:::

នៅថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍ ស្ថានីយផ្តល់សេវានៃនាយកដ្ឋានអន្តោប្រវេសន៍នឹងបិទទ្វារនៅម៉ោង7 ពេលយប់ ដើម្បីផ្តល់ភាពងាយស្រួលឲ្យប្រជាជនទទួលសេវាកម្ម

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
ចុចមើល : 96
ថ្ងៃខែប្រកាស : 2018/7/12
ថ្ងៃខែថ : 2018/7/12 上午 09:03:00

ដោយសារមានប្រជាជនចំនូលថ្មីនិងកូនរបស់គេមកដល់តំបន់តៃវ៉ាន់កាន់តែច្រើន ហើយមានជនបរទេសជាច្រើនមកដល់តៃវ៉ាន់ចូលរៀន ធ្វើទេសចរណ៍ ធ្វើការជាដើម ដើម្បីបង្កើនប្រសិទ្ធិភាពលើការផ្តល់សេវាដល់ប្រជាជនចំនូលថ្មី ជនបរទេសនិងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ចាប់ពីថ្ងៃនេះតទៅ នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនឹងពន្យារពេលធ្វើការនៃស្ថានីយ
ផ្តល់សេវានានានៅទូទាំងតៃវ៉ាន់ បើសិនមានករណីជាអាសន្ន ក៏គ្មានកំរិតពេលវេលា ហើយចំពោះប្រជាជនចំនូលថ្មីដែលស្នាក់នៅទីកន្លែងដាច់ស្រយាល នឹងដល់ផ្ទះគេផ្តល់សេវាតាមឡាន
ចល័ត។

ចាប់ពីថ្ងៃនេះតទៅ នៅថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍ ស្ថានីយ
ផ្តល់សេវានានានៃនាយកដ្ឋានអន្តោប្រវេសន៍នៅក្រុងក្រោមឱវាទ ខេត្ត(ក្រុង)នឹងពន្យារពេលធ្វើការពីម៉ោង5ពេលរសៀលដល់ម៉ោង7 ពេលយប់ ហើយអនុវត្តតាមរបប់ណាត់ជួបទុកជា
មុន។ វិធានការនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាជនចំនូល
ថ្មីនិងជនបរទេស ធ្វើឲ្យគេអាចទៅបំពេញបែបបទពាក់ព័ន្ធក្រោយពីចេញពីធ្វើការនិងចេញពីរៀន។ ប៉ុន្តែ ចំពោះរឿងកើតឡើងជាបន្ទាន់ ករណីជាអាសន្ន ស្ថានីយផ្តល់សេវានៃនាយកដ្ឋានអន្តោប្រវេសន៍នឹងផ្តល់សេវាជំនួយ ហើយគ្មានកំរិតពេលវេលាខាងលើទេ។

រីឯប្រជាជនចំនូលថ្មីដែលស្នាក់នៅតំបន់ដាច់ស្រយាល ឬអ្នកធ្វើដំណើរមិនស្រួល ស្ថានីយផ្តល់សេវានានានៃនាយកដ្ឋានអន្តោប្រវេសន៍ក៏គម្រោងបន្ថែមក្របខ័ណ្ឌសេវាតាមឡានចល័តនិងអ៊ីនធើណែត ដើម្បីដោះស្រាយបញ្ហាដែលប្រជាជនចំនូលថ្មីជួបភាពមិនងាយស្រួលក្នុងការស្នើសុំបំពេញបែបបទពាក់ព័ន្ធ។

កាលណាប្រជាជនចំនូលថ្មីនិងជនបរទេសទើបមកដល់
តៃវ៉ាន់ អ្វីៗក៏មិនទាន់មានភាពឋិតឋេរ ក្រៅពីប្រកាសសកម្មភាពនានាតាមរយៈវេបសាយ ដើម្បីបង្កើនល្បឿនឲ្យប្រជាជនចំនូលថ្មីចូលរួមបរិវេណជុំវិញ នាយកដ្ឋានអន្តោប្រវេសន៍ក៏ផ្សព្វផ្សាយម៉ោងធ្វើការនៃស្ថានីយផ្តល់សេវា ដើម្បីផ្តល់ភាពងាយស្រួលឲ្យប្រជាជនចំនូលថ្មីនិងជនបរទេសមកបំពេញបែបបទពាក់ព័ន្ធ។ នាយកដ្ឋានអន្តោប្រវេសន៍ក៏នឹងបង្កើនប្រសិទ្ធិភាពលើការផ្តល់សេវារបស់ខ្លួន អាចដោះស្រាយករណីស្នើសុំឲ្យកាន់តែឆាប់រហ័សនិងងាយស្រួល ធ្វើឲ្យប្រជាជនចំនូលថ្មី កូនរបស់គេ និងជនបរទេសអាចទទួលសេវាកម្មដ៏រាក់ទាក់របស់រដ្ឋាភិបាល។

Was this information helpful? Yes    No