:::

[ប្រធានបទច្បាប់] ស្វែងរកជំនួយខាងច្បាប់ ធានាសិទ្ធិមូលដ្ឋាន

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
[ប្រធានបទច្បាប់] ស្វែងរកជំនួយខាងច្បាប់ ធានាសិទ្ធិមូលដ្ឋាន
[ប្រធានបទច្បាប់] ស្វែងរកជំនួយខាងច្បាប់ ធានាសិទ្ធិមូលដ្ឋាន
ចុចមើល : 203
ថ្ងៃខែប្រកាស : 2018/6/28
ថ្ងៃខែថ : 2018/6/28 上午 11:48:00

ដោយសារប្រជាជនចំនូលថ្មីរស់នៅស្រុកដទៃ ហើយមិនដឹងច្បាស់លាស់អំពីច្បាប់តៃវ៉ាន់ កាលណាជួបប្រទះបញ្ហាខាងច្បាប់ក៏មិនដឹងដោះស្រាយយ៉ាងដូចម្តេច បណ្តាលឲ្យខូចខាតដល់សិទ្ធិរបស់ខ្លួន ដើម្បីថែរក្សាសិទ្ធិមនុស្សជាមូលដ្ឋាន អង្គការរដ្ឋាភិបាលនិងក្រុមស៊ីវិលនឹងផ្តល់សេវាកម្មពិគ្រោះខាងច្បាប់ឥតគិតថ្លៃ ម្យ៉ាងទៀត រដ្ឋាភិបាលក៏បង្កើតឡើងរបបបកប្រែ សំរាប់ជួយដោះស្រាយបញ្ហាភាសា។


មូលនិធិអភិវឌ្ឍន៍ប្រជាជនចំនូលថ្មីនឹងពង្រីកក្របខ័ណ្ឌ
ជំយួយខាងច្បាប់សំរាប់ប្រជាជនចំនូលថ្មី

កាលណាប្រជាជនចំនូលថ្មីខ្លះជួបប្រទះបញ្ហាដូចជា
អាពាហ៍ពិពាហ៍ អាណាព្យាបាលកូន ទ្រព្យសម្បត្តិ ការស្នាក់នៅជាដើម ពីព្រោះមិនដឹងច្បាស់លាស់អំពីច្បាប់ បណ្តាលឲ្យខូចខាតដល់សិទ្ធិ មិនថាសេវាពិគ្រោះពាក់ព័ន្ធមុននឹងដាក់ពាក្យបណ្តឹងច្បាប់ ឬផ្តល់សិទ្ធិឲ្យមេធាវី សុទ្ធតែចាំបាច់បង់ប្រាក់មួយចំនួន នេះជាបន្ទុកធ្ងន់ធ្ងរចំពោះប្រជាជនចំនូលថ្មី។

ដើម្បីបំពេញតម្រូវការខាងច្បាប់របស់ប្រជាជនចំនូលថ្មីចំពោះប្រការដាក់ពាក្យបណ្តឹងនៅ「ផែនការការពារសុវត្ថិភាពរបស់ប្រជាជនចំនូលថ្មី」និង「ផែនការជំនួយនិងសុខុមលភាពពាក់ព័ន្ធកាលណាជួបករណីពិសេសមុនចូលសញ្ជាតិសំរាប់ប្រជាជនចំនូលថ្មី」មូលនិធិអភិវឌ្ឍន៍ប្រជាជនចំនូលថ្មី
នឹងពង្រីកក្របខ័ណ្ឌជំនួយ「ផ្តល់ប្រាក់ជំនួយដល់មនុស្សម្នាក់យ៉ាងច្រើន5ម៉ឺនយាន់តៃវ៉ាន់ រួមទាំងរកមេធាវី(រួមទាំងពិគ្រោះ ចូលសវនាការ ពិនិត្យសំណុំ សរសេរពាក្យបណ្តឹង ត្រួតពិនិត្យនិងអមទៅទីកន្លែង) ហើយករណីមួយផ្តល់ជំនួយតែម្តង។」។。អំពីខ្លឹមសារលំអិតផ្តល់ជំនួយ អាចស្វែងរកក្នុងចំណែក「ប្រការជំនួយអចស្នើសុំនិងស្តង់ដារដែលផ្តល់ដោយមូលនិធិអភិវឌ្ឍន៍ប្រជាជនចំនូលថ្មី」ក្នុងវេបសាយយើង។


តើទៅណារកសេវាពិគ្រោះខាងច្បាប់ឥតគិតថ្លៃ?

ដើម្បីជួយប្រជាជនដោះស្រាយបញ្ហាខាងច្បាប់ សាលាក្រុងខេត្តនានា ការិយាល័យ គណកម្មការកណ្តាល តុលាការ ព្រះរាជអាជ្ញាជាដើម សុទ្ធតែអាចផ្តល់សេវាពិគ្រោះឥតគិតថ្លៃ នឹងអញ្ជើញមេធាវីឯកទេសជួយប្រជាជនដោះស្រាយបញ្ហានៅនឹងកន្លែង បានផ្តល់របៀបពិគ្រោះងាយស្រួល។ តាមធម្មតា សេវាពិគ្រោះខាងច្បាប់នៅតំបន់នានាអនុវត្តរបៀបណាត់ជួប ក្រៅពីអាចសំណេះសំណាលផ្ទាល់មាត់ ពិគ្រោះតាមទូរស័ព្ទ អង្គការខ្លះក៏មានសេវាពិគ្រោះតាមវីដេអូ អាចនិយាយគ្នាជាមួយនឹងមេធាវីតាមវីដេអូនៅពេលកំណត់។ ទីកន្លែងផ្តល់សេវាពិគ្រោះឥតគិតថ្លៃដែលផ្តល់ដោយអង្គការរដ្ឋាភិបាលនិងម៉ោងពិគ្រោះ អាចស្វែងរកនៅផ្នែក「ទីកន្លែងផ្តល់សេវាកម្មពិគ្រោះខាងច្បាប់」នៃវេបសាយយើង ឬវេបសាយនៃក្រសួងនីតិបញ្ញត្តិ។


មូលនិធិជំនួយខាងច្បាប់និងអង្គការសហការផ្តល់ជំនួយខាងច្បាប់

សព្វថ្ងៃនេះ មូលនិធិជំនួយខាងច្បាប់(ហៅកាត់ថា ជំនួយច្បាប់ឬមូលនិធិជំនួយច្បាប់) មាន22សាខានៅទូទាំងតៃវ៉ាន់ នឹង
ផ្តល់សេវាកម្ម「ពិគ្រោះខាងច្បាប់」និង「ស្នើសុំមេធាវីជាជំនួយ」ជាសំខាន់។ បើសិនមានតម្រូវការខាងច្បាប់ ដូចជាពិគ្រោះខាងច្បាប់ សរសេរលិខិតច្បាប់ ឬស្នើសុំមេធាវីធ្វើភ្នាក់ងារសរសេរពាក្យបណ្តឹងប្បវេណី ឧក្រិដ្ឋកម្មនិងរដ្ឋបាល នឹងគ្មានករណីដែលគ្មានកន្លែងណាអាចសុំជួយបានសោះ 「មូលនិធិជំនួយខាងច្បាប់នៃនិតីបុគ្គលិកជាក្រុម」ដែលបង្កើតដោយតុលាការយុត្តិធម៌នឹងផ្តល់ជំនួយ។

មូលនិធិជំនួយខាងច្បាប់នឹងផ្តល់សេវាពិគ្រោះខាងច្បាប់តាមរយៈបីប្រភេទ គឺ「ទូរស័ព្ទ」、「នៅនឹងកន្លែង」、「វីដេអូ」
នាយកដ្ឋានអន្តោប្រវេសន៍ក៏បានសហការជាមួយមូលនិធិជំនួយច្បាប់ផ្តល់សេវាពិគ្រោះខាងច្បាប់ អំពីទីតាំងផ្តល់សេវានៅគ្រប់តំបន់ទូទាំងតៃវ៉ាន់និងរបៀបណាត់ជួបអាចស្វែងនៅវេបសាយ
មូលនិធិជំនួយខាងច្បាប់ ឬហៅលេខទូរស័ព្ទពិសេសទូទាំង
តៃវ៉ាន់៖412-8518ផ្ទេរ2(ទូរស័ព្ទដៃថែម02) ដើម្បីពិគ្រោះ។


ផ្តល់សេវាបកប្រែដើម្បីធានាសិទ្ធិជាមូលដ្ឋាន

ប្រជាជនចំនូលថ្មីនិងប្រជាពលដ្ឋមានសិទ្ធិទទួលការថែរក្សាពីច្បាប់ដូចគ្នា ដើម្បីដោះស្រាយសេចក្តីលំបាកទាក់ទងគ្នា អ្នកបកប្រែក៏ជាស្ពានទាក់ទងរវាងសាមីខ្លួននិងអ្នកអនុវត្តច្បាប់ ដោយសារតម្រូវការបកប្រែកាន់តែច្រើន នាយកដ្ឋានអន្តោ
ប្រវេសន៍នៃក្រសួងមហាផ្ទៃ សាលាតាមតំបន់ ស្នងការដ្ឋាន តុលាការជាដើម នឹងរៀបចំវគ្គបណ្តុះបណ្តាលធនធានអ្នកបកប្រែ ខ្លឹមសាររួមមានទ្រឹស្តីឯកទេស សោធនកម្មច្បាប់ ជំនាញសាកសួរជាដើម។ ជនបរទេសដែលត្រូវការអាចដាក់ពាក្យស្នើសុំ
អ្នកបកប្រែនឹងជួយទ្វេភាគីទាក់ទង អមទៅស្នងការដ្ឋានធ្វើកំណត់ហេតុ ឬទៅតុលាការជួយឆ្លើយសំនួរ ដើម្បីធានាសិទ្ធិមនុស្សជាមូលដ្ឋាន។


ដោយសារមិនចេះភាសាចិន ហើយមិនស្គាល់ទីកន្លែងនិងមនុស្ស កាលណាជួបវិវាទច្បាប់ ប្រជាជនចំនូលថ្មីនៅតៃវ៉ាន់តែងតែមិនអាចរកមធ្យោបាយ។ ដូច្នេះ សាលាកណ្តាល តាមតំបន់ និងក្រុមស៊ីវិលក៏សហការគ្នា ដើម្បីផ្តល់សេវាពិគ្រោះខាងច្បាប់សំរាប់ប្រជាជនចំនូលថ្មី មិនថាបញ្ហាអំពីអាពាហ៍ពិពាហ៍ អាណាព្យាបាលកូន ទ្រព្យសម្បត្តិ ការស្នាក់នៅជាដើម សុទ្ធតែអាចស្នើសុំជំនួយ ទោះបីមានឧបសគ្គភាសា ក៏អាចស្នើសុំផ្តល់
សេវាភាសា ដើម្បីថែរក្សាសិទ្ធិរបស់ខ្លួន។


ប្រភពយោងតាម ៖
វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាល - មូលនិធិអភិវឌ្ឍន៍ប្រជាជនចំនូលថ្មី
ពង្រីកក្របខ័ណ្ឌជំនួយខាងច្បាប់សំរាប់ប្រជាជនចំនូលថ្មី

ក្រសួងនីតិបញ្ញត្តិ - ធនធានពិគ្រោះខាងច្បាប់

វេបសាយមូលនិធិជំនួយខាងច្បាប់នៃនិតីបុគ្គលិកជាក្រុម

Was this information helpful? Yes    No