:::

ក្រសួងប្រឡងនិងជ្រើសរើសបុគ្គលិក「ការប្រឡងសាមញ្ញចំពោះបុគ្គលិកមានមុខរបរពិសេសនិងជំនាញ — ការប្រឡងចំពោះមគ្គុទេសន៍ទេសចរណ៍និងអ្នកនាំក្រុម」

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យMinistry of Examination
ចុចមើល : 220
ថ្ងៃខែប្រកាស : 2018/10/4
ថ្ងៃខែថ : 2018/10/4 下午 03:27:00

មួយ. មនុស្សណាឲ្យតែពេញលក្ខណៈសម្បត្តិណាដូចខាងក្រោមនេះ ក៏អាចចូលរួមការប្រឡងចំពោះមគ្គុទេសន៍ទេសចរណ៍និងអ្នកនាំក្រុម ៖
1.បញ្ចប់ការសិក្សានៅវិទ្យាល័យរដ្ឋឬឯកជនដែលបានចុះបញ្ជី ឬសាលាវិជ្ជាជីវៈជាន់ខ្ពស់ ហើយទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សា។
2.ជាប់ប្រឡងថ្នាក់បឋម ឬជាប់ប្រឡងពិសេសមានថ្នាក់ស្មើគ្នា ហើយកាន់មុខតំណែងពាក់ព័ន្ធពេញ4ឆ្នាំ មានលិខិតបញ្ជាក់។
3.ជាប់ប្រឡងថ្នាក់ខ្ពស់ឬជាប់ប្រឡងត្រួតពិនិត្យសាមញ្ញ។


ពីរ. កាលណាមគ្គុទេសន៍ទេសចរណ៍ជាភាសាបរទេសនិងជាភាសាចិន ចូលរួមការប្រឡង នឹងមានវិញ្ញាសាសរសេរដូចជាការងាររបស់មគ្គុទេសន៍ទេសចរណ៍(មួយ) ការងាររបស់មគ្គុទេសន៍ទេសចរណ៍(ពីរ) សេចក្តីសង្ខេបអំពីធនធានទេសចរ រីឯមគ្គុទេសន៍ទេសចរណ៍ជាភាសាបរទេសត្រូវតែចូលការប្រឡងភាសាបរទេសបន្ថែមទៀត(ចែកជា13ភាសា អង់គ្លេស
ជប៉ុន បារាំង អាឡឺម៉ង់ អេស្ប៉ាញ កូរ៉េខាងត្បូង ថៃ អារ៉ាប់ រុស្ស៊ី អ៊ីតាលី វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេ។ ល។ បេក្ខជនម្នាក់គួរតែជ្រើសរើស1ភាសាចូលការប្រឡង)។


បី. កាលណាអ្នកនាំក្រុមជាភាសាបរទេសនិងជាភាសាចិន ចូលរួមការប្រឡង នឹងមានវិញ្ញាសាសរសេរដូចជាការងាររបស់អ្នកនាំក្រុម(មួយ) ការងាររបស់អ្នកនាំក្រុម(ពីរ) សេចក្តីសង្ខេបអំពីធនធានទេសចរ រីឯអ្នកនាំក្រុមជាភាសាបរទេសត្រូវតែចូលការប្រឡងភាសាបរទេសបន្ថែមទៀត(ចែកជា5ភាសា គឺអង់គ្លេស ជប៉ុន បារាំង អាឡឺម៉ង់ អេស្ប៉ាញ ។ល។ បេក្ខជនម្នាក់គួរតែជ្រើសរើស1ភាសាចូលការប្រឡង)។


បួន. ការប្រឡងសំរាប់មគ្គុទេសន៍ទេសចរណ៍និងអ្នកនាំក្រុមជាភាសាចិននឹងអនុវត្តតាមរបៀបវិញ្ញាសាសរសេរ។ រីឯការប្រឡងសំរាប់មគ្គុទេសន៍ទេសចរណ៍ជាភាសាបរទេសនឹងអនុវត្តតាមរបៀបសរសេរនិងឆ្លើយសំនួរផ្ទាល់មាត់ អ្នកជាប់ប្រឡងលើកទី១តាមរបៀបសរសេរ ទើបអាចចូលប្រឡងលើកទី២តាមរបៀបឆ្លើយសំនួរផ្ទាល់មាត់ ហើយមិនរក្សាទុកលក្ខណៈសម្បត្តិក្នុងការប្រឡងលើកទី១ទេ។

Was this information helpful? Yes    No