:::

ផ្តល់សេវាមគ្គុទេសទេសចរណ៍ដោយច្រើនភាសា យល់ស្គាល់កាន់តែស៊ីជំរៅនូវវប្បធម៌តៃវ៉ាន់

ស្លាក
ទីតាំង
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
ផ្តល់សេវាមគ្គុទេសទេសចរណ៍ដោយច្រើនភាសា យល់ស្គាល់កាន់តែស៊ីជំរៅនូវវប្បធម៌តៃវ៉ាន់
ផ្តល់សេវាមគ្គុទេសទេសចរណ៍ដោយច្រើនភាសា យល់ស្គាល់កាន់តែស៊ីជំរៅនូវវប្បធម៌តៃវ៉ាន់
ចុចមើល : 207
ថ្ងៃខែប្រកាស : 2018/7/27
ថ្ងៃខែថ : 2018/7/27 上午 09:28:00

ដោយសាររដ្ឋាភិបាលបានជំរុញគោលនយោបាយថ្មីចំពោះអាស៊ីអគ្នេយ៍ ដូច្នេះ មានអ្នកទេសចរណ៍អាស៊ីអគ្នេយ៍មកតៃវ៉ាន់លេងកាន់តែច្រើន ដើម្បីផ្តល់សេវាកម្មដោយមេត្រីភាព សាលា
កណ្តាល សាលាតំបន់ សារមន្ទីរនិងអង្គការផ្សេងទៀតបានជំរុញ
សៀវភៅទេសចរណ៍និងសេវាមគ្គុទេសទេសចរណ៍ដោយច្រើនភាសា ធ្វើឲ្យអ្នកទេសចណ៍មកពីបណ្តាប្រទេសពិភពលោកនិងប្រជាជនចំនូលថ្មីអាចស្គាល់ទិដ្ឋភាពស្អាតនិងទំនៀមទំលាប់នៅតំបន់នានាក្នុងតៃវ៉ាន់ ឆ្លៀតឱកាសវ៉ាកងធំ ចូរធ្វើដំណើរវប្បធម៌ជាមួយសមាជិកគ្រួសារនិងមិត្តភ័ក្តរបស់លោកអ្នក!


សេវាមគ្គុទេសទេសចរណ៍ដោយច្រើនភាសា អនុវត្តសិទ្ធិសមភាពនៅវិស័យវប្បធម៌
ចាប់ពីឆ្នាំ2017 ក្រសួងវប្បធម៌បានជ្រើសរើសសារមន្ទីរជាតិតៃវ៉ាន់ សារមន្ទីរវិចិត្យសិល្ប៍ជាតិតៃវ៉ាន់ សារមន្ទីរប្រវត្តិសាស្ត្រជាតិតៃវ៉ាន់ និងសារមន្ទីរវប្បធម៌បុរេប្រវត្តិជាតិតៃវ៉ាន់ជាសារមន្ទីរគំរូនៅខាងជើង ខាងកណ្តាល ខាងត្បូងនិងខាងកើត ផ្តល់សេវាមគ្គុទេសទេសចរណ៍ឬវិទ្យុដោយច្រើនភាសា ដែលមានភាសាតៃ
ភាសាឃឺ ភាសាជនជាតិដើមនិងភាសាកាយវិការដៃជាដើម ដើម្បីបង្កើនសេវាសាធារណៈដែលមានច្រើនភាសា។

ដើម្បីទាក់ទាញប្រជាជនចំនូលថ្មី វាំងចាស់តៃបីនិងសាលខាងត្បូងវាំងចាស់បានផ្តល់សេវាមគ្គុទេសទេសចរណ៍ដោយសំឡេងដែលមានភាសាវៀតណាម ថៃ ភូមានិងឥណ្ឌូណេស៊ីជាដើម នៅឆ្នាំ2018 សារមន្ទីរបុរាណវត្ថុតានស៊ុយនៅក្រុងស៊ីនបី
បានបង្កើតជាលើកដំបូងនូវមគ្គុទេសទេសចរណ៍ចលនាBeaconភាសាវៀតណាម ធ្វើឲ្យប្រជាជនចំនូលថ្មីនិងអ្នកទេសចណ៍មកពីវៀតណាមអាចស្គាល់ធម្មជាតិនិងវប្បធម៌នៅតានស៊ុយឲ្យកាន់
តែស៊ីជំរៅ តាមរយៈភាសាដើមរបស់គេ។ ក្រៅពីនេះ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ចុងខែតុលា អបអរមិត្តភ័ក្តប្រជាជនចំនូលថ្មីនិងកូនរបស់គេទៅទស្សនាក្រុងរោមក្រហមដោយឥតគិតថ្លៃ អំពីពត៌មានលំអិត ចូរស្វែងរកនៅ「 មិត្តភ័ក្តថ្មីទស្សនាក្រុងក្រហម នៃសារមន្ទីរបុរាណវត្ថុតានស៊ុយនៅក្រុងស៊ីនបី」 នៃវេបសាយនេះ


សារមន្ទីរជ្រើសរើសបេសកជនផ្តល់សេវាសំរាប់ប្រជាជន
ចំនូលថ្មី

សារមន្ទីរជាតិតៃវ៉ាន់ស្ថិតនៅសួនច្បាររំលឹកសន្តិភាព228ក្រុងតៃបី ដល់រាល់ចុងសប្តាហ៍ មានប្រជាជនចំនូលថ្មីនិងមិត្តភ័ក្តពលករបរទេសមកជួបជុំនៅក្នុងសួនច្បារនេះ ដើម្បីលើកទឹកចិត្តឲ្យគេចូលមើលសារមន្ទីរ ចាប់ពីឆ្នាំ2014 សារមន្ទីរជាតិតៃវ៉ាន់បានជ្រើសរើស「បេសកជនផ្តល់សេវាសំរាប់ប្រជាជនចំនូលថ្មី」តាមរយៈវគ្គរៀននិងការបណ្តុះបណ្តាលមួយចំនួន ឲ្យបេសកជនផ្តល់សេវាសំរាប់ប្រជាជនចំនូលថ្មីផ្តល់ការពន្យល់មគ្គុទេសជាភាសាដើម ផ្តល់សេវាសំរាប់ប្រជាជនចំនូលថ្មីនិងពលករបរទេសដែលមកពីអាស៊ីអគ្នេយ៍ ធ្វើឲ្យទំនាក់ទំនងរវាងសារមន្ទីរនិងប្រជាជនចំនូលថ្មីកាន់តែជិតស្និទ្ធ។ សារមន្ទីរជាតិតៃវ៉ាន់នឹងផ្តល់មគ្គុទេសជាភាសាបរទេសឥតគិតថ្លៃតាមពេលកំណត់ អំពីពត៌មានលំអិត ចូរស្វែងរកនៅ「 សេវាមគ្គុទេសទេសចណ៍ច្រើនភាសានៃសារមន្ទីរជាតិតៃវ៉ាន់」 នៃវេបសាយនេះ

ក្រៅពីសារមន្ទីរជាតិតៃវ៉ាន់អាចផ្តល់សេវាមគ្គុទេសសំរាប់ប្រជាជនចំនូលថ្មី សាខាមន្ទីរគម្រោងសិល្ប៍សម័យទំនើបតៃបីក៏បណ្តុះបណ្តាលបេសកជនផ្តល់សេវាមគ្គុទេសដោយសកម្ម តាមផែនការនេះ ធ្វើឲ្យប្រជាជនចំនូលថ្មីអាចប្រើប្រាស់ភាសាដើមរបស់ខ្លួន ដើម្បីទាក់ទាញអ្នកទេសចរណ៍មកពីអាស៊ីអគ្នេយ៍កាន់តែច្រើនមកស្គាល់តៃវ៉ាន់ សព្វថ្ងៃនេះ ផ្តល់មគ្គុទេសជាភាសា
ឥណ្ឌូណេស៊ី វៀតណាម ថៃនិងភូមា អបអរទៅណាត់ជួបនៅ
វេបសាយសាខាមន្ទីរគម្រោងសិល្ប៍សម័យទំនើបតៃបី


រដ្ឋាភិបាលបោះពុម្ភសៀវភៅទេសចរណ៍ ផ្តល់សេវាជាមេត្រីភាព
ក្រសួងការបរទេសបានបោះពុម្ភសៀវភៅ「ក្រឡេកមើលតំបន់តៃវ៉ាន់」ក្នុងនោះមានខ្លឹមសារណែនាំរមណីយដ្ឋាន ប្រវត្តិសាស្ត្រ ប្រជាជន វប្បធម៌ សេដ្ឋកិច្ចនិងពត៌មានផ្សេងទៀតតាមតំបន់នានានៅតៃវ៉ាន់ ហើយផ្តល់សៀវភៅជាច្រើនភាសា ដូចជាភាសាថៃ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេជាដើម ដើម្បីធ្វើឲ្យអ្នកទេសចរណ៍ទើបមកដល់អាចយល់ស្គាល់ទំនៀមទំលាប់និងប្រពៃណីតំបន់តៃវ៉ាន់ឲ្យកាន់តែស៊ីជំរៅ។ សៀវភៅបោះពុម្ភពាក់ព័ន្ធអាចទាញយកបានពីវេបសាយក្រសួងការបរទេស។ ដើម្បីធ្វើឲ្យប្រជាជនចំនូលថ្មីនិងពលករបរទេសអាចចូលរួមវប្បធម៌តាមតំបន់ សាលាក្រុងឃីឡុងនិងក្រុងតៃចុងជាដើម បានបោះពុម្ភ
សៀវភៅមគ្គុទេសទេសចរណ៍ជាភាសាអាស៊ីអគេ្នយ៍ ហើយជូនឲ្យអ្នកទេសចរណ៍ដោយឥតគិតថ្លៃ។


សេវាមគ្គុទេសច្រើនភាសា「QTaiwan」APP
សមាគមអភិវឌ្ឍន៍ពលករបរទេសតៃវ៉ាន់បានបង្កើតឡើងដោយឡែកនូវ「QTaiwan」APP ខ្លឹមសារសំខាន់ៗក្នុងនោះគឺណែនាំរមណីយដ្ឋានវប្បធម៌ល្បីឈ្មោះនៅតំបន់នានាតៃវ៉ាន់ ហើយរៀបចំភាសាវៀតណាម ថៃ ឥណ្ឌូណេស៊ី អង់គ្លេសនិងចិនជាដើម ប្រើប្រាស់「QTaiwan」APPក៏អាចបើកសេវាមគ្គុទេសជាសំឡេង ណែនាំអំពីរោងល្ខោនតៃចុង ហាងលក់ទំនិញLINនៅ
តៃណាន តំបន់ពិសេសសិល្បៈBOERនៅកៅស្យុង និងរមណីយដ្ឋានវប្បធម៌ជាដើម ធ្វើឲ្យអ្នកទេសចរណ៍មកពីអាស៊ីអគ្នេយ៍ទាំងអស់និងប្រជាជនចំនូលថ្មីមានឱកាសអាចយល់ស្គាល់តៃវ៉ាន់ឲ្យកាន់តែស៊ីជំរៅ ហើយបង្ហាញទិដ្ឋភាពស្អាតនៅតៃវ៉ាន់ឲ្យមនុស្សកាន់តែច្រើនស្គាល់។ APPនេះមានទម្រង់សំរាប់ប្រព័ន្ធiOSនិងAndroid របៀបទាញយកអាចស្វែងរកនៅចំណែក「QTaiwan」APP ផ្តល់អនុគ្រោះដល់ពលករបរទេសនិងអ្នកទេសចរណ៍អាស៊ីអគ្នេយ៍នៅវេបសាយយើង


រដ្ឋាភិបាលបង្កើតឡើងវេបសាយទេសចរណ៍ នាំលោកអ្នកដើរលេងតំបន់ទេសចរណ៍នានា
សាលាខេត្តនិងក្រុងនានាបង្កើតឡើងវេបសាយទេចរណ៍ ហើយផ្តល់ពត៌មានអំពីតំបន់ទេសចរណ៍ លក្ខណៈពិសេសវប្បធម៌ ខ្សែចរាចរណ៍ អនុគ្រោះជាដើមនៅគ្រប់តំបន់ ធ្វើឲ្យអ្នកទេសចរណ៍អាចរៀបចំគម្រោងការដំណើរការដោយងាយ។
វេបសាយទេសចរណ៍ភាគច្រើនមានភាសាអង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ក្រៅពីនេះ ដោយសារមានអ្នកទេសចរណ៍មកពីអាស៊ី
អគ្នេយ៍ ដូច្នេះ ក៏ផ្តល់សេវាភាសាវៀតណាម ថៃ ឥណ្ឌូណេស៊ីដែរ
ធ្វើឲ្យអ្នកទេសចរណ៍មកពីបណ្តាប្រទេសអាចយល់ស្គាល់កាន់តែស៊ីជំរៅនូវលក្ខណៈពិសេសខាងវប្បធម៌នៅគ្រប់តំបន់តាមភាសាដើមរបស់ខ្លួន។ អំពីវេវេបសាយទេចរណ៍នៃសាលាខេត្តនិងក្រុងនានា សូមស្វែងរកលើវេបសាយមន្ទីរទេសចរណ៍នៃក្រសួងគមនាគមន៍

តំបន់តៃវ៉ាន់សម្បូររមណីយដ្ឋានស្អាតធម្មជាតិ ប្រវត្តិសាស្ត្រនិងវប្បធម៌ជាច្រើន ប៉ុន្មានឆ្នាំនេះ បានទាក់ទាញអ្នកទេសចរណ៍អាស៊ីអគ្នេយ៍ជាច្រើនមកលេង ដើម្បីផ្តល់សេវាជាមេត្រីភាព រមណីយដ្ឋានល្បីៗ សារមន្ទីរ វេបសាយទេសចរណ៍នៅគ្រប់តំបន់បានផ្តល់សេវាមគ្គុទេសជាច្រើនភាសា ធ្វើឲ្យអ្នកទេសចរណ៍មកពីអាស៊ីអគ្នេយ៍និងប្រជាជនចំនូលថ្មីអាចយល់ស្គាល់កាន់តែស៊ីជំរៅនូវទិដ្ឋភាពស្អាតនៅតៃវ៉ាន់ តាមរយៈភាសាដើមដែលខ្លួនដឹងច្បាស់លាស់។


ប្រភពឯកសារយោង៖
ក្រសួងវប្បធម៌
សារមន្ទីរបុរាណវត្ថុតានស៊ុយនៅក្រុងស៊ីនបី
ក្រសួងវប្បធម៌-បេសកជនផ្តល់សេវាសំរាប់ប្រជាជនចំនូលថ្មី
ក្រសួងការបរទេស-ទស្សនាវដ្តីភាសាបរទេស

Was this information helpful? Yes    No