត្រូវអនុញ្ញាត!
ការិយាល័យអត្រានុកូលដ្ឋានខ័ណ្ឌដាអានក្រុងតៃបី
ក្រសួងមហាផ្ទៃ - ការចូលសញ្ជាតិតៃវ៉ាន់

Was this information helpful? Yes    No