:::

ប្រាក់ជំនួយសំរាប់ថែទាំកូនជាបណ្តោះអាសន្ននៅអំឡុងពេលចូលរួមការបណ្តុះបណ្តាលវិជ្ជាជីវៈសំរាប់ប្រជាជនចំនូលថ្មីនៅក្រុងថៅយាន់

ដើម្បីលើកទឹកចិត្តប្រជាជនចំនូលថ្មីឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ កាត់បន្ថយឧបសគ្គក្នុងការចូលវគ្គ ហើយកាត់បន្ថយបន្ទុកក្នុងគ្រួសារ ដើម្បីឲ្យប្រជាជនចំនូលថ្មីអាចរៀនចេះជំនាញការងារ ហើយក្លាយជាពលករប្រកបដោយប្រសិទ្ធភាពនៅក្នុងតៃវ៉ាន់ឲ្យបានឆាប់តាមដែលអាចធ្វើបាន រក្សាស្ថេរភាព
ការងារ ដើម្បីលើកកំពស់គុណភាពជីវភាពផ្ទាល់ខ្លួននិងគ្រួសារ។


ចំពោះសហព័ទ្ធបរទេសដែលកាន់ប័ណ្ណស្នាក់នៅ និងសហព័ទ្ធមហាដីគោកដែលកាន់ប័ណ្ណស្នាក់នៅក្នុងអំឡុងពេលស្នាក់នៅពឹងផ្អែកញាតិសន្តាន ស្នាក់នៅអស់រយៈពេលយូរ ឬតាំងលំនៅ ក្នុងអំឡុងពេលចូលរួមការបណ្តុះបណ្តាលវិជ្ជាជីវៈដែលយើងរៀបចំ មានកូនអាយុតូចជាង(ព្រមទាំង) 6 ឆ្នាំ ហើយបញ្ជូនទៅអង្គការថែទាំកូនសមច្បាប់ ចំពោះការថែទាំកូនពេញមួយថ្ងៃអាចទទួលប្រាក់ជំនួយជាអតិបរមា5000យាន់រាល់ខែម្នាក់ មនុស្សម្នាក់អាចទទួលប្រាក់ជំនួយជាអតិបរមា15000យាន់។


ពេលវេលាចាត់ការ ៖ ថ្ងៃទី1 ខែឧសភា ឆ្នាំ2018ដល់ថ្ងៃទី30 ខែវិច្ចិកា ឆ្នាំ2018 កាលណាសោហ៊ុយប្រចាំឆ្នាំនេះចាយអស់នឹងឈប់ចុះឈ្មោះ។ ពត៌មានលំអិតសូមស្វែងរកនៅវេបសាយការិយាល័យផ្តល់សេវាការងារនៃសាលាក្រុងថៅយាន់ ឬហៅទូរស័ព្ទនៃការិយាល័យផ្តល់សេវាការងារនៃសាលាក្រុងថៅយាន់(03)3322101#8016។

Was this information helpful? Yes    No