:::

ច្បាប់ការងារជាមូលដ្ឋានបានកែតម្រូវ កំណត់ធ្វើ7ថ្ងៃអាចសំរាក1ថ្ងៃ

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
ច្បាប់ការងារជាមូលដ្ឋានបានកែតម្រូវ កំណត់ធ្វើ7ថ្ងៃអាចសំរាក1ថ្ងៃ
ច្បាប់ការងារជាមូលដ្ឋានបានកែតម្រូវ កំណត់ធ្វើ7ថ្ងៃអាចសំរាក1ថ្ងៃ
ចុចមើល : 424
ថ្ងៃខែប្រកាស : 2018/5/15
ថ្ងៃខែថ : 2018/5/15 上午 10:29:00

នៅថ្ងៃទី10 ខែមករា ឆ្នាំ2018 ការកែតម្រូវលើ ច្បាប់ការងារជាមូលដ្ឋាន បានអានបីដង ហើយត្រូវអនុម័ត ហើយចូលធរមាននៅថ្ងៃទី1 ខែមិនា ក្រៅពីកំណត់ធ្វើការ7ថ្ងៃសំរាក1ថ្ងៃ ហើយត្រូវគ្រប់គ្រងម៉ោងបន្ថែមធ្វើការ ម៉ោងសំរាកនៅពេលផ្លាស់វេននិងប្តុរ
វេន ពន្យារពេលឈប់សំរាកពិសេសជាដើម។ អំពីសិទ្ធិរបស់ពលករ តើលោកអ្នកដឹងកំណត់ខ្លះ?


ចំណុចសំខាន់ៗក្នុងការកែតម្រូវលើកនេះរួមមានដូចខាងក្រោមនេះ ៖

១.របៀបគិតប្រាក់បន្ថែមធ្វើការនៅថ្ងៃសំរាក
ក្នុងករណីដែលពលករធ្វើការបន្ថែមនៅថ្ងៃសំរាក របៀបគិតប្រាក់បន្ថែមធ្វើការនឹងតាមម៉ោតធ្វើការជាក់ស្តែងដែលពលករធ្វើ
ហើយអត្រាបន្ថែមធ្វើការនៅថ្ងៃសំរាកមិនប្រែប្រួលទេ គឺបន្ថែមធ្វើការ2ម៉ោង បន្ថែមប្រាក់4/3 ពីម៉ោង3ដល់ម៉ោង8 នឹងបន្ថែមប្រាក់5/3 ពីម៉ោង9ដល់ម៉ោង12 នឹងបន្ថែបប្រាក់8/3។ ក្រៅពីនេះ ម៉ោងធ្វើការដែលធ្វើនៅថ្ងៃសំរាក នៅតែរួមបញ្ជូលក្នុងម៉ោងបន្ថែមធ្វើការជា46ម៉ោងរាល់ខែ។


២.គ្រប់គ្រងម៉ោងសរុបនៃការបន្ថែមធ្វើការ

គោលការណ៍អំពីម៉ោងបន្ថែមធ្វើការជាអតិបរមារាល់ខែគឺ46ម៉ោង មិនកែប្រែទេ បើសិននិយោជកបានទទួលការយល់ព្រមពីសមគមន៍កម្មករ ឬកិច្ចប្រជុំរវាងនិយោជកនិងនិយោជិក អាចគ្រប់គ្រងម៉ោងបន្ថែមធ្វើការជាសរុបក្នុង3ខែ ក្នុងខែនីមួយៗ មិនអាចពន្យារពេលបន្ថែមធ្វើការដល់54ម៉ោង រាល់3ខែ មិនអាចហួសពី138ម៉ោង។ ចំពោះក្រុមហ៊ុនមានបុគ្គលិកលើសពី30នាក់ ត្រូវតែគ្រប់គ្រងម៉ោងបន្ថែមធ្វើការជាសរុប ហើយរាយកាណ៍ដល់អង្គការមានសមត្ថកិច្ច ដើម្បីត្រួតពិនិត្យ។


៣. តាមសំណូមពររបស់ពលករ អាចជ្រើសរើសម៉ោងបន្ថែមធ្វើការសំរាប់បន្ថែមសំរាក

ក្រោយពេលពលករបន្ថែមធ្វើការនៅថ្ងៃធម្មតាឬថ្ងៃសំរាក
ពលករជ្រើសរើសបន្ថែមសំរាក ហើយទទួលយល់ព្រមពីនិយោជក អាចប្រែប្រួលម៉ោងធ្វើការទៅជាម៉ោងបន្ថែមសំរាកបាន ហើយបន្ថែមសំរាកដោយសារបានធ្វើការបន្ថែម ត្រូវតាមលំដាប់នៃការពិតដែលពលករបានបន្ថែមធ្វើការ។ កាលបរិច្ឆេទបន្ថែមសំរាកត្រូវគោរពតាមកិច្ចសន្យារវាងភាគីទាំងពីនិយោជកនិងនិយោជិក បើសិនពលករមិនអាចសំរាកបន្ថែមឲ្យបញ្ចប់ និយោជកនៅតែត្រូវបើកប្រាក់បន្ថែមធ្វើការតាមស្ដងដារគិតប្រាក់ពន្យារធ្វើការនៅថ្ងៃការងារឬថ្ងៃសំរាក។


៤. ពេលសំរាក់ចំពោះការផ្លាស់វេន និងប្តូរវេន

ការផ្លាស់វេននិងប្តូរវេនត្រូវគោរពតាមគោលការណ៍ដែលមានន្លោះ11ម៉ោងសំរាក មិនកែប្រែទេ ដោយសារលក្ខណៈពិសេសការងារឬមូលហេតុពិសេស ក្រោយពីអង្គការមានសមត្ថកិច្ចគ្រប់គ្រងអង្គភាពកណ្តាល ស្នើសុំក្រសួងការងារប្រកាស
សេចក្តីប្រកាស ទើបអាចកែប្រែម៉ោងសំរាក ឲ្យតិចជាង11ម៉ោង ប៉ុន្តែក៏មិនត្រូវទាបជាង8ម៉ោងទេ។ អ្នកសមល្មមក្នុងសេចក្តីប្រកាស នៅតែមានសមគមន៍កម្មករនិងកិច្ចប្រជុំរវាងនិយោជកនិងនិយោកជិក ទើបអាចកែប្រែចម្លោះនៃម៉ោងសំរាក ក្នុងសេចក្តីប្រកាស បានប្រកាស អ្នកមិនសមល្មមកំណត់នេះ រួមមាន បុគ្គលិកធ្វើការនៅរទេះភ្លើងល្បឿនលឿន អ្នកផ្លាស់វេនមកពីទូរ
ទស្សន៍ ទូរទស្សន៍ ក្រុមហ៊ុន ប្រេងកាតចិន និងសហគ្រាសស្ករជាដើម។


៥.គោលការណ៍ស្តីពីធ្វើការ7ថ្ងៃសំរាក1ថ្ងៃមិនកែប្រែទេ សម្រួលថ្ងៃសំរាកបានកំណត់ឲ្យសមល្មម

កាលណាមានថ្ងៃសំរាកបានកំណត់ ត្រូវតាមគោលការណ៍ធ្វើការ7ថ្ងៃសំរាក1ថ្ងៃ តាមការយល់ព្រមពីអង្គការមានសមត្ថកិច្ចគ្រប់គ្រងអង្គភាពកណ្តាល(ដូចជា ៖ អាជីវកម្មអ្នកមគ្គុទេសត្រូវយល់ព្រមពីក្រសួងចរាចរណ៍) ហើយជាអាជីវកម្មដែលក្រសួងការងារបានកំណត់(រួមទាំងពេលពិសេស កន្លែងពិសេស
លក្ខណៈពិសេស ស្ថានភាពពិសេសជាដើម) ថ្ងៃសំរាកបានកំណត់អាចកែប្រែសមល្មមក្នុងរាល់7ថ្ងៃ ហើយសិទ្ធិស្តីពីសំរាក2ថ្ងៃក្នុង1អាទិត្យមិនកែប្រែទេ។ ក្រុមហ៊ុនណាមួយចង់កែសម្រួល ត្រូវយល់ព្រមពីសមគមន៍ការងារឬកិច្ចប្រជុំរវាងនិយោជកនិងនិយោជិក ក្រុមហ៊ុនដែលមាននិយោជិកលើសពី30នាក់ ត្រូវរាយការជូនអង្គការមានសមត្ថកិច្ចតាមតំបន់ សំរាប់ត្រួតពិនិត្យ។


៦. ថ្ងៃសំរាកពិសេសពន្យារពេល ពលករអាចទទួលថ្ងៃសំរាកដោយសេរី

ថ្ងៃសំរាកពិសេសដែលមិនទាន់បញ្ចប់នៅចុងឆ្នាំ អាចពន្យារពេលដល់ឆ្នាំបន្ទាប់ ក្រោយពីពន្យារពេលថ្ងៃសំរាកពិសេស កាលណាពលករសុំច្បាប់សំរាក ត្រូវកាត់ចំនួនថ្ងៃសំរាកពិសេសជា
អាទិព្យ ពលករអាចទទួលថ្ងៃសំរាកដោយសេរី រៀបចំថ្ងៃសំរាកបន្តគ្នាឲ្យយូរវែងតាមបំណងរបស់ខ្លួនឯង។ អំពីចំនួនថ្ងៃសំរាកដែលមិនទាន់ឈប់សំរាកនៅចុងឆ្នាំក្រោយឬពេលកិច្ចសន្យាបញ្ចប់ និយោជកត្រូវតែបើកប្រាក់ខែតាមស្តង់ដារប្រាក់ខែក្នុង「ឆ្នាំសុំច្បាប់សំរាក」។


ខ្លឹមសារដែលកែប្រែច្បាប់លើកនេះគឺមានចំណុចសំខាន់ពីរ៖ទី1ប្រកាន់គោលការណ៍「ចំណុច4ខមិនកែប្រែ」ប្រកាន់ខ្ជាប់សិទ្ធិពលករ ទី2 គោលការណ៍「ចំណុច4ខអាចកែសម្រួលបាន」ដើម្បីផ្តល់ភាពកែសម្រួលជូននិយោជកនិងនិយោជិក។ 「ចំណុច4ខមិនកែប្រែ」មានន័យថា「ម៉ោងធម្មតាមិនកែប្រែ」「មួយអាទិត្យសំរាក2ថ្ងៃមិនកែប្រែ」「ម៉ោងសរុបបន្ថែមធ្វើការមិនកែប្រែ」
「អត្រាគិតគូរប្រាក់បន្ថែមធ្វើការមិនកែប្រែ」។ ហើយគិតគូរដល់
ភាពជាកស្តែងនៃការងារ នឹងបន្ថែម「ចំណុច4ខអាចកែសម្រួលបាន」 គឺ「បន្ថែមធ្វើការអាចកែសម្រួលបាន」「ដាក់វេនអាចកែសម្រួលបាន」「ចន្លោះផ្លាស់វេនអាចកែសម្រួលបាន」「ទទួលថ្ងៃសំរាកពិសេសអាចកែសម្រួលបាន」 ដើម្បីធានាសិទ្ធិពលករ ហើយផ្តល់ភាពងាយស្រួលដល់សហគ្រាសធ្វើអាជីវកម្ម។ អំពីសិទ្ធិធ្វើការ ហ្វឺកហ្វឺនវិជ្ជាជីវៈ និងរបៀបធ្វើអាជីវកម្មថ្មីរបស់ពលករ អាចស្វែងរកលើ ផ្នែករបៀបល្អសំរាប់រកការធ្វើនិងបង្កើតអាជីវកម្ម ដែលលោកអ្នកត្រូវដឹង នៅ [កម្មវត្ថុរកការធ្វើ]
នៃវេបសាយយើង។


ប្រភពឯកសារយោង ៖
ក្រសួងការងារ-ចំណែកពិសេសអំពីការកែតម្រូវច្បាប់ការងារជាមូលដ្ឋាន
https://www.mol.gov.tw/topic/34395/

មន្ទីរការងារក្រុងកៅស្យុង-ចំណែកពិសេសអំពីការកែតម្រូវច្បាប់ការងារជាមូលដ្ឋាន http://labor.kcg.gov.tw/LaborRights/modifylaw.htm

Was this information helpful? Yes    No