:::

នាយកដ្ឋានអន្តោប្រវេសន៍នឹងផ្តល់សេវាអនុគ្រោះដល់ប្រជាជនទាំង5ប្រការ

ស្លាក
ទីតាំងTaiwan
ប្រភពទិន្នន័យNational Immigration Agency, Ministry of the Interior
នាយកដ្ឋានអន្តោប្រវេសន៍នឹងផ្តល់សេវាអនុគ្រោះដល់ប្រជាជនទាំង5ប្រការ
នាយកដ្ឋានអន្តោប្រវេសន៍នឹងផ្តល់សេវាអនុគ្រោះដល់ប្រជាជនទាំង5ប្រការ
ចុចមើល : 199
ថ្ងៃខែប្រកាស : 2018/1/22
ថ្ងៃខែថ : 2018/1/22 下午 02:56:00

ចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2018 នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនឹងផ្តល់សេវាអនុគ្រោះដល់ប្រជាជនទាំង5ប្រការ
មានសេវាជាច្រើនបានប្រែប្រួល អាចស្វែងរកតាមអ៊ីនធើណែត
ធ្វើឲ្យប្រជាជនមិនបាច់ទៅនេះទៅនោះ ហើយអនុគ្រោះដល់និស្សិតបរទេស និស្សិតអន្តោប្រវេសន៍ ប្រជាជនមហាដីគោកនិងហុងកុងនិងម៉ាកាវ ដើម្បីបង្កើនភាពងាយស្រួលនៅតៃវ៉ាន់។


១. វិធានការផ្តល់ភាពងាយស្រួលដល់និស្សិតបរទេសនិងនិស្សិតអន្តោប្រវេសន៍
ចំពោះនិស្សិតបរទេសនិងនិស្សិតអន្តោប្រវេសន៍ដែលរៀននៅតៃវ៉ាន់ កាលណាចង់ស្នើសុំសេវាកម្មដូចជាស្នើសុំប័ណ្ណស្នាក់នៅ កែប្រែឯកសារ ពន្យារពេលឬកែប្រែការចុះបញ្ជីជាដើមនៅលើកដំបូង សុទ្ធតែអាចសំរេចបានតាមកម្មវិធីស្នើសុំនៅអ៊ីនធើ-ណែត។


២.និស្សិតអន្តោប្រវេសន៍ដែលគ្មានអត្រានុកូលដ្ឋាននៅតៃវ៉ាន់ក៏អាចទទួលសេវាកម្មផ្តល់ភាពងាយស្រួលបាន
ចំពោះនិស្សិតអន្តោប្រវេសន៍ដែលគ្មានអត្រានុកូលដ្ឋាននៅតៃវ៉ាន់ កាលណាចង់ស្នើសុំសេវាកម្មដូចជាស្នើសុំប័ណ្ណស្នាក់នៅ កែប្រែឯកសារ ពន្យារពេលឬកែប្រែការចុះបញ្ជីជាដើមនៅលើកដំបូង សុទ្ធតែអាចសំរេចបានតាមកម្មវិធីស្នើសុំនៅអ៊ីនធើណែត
ហើយលើកដំបូង មិនបាច់ប្រគល់សេចក្តីយល់ព្រមពីឳពុកម្តាយ ថ្ងៃសំរាប់បំពេញបែបបទនឹងពី7ថ្ងៃបន្ថយដល់5ថ្ងៃ ហើយថ្ងៃ
សំរាប់បំពេញបែបបទការពន្យារពេលឬកែប្រែការចុះបញ្ជីនឹងពី5ថ្ងៃបន្ថយដល់2ថ្ងៃ។


៣. ធ្វើឲ្យបែបបទត្រួតពិនិត្យអាជ្ញាប័ណ្ណកាន់តែងាយ ផ្តល់សេវាងាយឆ្លងគយសំរាប់ប្រជាជន
ប្រជាជនមកពីមហាដីគោក ហុងកុង ម៉ាកាវដែលមានអត្ត
សញ្ញាណប័ណ្ណស្នាក់នៅតំបន់តៃវ៉ាន់ អ្នកកាន់អាជ្ញាប័ណ្ណស្នាក់នៅតៃវ៉ាន់ដែលជាកាតIC នៅពេលឆ្លងគយគ្រាន់តែបំពេញបែបបទត្រួតពិនិត្យដែលត្រូវបានកាត់បន្ថយ អ្នកដំណើរមិនបាច់ស្នើសុំបោះពុម្ភនិងនាំយកតារាងត្រួតពិនិត្យទេ បើសិនអ្នកដំណើរនៅត្រូវការកំណត់ត្រាចេញចូលព្រំដែន ក៏អាចសុំមន្ត្រីអន្តោ
ប្រវេសន៍ជួយបោះពុម្ភតារាងត្រួតពិនិត្យ ហើយបញ្ជាក់បោះត្រា។


៤. តំណភ្ជាប់បីតូចកាន់តែងាយស្រួល
ពេលក្រោយ កាលណាប្រជាជនមហាដីគោកស្នើសុំតំណភ្ជាប់បីតូច ឯកសារបំរុងធ្វើទេសចរណ៍របស់ខ្លួន នឹងមិនបាច់ប្រគល់「កំណត់សំគាល់G」នឹងឲ្យពេលច្រើនសំរាប់ត្រួតពិនិត្យឯកសារ ហើយក្របខ័ណ្ឌសកម្មភាពនៃតំណភ្ជាប់បីតូចក៏ពង្រីកធំជាងមុន។


៥. មានអនុគ្រោះជាច្រើនដល់ជនបរទេស មិនបាច់ទៅទីកន្លែង
ផ្តល់សេវាកម្មក៏អាចស្វែងរកបាន
នៅពេលអនាគត ជនបរទេសអាចស្វែងរកលទ្ធផលនៅ
អ៊ីនធើណែត អំពីតើត្រូវហាមឃាត់ចេញពីព្រំដែនឬទេ តាមវិញ្ញាបនបត្ររូបវន្តបុគ្គល។


ស្វែងរកពត៌មាន ៖
(១) បើមានបញ្ហាអំពីការប្រើប្រាស់ប្រព័ន្ធអ៊ីធើណែត ចូរទាក់ទង
ទូរស័ព្ទលេខពិសេសផ្តល់សេវានៃនាយកដ្ឋានអន្តោប្រវេសន៍(02)27967162 ឬទាក់ទងអ្នកផ្តល់សេវាតាមអក្សរនៅ
អ៊ីនធើណែត http://cs.immigration.gov.tw

(១)បើមានបញ្ហាអំពីការស្នើសុំ ចូរទាក់ទងជាមួយនឹងស្ថានីយ
ផ្តល់សេវានៃនាយកដ្ឋានអន្តោប្រវេសន៍តាមតំបន់(ពេលផ្តល់
សេវា ៖ ម៉ោង 8 ដល់ម៉ោង 17) ឬប្រើប្រាស់វេបសាយនាយកដ្ឋានយើងស្វែងរកhttp://www.immigration.gov.tw

Was this information helpful? Yes    No