:::

ហាមឃាត់ការរើសអើងនៅពេលរកការធ្វើ

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យMinistry of Labor
ចុចមើល : 422
ថ្ងៃខែប្រកាស : 2018/9/17
ថ្ងៃខែថ : 2018/9/17 上午 11:34:00

ខទី1 មាត្រាទី5 នៃច្បាប់ស្តីពីសេវាកម្មនិងការងារបានកំណត់ថា 「ដើម្បីធានាថា ពលរដ្ឋមានឱកាសសមភាពក្នុងការធ្វើការ ចំពោះអ្នករកការធ្វើឬនិយោជិក និយោជកមិនត្រូវប្រកាន់ពូជសាសន៍ វណ្ណៈ ភាសា គំនិត សាសនា គណបក្ស ស្រុកកំណើត ទីកន្លែងកំណើត ភេទ និន្នាការភេទ អាយុ អាពាហ៍-ពិពាហ៍ រូបរាង សរីរាង្គអារម្មណ៍ទាំង5 ពិការផ្លូវចិត្តឬផ្លូវកាយ ឬធ្លាប់ជាសមាជិកសហជីពកម្មករ ក្នុងករណីដែលច្បាប់ផ្សេងទៀតបានកំណត់ច្បាស់លាស់ ត្រូវតាមកំណត់របស់វា។」

កាលណាប្រជាជនចំនូលថ្មីរកការធ្វើ ឬត្រូវគេជួល បើសិនយល់ឃើញថា និយោជកបានរំលោភកំណត់ហាមឃាត់ការរើស អើងនៅពេលរកការធ្វើដូចខាងលើ អាចរៀបរាប់អំពីសភាពជាក់ស្តែង(ឧទាហរណ៍ឈ្មោះនិងអាស័យដ្ឋានអង្គការ សភាពការណ៍ត្រូវគេរើសអើងជាដើម) ទៅអង្គការរដ្ឋបាលមានសមត្ថកិច្ចគ្រប់ គ្រងការងារស្ថិតនៅតំបន់ធ្វើការងារ(មន្ទីរនិងការិយាល័យការងារឬសង្គមក្នុងសាលាក្រុងគ្រប់គ្រងដោយកណ្តល ខេត្តនិងក្រុង) លើកឡើងការតវ៉ា ដើម្បីការពារសិទ្ធិ។

Was this information helpful? Yes    No