:::

ពន្យារពេលផ្តល់សេវាកម្មប្រឹក្សាជីវភាពតាមទូរស័ព្ទជាភាសាឥណ្ឌូនេស៊ី ថៃនិងខ្មែរ

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
ចុចមើល : 166
ថ្ងៃខែប្រកាស : 2018/5/15
ថ្ងៃខែថ : 2018/5/15 上午 10:28:00

ដើម្បីអនុវត្តគោលនយោបាយណែនាំប្រជាជនអន្តោ
ប្រវេសន៍ ហើយបង្កើនគុណភាពនិងប្រសិទ្ធិភាពនៃសេវាកម្មប្រឹក្សាតាមទូរស័ព្ទ ចាប់ពីថ្ងៃទី1 ខែឧសភា ឆ្នាំ2018 នាយកដ្ឋានអន្តោប្រវេសន៍នឹងពន្យារពេលផ្តល់សេវាកម្មលើ「លេខទូរស័ព្ទ0800-024-111ផ្តល់សេវាកម្មប្រឹក្សាជីវភាពនៅតៃវ៉ាន់សម្រាប់ជនបរទេស」ជាភាសាឥណ្ឌូនេស៊ី ថៃ ខ្មែរ ពីម៉ោង9 ពេលព្រឹក ដល់ម៉ោង5 ពេលរសៀល(8ម៉ោង) នៅរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ
(មិនរាប់បញ្ចូលថ្ងៃបុណ្យជាតិនិងថ្ងៃឈប់សំរាកផ្សេងទៀត)។

នាយកដ្ឋានអន្តោប្រវេសន៍បានសម្តែងថា ទូរស័ព្ទនេះនឹងផ្តល់សេវាកម្មពិគ្រោះជាភាសាចិន អង់គ្លេស ជប៉ុន ពេញ24ម៉ោងនៅឆ្នាំទាំងមូលដោយគ្មានថ្ងៃសំរាក ចំពោះសេវាកម្មជាភាសាអាស៊ីអគ្នេយ៍ កាលពីមុន ផ្តល់សេវាកម្មតែជាភាសា
វៀតណាម ពីម៉ោង9 ពេលព្រឹក ដល់ម៉ោង5 ពេលរសៀល(8ម៉ោង) នៅរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ(មិនរាប់បញ្ចូលថ្ងៃបុណ្យជាតិនិងថ្ងៃឈប់សំរាកផ្សេងទៀត) ចំពោះភាសាឥណ្ឌូនេស៊ី ថៃនិងខ្មែរមានតែសេវាកម្ម(4ម៉ោង)ពីម៉ោង1ដល់ម៉ោង5 ពេល
រសៀល។ ដើម្បីធ្វើឲ្យប្រជាជនចំនូលថ្មីមកពីឥណ្ឌូនេស៊ី ថៃនិងកម្ពុជាអាចហៅទូរស័ព្ទនេះនាពេលកាន់តែច្រើន នឹងអាលទទួលពត៌មានជីវភាពនិងជំនួយភ្លាម ដូច្នេះ ចាប់ពីថ្ងៃទី1 ខែឧសភា ឆ្នាំ2018 នាយកដ្ឋានអន្តោប្រវេសន៍នឹងពន្យារពេលផ្តល់សេវាកម្ម ជាភាសាឥណ្ឌូនេស៊ី ថៃ ខ្មែរ ឲ្យដូចជាភាសាវៀតណាម គឺពីម៉ោង9 ពេលព្រឹក ដល់ម៉ោង5 ពេលរសៀល(8ម៉ោង) នៅរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ(មិនរាប់បញ្ចូលថ្ងៃបុណ្យជាតិនិងថ្ងៃឈប់សំរាកផ្សេងទៀត)។

អ្នកផ្តល់សេវាកម្មនៃទូរស័ព្ទនេះសុទ្ធតែជាប្រជាជនចំនូលថ្មី ប្រជាជនចំនូលថ្មីដ៏ល្អឆើតទាំងនេះមិនគ្រាន់តែមានជំនាញ ហើយធ្វើជាអ្នកបកប្រែនៅមន្ទីរពេទ្យ តុលាការ មជ្ឈមណ្ឌលផ្តល់សេវាកម្មសំរាប់គ្រួសារប្រជាជនចំនូលថ្មី ឬគ្រូបង្រៀនភាសានិងវប្បធម៌នៅបឋមសិក្សា។ នៅពេលទទួលទូរស័ព្ទ ក្រៅពីផ្តល់
សេវាកម្មពិគ្រោះឯកទេស ក៏អាចផ្តល់គាំទ្រលើផ្លូវចិត្តជូនឲ្យប្រជាជនចំនូលថ្មីដែលទូរស័ព្ទមក។ ឲ្យតែជាបញ្ហាក្នុងជីវភាព ដូចជាពត៌មានជីវភាព វិស្សា ចេញចូលព្រំដែន ច្បាប់អំពីឈប់និងស្នាក់នៅ បកប្រែ រកការធ្វើ អប់រំ ពន្ធករ សុខាភិបាល ចរាចរណ៍ សន្តិសុខមនុស្ស ព្យាបាលជម្ងឺ ចិញ្ចឹមកូន សមស្របជីវភាព ជាដើម សុទ្ធតែអាចទទួលជំនួយជាមិត្តភាព និងដោយឡែកតាមទូរស័ព្ទនេះ។

អ្នកស្រីLI XIUJINដែលជាអ្នកផ្តល់សេវាកម្មជាភាសាថៃបានសម្តែងថា តែងតែទទួលទូរស័ព្ទពីប្រជាជនចំនូលថ្មីមកពីថៃទូរស័ព្ទមក មានព្រួយបារម្ភ ដោយសារមកដល់តៃវ៉ាន់រស់នៅ តែមានឧបសត្គខាងភាសា មិនដឹងថា នៅកន្លែងណាអាចរៀនភាសាចិន ធ្វើម្ហូប ចូលរួមការប្រឡងប័ណ្ណបើកបរ ស្គាល់ប្រជាជនចំនូលថ្មីមកពីស្រុកកំណើតជាដើម តាមទូរស័ព្ទនេះ បានដឹងថាអង្គការរដ្ឋាភិបាលនិង មជ្ឈមណ្ឌលផ្តល់សេវាកម្មសំរាប់គ្រួសារប្រជាជនចំនូលថ្មីអាចផ្តល់វគ្គសិក្សាពាក់ព័ន្ធ រឿងសំខាន់គឺអាចស្តាប់គេនិយាយភាសាដើម មានអារម្មណ៍ជិតស្និទ្ធ។

ជនបរទេសនិងប្រជាជនចំនូលថ្មីដែលរស់នៅតៃវ៉ាន់ សុទ្ធតែមានភាពខុសគ្នានៅវិស័យភាសា វប្បធម៌ ទម្លាប់រស់នៅជាដើម នាយកដ្ឋានអន្តោប្រវេសន៍ចង់ប្រើប្រាស់ទូរស័ព្ទនេះ ដើម្បីផ្តល់សេវាពិគ្រោះដ៏ងាយស្រួលនិងជាបន្ទាន់ ក្លាយទៅជាអ្នកការពាររបស់ប្រជាជនមកពីបរទេស ចំពោះរឿងតូចធំក្នុងជីវភាព សុទ្ធតែអាចហៅទូរស័ព្ទនេះ 「ហៅទូរស័ព្ទម្តង ក៏អាចទទួលសេវាកម្មទាំងមូល」 អបអរអ្នកទាំងអស់គ្នាតែងតែប្រើ។

Was this information helpful? Yes    No